![]() |
វត្តទក្ខិណនិកាយខ្មែរតុបតែងបម្រុងបុណ្យចូលឆ្នាំថ្មីខាងមុខ។ |
មកស្រុកត្រឹងដេ (សុកត្រាំង) កន្លែងដែលមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រាជាង៥០% យើងខ្ញុំមានចំណាប់អារម្មណ៍ពេលឃើញតំបន់ជនបទនៅទីនេះមានភាពផ្លាស់ថ្មី។ ដងផ្លូវបេតុងធំទូលាយ ផ្ទះថ្មសង់ជាជួរ ផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយយ៉ាងស្អាតបាតនិងអមដោយដាំឈើម្លប់ ដាំផ្កា បង្គោលទង់ផងដែរ។ ប្រជាជនកំពុងមមាញឹកក្នុងការជួសជុលផ្ទះសម្បែង ទិញរបស់របរប្រើប្រាស់សម្រាប់ទទួលបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពសប្បាយរីករាយ។ ពូឡឹមអឿង នៅភូមិទីបញឹក ឃុំវៀងអាង ស្រុកត្រឹងដេឱ្យដឹង៖ តាមទំនៀមទម្លាប់ពីបុរាណមក បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរយើងត្រូវរៀបចំផ្ទះសម្បែងឱ្យបានស្អាតបាតដើម្បីទទួលឆ្នាំថ្មី។ គ្រួសារខ្ញុំបម្រុងរបស់របរចាំបាច់មួយចំនួនសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។ ឆ្នាំថ្មីសូមជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល បណ្តាសមាជិកក្នុងគ្រួសារមានសុខភាពល្អ ជីវភាពធូរធារ។ ភាព “ផ្លាស់ថ្មី” របស់តំបន់ភូមិស្រុកបានបង្ហាញនូវការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងការស្របមតិរួមកម្លាំងរបស់ប្រជាជនក្នុងការកសាងជនបទថ្មី អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ មានសំណង់ជាច្រើនបានដិតដាមជាប់ក្នុងទឹកចិត្តរបស់សហគមន៍ ពេលប្រជាជនគប់វាល់ទឹកប្រាក់ កម្លាំងកាយរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគអនុវត្ត។ ប្រជាជនសកម្មបង្វែររចនាសម្ព័ន្ធដាំដុះ ចិញ្ចឹមសត្វ បង្វែរផ្ទៃដីធ្វើស្រែមិនសូវបានផលមកដាំបន្លែ ឈើហូបផ្លែ។ល។ ដើម្បីនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ជីវភាពប្រជាជន ទិដ្ឋភាពជនបទនៅភូមិភាគមានភាពផ្លាស់ថ្មីយ៉ាងសកម្ម។ បណ្តាដងផ្លូវបានបើកទូលាយ ចាក់កៅស៊ូ ក្រាលបេតុងរាបរលូន ដាំដើមឈើជាម្លប់ ដាំផ្កាយ៉ាងស្រស់ស្អាត។ ប្រជាជនខិតខំធ្វើការបង្កបង្កើនផលនិងចូលរួមគប់វាល់ជាមួយរដ្ឋអំណាចភូមិភាគកសាងជនបទថ្មី បណ្តាសកម្មភាពសង្គម-សប្បុរសធម៌។ ទទួលបុណ្យឆ្នាំថ្មីឆ្នាំនេះផ្សេងជាងឆ្នាំមុន ពេលគ្រួសារបងស្រីថាច់ធីណារី នៅឃុំវៀងប៊ិញ ស្រុកត្រឹងដេរៀបចំមកនៅផ្ទះថ្មី។ ចង់បានផ្ទះថ្មីរឹងមាំឥឡូវបានក្លាយជាការពិតចំពោះគ្រួសារបងស្រី។ បានជំនួយ៤៤លានដុង ប្រភពទុនជំនួយផ្ទះនៅពីគម្រោង១គ្រាន់តែមួយរយៈពេលខ្លី ផ្ទះបានសង់សម្រេចរួចរាល់ដោយការជំនួយរបស់កម្មាភិបាល គណៈ ផ្នែក អង្គការមហាជនស្រុក ឃុំនិងមាមីងក្នុងភូមិ។ បងស្រីឱ្យដឹង៖ ឆ្នាំនេះបានទទួលបុណ្យចូលឆ្នាំថ្មីក្នុងផ្ទះថ្មីរឹងមាំបែបនេះ គ្រួសារខ្ញុំមានក្តីសប្បាយរីករាយណាស់និងអរគុណរដ្ឋអំណាចគ្រប់ថ្នាក់ច្រើនណាស់។ បុណ្យចូលឆ្នាំថ្មីជាបុណ្យប្រពៃណីមានអត្ថន័យយ៉ាងសំខាន់ចំពោះជនរួមជាតិខ្មែរ។ អាស្រ័យហេតុនោះ ការងារគិតអានដល់មាមីងទទួលបុណ្យចូលឆ្នាំថ្មីតែងបានខេត្ត ស្រុកយកចិត្តទុកដាក់ ត្រៀមបម្រុងសហការយ៉ាងល្អដើម្បីមាមីងទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ បង្កជាកម្លាំងដល់មាមីងក្នុងពលកម្មផលិតប្រសិទ្ធភាពក្នុងឆ្នាំថ្មី។ តាមនោះ បន្តលើកកម្ពស់ជាងទៀតក្តីជំនឿក្នុងជនរួមជាតិចំពោះបក្សនិងរដ្ឋជំរុញមានប្រសិទ្ធភាពក្នុងការអនុវត្តបណ្តាគោលនយោបាយជនជាតិ ការងារជនជាតិ ពង្រីកនិងអភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ការយកចិត្តទុកដាក់គិតអានរបស់បក្សនិងរដ្ឋពីសម្ភារៈនិងស្មារតី រយៈពេលកន្លងបានជួយឱ្យជនរួមជាតិខ្មែរទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីកាន់តែមានភាពសប្បាយរីករាយ សុភមង្គល៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin