![]() |
ដងផ្លូវជនបទនៅភូមិត្រាដក ឃុំតាយវ៉ាំង ស្រុមត្រឹងដេបានវិនិយោគកសាងរាបរលូន។ |
ជាឃុំដែលមានជនជាតិខ្មែររស់នៅកុះករម្ល៉ោះហើយតាយវ៉ាំងបានផ្សព្វផ្សាយច្រើនគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ អាស្រ័យហេតុនោះ ពេលអនុវត្តកម្មវិធីឃុំបានម្ចាស់ការគួបផ្សំច្រើនប្រភពទុនពីបណ្តាកម្មវិធីទិសដៅជាតិបន្ថយក្រ កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនជាតិភាគតិចនិងបណ្តាកម្មវិធី គម្រោងដទៃទៀត។ ដូច្នេះ មកដល់ពេលនេះ ប្រព័ន្ធផ្លូវគមនាគមន៍ជនបទ ធារាសាស្រ្តលើភូមិដ្ឋានបានឆ្លើយតបតម្រូវការផលិត ប្រជុំជីវភាពរបស់ប្រជាជន។ តាមនោះប្រជាជនខិតខំបង្វែរការផលិត អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសចូលក្នុងការដាំដុះ ចិញ្ចឹមសត្វមានប្រសិទ្ធភាព រួមចំណែកលើកកម្ពស់ប្រាក់ចំណូល បន្ថយក្រ។ ឆ្នាំ២០២៤ ប្រាក់ចំណូលមធ្យមលើមនុស្សម្នាក់គឺ៥៩លានដុង/ឆ្នាំ អត្រាគ្រួសារក្រថយចុះនៅត្រឹមតែ១,៨%។
![]() |
រដ្ឋអំណាចភូមិភាគឃុំតាយវ៉ាំងនិងប្រជាជនកំពុងធ្វើស្មៅ ដាំផ្កាតាមដងផ្លូវជនបទ។ |
អស់រយៈកាល១៤ឆ្នាំកសាងជនបទថ្មី ឃុំបានកៀរគរប្រភពទុនជាង១២៨ពាន់លានដុងដើម្បីវិនិយោគកសាងជាច្រើនសំណង់ដូច ស្ពានបេតុងជនបទ ផ្លូវគមនាគមន៍ជនបទ សាលារៀន ដំណាក់សុខាភិបាល ទឹកប្រើប្រាស់។ល។ ដោយឃើញតំបន់ជនបទផ្លាស់ថ្មី ពូគីមង៉ើ-នៅភូមិហាបូ ឃុំតាយវ៉ាំងបានឱ្យដឹង៖ ពីមុនដងផ្លូវនេះតូច បែកតម្លុកប្រជាជនធ្វើដំណើរទៅមកមានការលំបាក។ ពេលកសាងជនបទថ្មី រដ្ឋអំណចភូមិភាគចលនាប្រជាជនរួមគ្នាបរិច្ចាគដីបើកទូលាយ៣ម៉ែត្រនិងដាំផ្កាតាមដងផ្លូវ។ ពិសេសមាមីងនៅទាំងគប់វាល់ដាក់អំពូលភ្លើងអគ្គិសនី កសាងបង្គោលទង់ ម្ល៉ោះហើយឆ្នាំថ្មីឬថ្ងៃបុណ្យតែងឃើញចងទង់បក់រវិចធ្វើឱ្យតំបន់ជនបទស្អាត-បៃតង។ ចំណែកបងឡឹមវ៉ាំងយ៉ាង នៅភូមិត្រាដក ឃុំតាយវ៉ាំងបានឱ្យដឹង៖ សព្វថ្ងៃផ្លូវធំទូលាយចូលដល់តំបន់អាសយជននិងដងផ្លូវច្រកក៏បានមាមីងចាក់បេតុងរាបរលូនដូច្នេះមាមីងងាយស្រួលក្នុងការដឹកជញ្ជូនបន្លែ ទឹកដោះគោទៅលក់នៅមជ្ឈមណ្ឌលឃុំ។ ពិសេសរដ្ឋតែងយកចិត្តជំនួយផ្ទះនៅ បុលទុន ជំនួយគោ។ល។ សម្រាប់គ្រួសារក្រ គ្រួសារក្បែរអភិវឌ្ឍសេដ្ឋកិច្ច ម្ល៉ោះហើយនរណាក៏ខិតខំធ្វើការបង្កបង្កើនផលដើម្បីធ្វើមាន។ សព្វថ្ងៃនៅតំបន់ជនបទគ្មាននៅផ្ទះស្លឹកហើយជំនួសដោយផ្ទះថ្មរឹងមាំធ្វើឱ្យភូមិស្រុកតាយវ៉ាំងមានភាពផ្លាស់ថ្មី។
សមមិត្តត្រឹងក្វុកថាយ-ប្រធានគណៈកម្មាធិការប្រជាជនឃុំតាយវ៉ាំង ស្រុកត្រឹងដេឱ្យដឹង៖ សព្វថ្ងៃ ឃុំបានសម្រេចទាំង១៩/១៩លក្ខឋានពីការកសាងជនបទថ្មីនិងកសាងសំណុំបែបបទដើម្បីលើកជូនគណៈកម្មាធិការប្រជាជនខេត្តពិនិត្យទទួលស្គាល់សម្រេចបទដ្ឋាន។ ដើម្បីសម្រចបានលទ្ធផលនោះ ក្រៅពីប្រភពទុនបណ្តាកម្មវិធីទិសដៅជាតិវិនិយោគគឺមានការសាមគ្គីរបស់ប្រជាជនព្រួតដៃជាមួយរដ្ឋអំណាចកសាងជនបទថ្មី។ សព្វថ្ងៃតំបន់តាយវ៉ាំងមានភាពផ្លាស់ថ្មី។ ពេលខាងមុខ តាយវ៉ាំងបន្តប្រមូលផ្តុំប្រភពកម្លាំង ផ្សព្វផ្សាយមានប្រសិទ្ធភាពបណ្តាកម្មវិធី គម្រោងនានាសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម បង្វែររបរ លើកកម្ពស់ប្រាក់ចំណូល លំនឹងជីវភាពប្រជាជន។ ជម្រុញការងារផ្សព្វផ្សាយចលនាមាមីងឱ្យមានស្មារតីឈានឡើងដោយខ្លួនឯង សកម្មពលកម្មផលិត បង្កលក្ខណៈងាយស្រួលដើម្បីមាមីងយល់ដឹងពីវិទ្យាសាស្រ្តបច្ចេកទេស ទុនបុលអាទិភាព បង្វែរដាំណាំ សត្វចិញ្ចឹម បំបាត់ក្រដោយចីរភាពនិងទិដ្ឋភាពជនបទពីមួយថ្ងៃកាន់តែមានភាពវិវឌ្ឍន៍៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin