![]() |
គ្រួសារស៊ើងង៉ុកអាញ់ នៅភូមិនាងរេន ទីរួមស្រុកភូឡុក ស្រុកថាញ់ទ្រី (សុកត្រាំង) បង្កើនប្រាក់ចំណូលអាស្រ័យដាំននោង។ |
ពេលនេះក៏ដូចគ្រួសារដទៃនៅភូមិនាងរេន ទីរួមស្រុកភូឡុក ស្រុកថាញ់ទ្រី គ្រួសារស៊ើងង៉ុកអាញ់កំពុងថែទាំននោងនៅក្នុងចម្ការ។ ក្រោយបានចូលរួមហ្វឹកហាត់ពីថ្នាក់រៀនរបររបស់មជ្ឈមណ្ឌលអប់រំរបរ-អប់រំអចិន្រ្តៃយ៍ស្រុកថាញ់ទ្រី គ្រួសារបងស្រីដាំននោងបាន១កុង។ សព្វថ្ងៃ ននោងបាន១ខែហើយនិងចាប់ផ្តើមចេញផ្លែ ផ្កា។ បងស្រីអាញ់បានឱ្យដឹង៖ បើប្រៀបនឹងប្រភេទដំណាំដទៃ ននោងមិនសូវមានដង្កូវនិងជំងឺ ខ្ញុំបានអនុវត្តវិធានការជីវសាស្រ្ត ដូច្នេះ ននោងមានប្រសិទ្ធភាពនិងសុវត្ថិភាព។ ចាប់ពីដាំរហូតដល់ប្រមូលផលគឺពី២-៣ខែ ប្រមូលផលអូសបន្លាយពី៣-៤ខែ ប្រមូលបានប្រហែល១០០គីឡូក្រាម/លើក។ អាស្រ័យចូលរួមថ្នាក់រៀនរបរ ខ្ញុំបានដឹងពីរបៀបដាំ ថែទាំ បង្ការជំងឺលើដំណាំននោងចាប់ពីដាំរហូតដល់ប្រមូលផល។ តម្លៃននោងលើទីផ្សារពី៧.០០០-១០.០០០ដុង/គីឡូក្រាម រដូវកន្លង ក្រោយពីផាត់ទាត់រួចរាល់នៅចំណេញប្រហែល២០លានដុង/រដូវ។
ជាមួយបច្ចេកទេសសាមញ្ញ ការថែទាំតិច ទម្រង់ដាំននោងបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលដល់គ្រួសារបងស្រីអាញ់ និងគ្រួសារដាំននោងក្នុងភូមិ។ ក្រៅពីដាំននោង គ្រួសារបងស្រីនៅទាំងដាំឪឡឹកនិងដំណាំដទៃទៀតដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារ។
មកសួរសុខទុក្ខគ្រួសារបងស្រីថាច់ធីសាភា នៅភូមិនាងរេន គ្រួសារបងស្រីដាំននោងជុំឆ្នាំ ជាមួយផ្ទៃដី១កុង បងស្រីដាំននោងនិងដំណាំដទៃទៀត ដើម្បីកាត់បន្ថយជំងឺ នាំមកនូវទិន្នផលខ្ពស់។ បងស្រីសាភាឱ្យដឹង៖ សព្វថ្ងៃ គ្រួសារខ្ញុំកំពុងប្រមូលផលននោង មធ្យម៣ផ្លែទម្ងន់ជាង១គីឡូក្រាម។ ពីមុនគ្រួសារខ្ញុំដាំននោងដែរ ប៉ុន្តែទិន្នផលមិនខ្ពស់ ពីព្រោះមិនទាន់ចេះថែទាំនិងបច្ចេកទេសដាំដុះ ក្រោយពីបានចូលរួមថ្នាក់ហ្វឹកហាត់ទើបមានបច្ចេកទេសក្នុងការដាំននោង ចេះពីរបៀបបង្ការដង្កូវនិងជំងឺ អនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសចូលក្នុងការផលិតនាំមកនូវប្រសិទ្ធភាពខ្ពស់។
ក្រៅពីនោះ គ្រួសារបងស្រីសាភានៅទាំងដាំត្រសក់ ដើម្បីដាំត្រសក់មានប្រសិទ្ធភាព បងស្រីតែងបានចូលរួមថ្នាក់ហ្វឹកហាត់បច្ចេកទេសដាំដុះអាស្រ័យមជ្ឈមណ្ឌលអប់រំរបរ-អប់រំអចិន្រ្តៃយ៍ស្រុកថាញ់ទ្រីចាត់តាំង សព្វថ្ងៃ ត្រសក់របស់គ្រួសារបងស្រីបាន២០ថ្ងៃហើយ អាស្រ័យអាកាសធាតុអំណោយផលនិងថែទាំម៉ត់ចត់ទើបត្រសក់លូតលាស់ល្អ។
តាមស្ថិតិរបស់មជ្ឈមណ្ឌលអប់រំរបរ-អប់រំអចិន្រ្តៃយ៍ស្រុកថាញ់ទ្រីក្នុងឆ្នាំ២០២៤កន្លងហើយ មជ្ឈមណ្ឌលបើកបានថ្នាក់រៀនរបរ១ថ្នាក់ពីការដាំននោងនៅភូមិនាងរេន ទីរួមស្រុកភូឡុកដោយមានសមាជិកកសិករចូលរួមចំនួន២២រូប។ សមាជិកទាំងឡាយក្រោយពីបានហ្វឹកហាត់បណ្តុះបណ្តាលរបរសុទ្ធតែបើកទូលាយទម្រង់ដាំននោងដោយមានផ្ទៃដីដាំជាង១០ហិកតា។
សមមិត្តត្រឹងវ៉ាំងអ៊ុក-នាយករងមជ្ឈមណ្ឌលអប់រំរបរ-អប់រំអចិន្រ្តៃយ៍ស្រុកថាញ់ទ្រីឱ្យដឹង៖ ឆ្លងតាមថ្នាក់បណ្តុះបណ្តាលរបរ សិក្ខាកាមបានណែនាំពីបច្ចេកទេសដាំននោងចាប់ពីផ្នែកជម្រើសពូជ ធ្វើដី ថែទាំ ប្រើប្រាស់ថ្នាំការពាររុក្ខជាតិនិងអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេស។ អាស្រ័យហេតុនោះ ក្រោយពីរៀនរបររួចបានអនុវត្តចូលក្នុងការផលិតនាំមកនូវប្រសិទ្ធភាពខ្ពស់ជាងបើប្រៀបនឹងពេលមិនទាន់រៀនរបរ។
ជាមួយប្រាក់ចំណូលលំនឹងពីការដាំននោង ពេលខាងមុខ មជ្ឈមណ្ឌលអប់រំរបរ-អប់រំអចិន្រ្តៃយ៍ស្រុកថាញ់ទ្រីនឹងបន្តសហការជាមួយផ្នែកនានានិងគណៈកម្មាធិការប្រជាជនឃុំ ទីរួមស្រុកដើម្បីចាត់តាំងបណ្តាថ្នាក់បណ្តុះបណ្តាលរបរតាមតម្រូវការរបស់ប្រជាជន។ ទន្ទឹមនោះ ប្រសិនមាមីងក្នុងភូមិភាគមានតម្រូវការមជ្ឈមណ្ឌលនឹងចាត់តាំងបន្ថែមថ្នាក់ដាំននោងដើម្បីរួមចំណែកបង្កើនប្រាក់ចំណូលដល់គ្រួសារ ជំរុញអភិវឌ្ឍសេដ្ឋកិច្ចនិងលំនឹងជីវភាពជូនប្រជាជន៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin