ឃុំតាយវ៉ាំងសម្រេចបទដ្ឋានឃុំជនបទថ្មី

17:16, 27/03/2025

ថ្ងៃទី២៧មីនា នៅឃុំតាយវ៉ាំង ស្រុកត្រឹងដេ(សុកត្រាំង)គណៈកម្មាធិការប្រជាជនស្រុកត្រឹងដេចាត់តាំងពិធីប្រកាស​ សេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ឃុំតាយវ៉ាំងសម្រេចបទដ្ឋានឃុំជនបទថ្មី។ ចូលរួមមានបណ្តាសមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លឺវហឺវ​យ័ញ-សមាជិកបក្សខេត្ត លេខាបក្សស្រុកត្រឹងដេ ឃឺវដាំងភឿង-អនុលេខាប្រចាំការបក្សស្រុកត្រឹងដេ ង្វៀងត្រុងស៊ើង-ប្រធានគណៈកម្មាធិការប្រជាជនស្រុកត្រឹងដេ ថ្នាក់ដឹកនាំបណ្តាមន្ទីរគណៈផ្នែកខេត្ត និងស្រុកត្រឹងដេ។

សមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគល់សេចក្តីសម្រេចទទួលស្គាល់ឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង) សម្រេចបទដ្ឋានជនបទថ្មី។
សមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគល់សេចក្តីសម្រេចទទួលស្គាល់ឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង) សម្រេចបទដ្ឋានជនបទថ្មី។

អស់​រយៈ​កាល​១៤ឆ្នាំអនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មីនិង​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​ពីគោល​នយោបាយ​ជន​ជាតិ​ ទិដ្ឋ​ភាព​ជន​បទ​និង​ជីវភាព​របស់​ប្រ​ជាជន​នៅ​ឃុំ​តាយ​វ៉ាំងមាន​ការ​ផ្លាស់​ប្ដូរយ៉ាង​សកម្ម​។ លេចធ្លោគឺហេដ្ឋារចនាសម្ព័ន្ធ​ជន​បទ​បាន​វិនិយោគ​ព្រម​ៗគ្នា​ ប្រ​ព័ន្ធ​គមនាគ​មន៍​ជន​បទ​បាន​កសាង​សម្រេច​ តភ្ជាប់​ពីឃុំ​ដល់​ភូមិ​ ពីឃុំ​ដល់​មជ្ឈ​មណ្ឌលស្រុក​និង​ភូមិ​ភាគ​ដទៃ​ សា​លារៀន​ ដំណាក់​សុខាភិបាល​ អគារ​វប្បធ​ម៌​ក៏​បាន​ជួស​ជុលនិង​កសាង​ស្អាតបាត​។ ប្រ​ព័ន្ធ​អគ្គិស​នីជន​បទ​បាន​វិនិយោគ​កសាង​ធានា​ឲ្យ​ប្រ​ជាជន​ប្រើប្រាស់​បាន​ទាំង​១០០%។ បង្កើត​បណ្តា​ទម្រង់​ផលិតមាន​ប្រ​សិទ្ធភាព​ បង្ក​ជាគ្រឹះសម្រាប់​អភិវឌ្ឍសេដ្ឋ​កិច្ច​នៅ​ជន​បទ​ បង្ហាញ​ពីជីវភាព​សម្ភារៈ​ស្មារ​តីរបស់​ប្រ​ជា​ជន​មិន​បង្អង់​កែល​ម្អ ប្រាក់​ចំ​ណូល​លើមនុស្សម្នាក់​សម្រេច​៥៩លាន​ដុង/ម្នាក់​/ឆ្នាំ អត្រា​គ្រួ​សារ​ក្រនៅ​ត្រឹម​តែ៣,៧៣%។

សមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនផ្ទាំងនិមិត្តរូបចំនួនទឹកប្រាក់១០០លានដុងរបស់គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ដល់ឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង)។
សមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនផ្ទាំងនិមិត្តរូប​ទឹកប្រាក់​ចំ​នួន​១០០លានដុងរបស់គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ដល់ឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង)។

សម​មិត្ត​វឿងក្វុក​ណាម​ស្ងើច​សរ​សើរ​និង​វាយ​តម្លៃ​ខ្ពស់​លទ្ធ​ផលរបស់​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជាជន​ឃុំ​តាយ​វ៉ាំងសម្រេច​បាន​ក្នុង​ការ​កសាង​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី។ ទន្ទឹម​ នោះ​ ស្នើពេល​ខាង​មុខ ឃុំ​តាយ​វ៉ាំងបន្ត​យក​ចិត្ត​ទុក​ដាក់​ពង្រីកល្អ​តួនាទីរបស់​អ្នក​មាន​ប្រិយ​ភាព​ បំ​ផុត​គឺបណ្តា​អ្នក​មុខអ្នក​ការ​សាសនាក្នុង​ផ្សព្វ​ផ្សាយ​ចលនាប្រ​ជាជន​ដើម្បី​រួម​គ្នា​អនុ​វត្ត​មាន​ប្រ​សិទ្ធភាព​បណ្តា​បរិមាណភាគ​ លក្ខ​ឋាន​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី។ ជម្រុញ​ជាង​ទៀត​ការ​ងារ​ផ្សព្វ​ផ្សាយ​ដើម្បី​ឯកភាព​ពីការ​យល់​ដឹង​ ​​នៃ​កម្មាភិ​បាល​និង​ប្រ​ជាជន​ពីការ​អនុ​វត្ត​កសាង​ជន​បទ​ថ្មីត្រូវ​តាម​ទិស​ “កសិកម្ម​ជីវស្ថាន​ ជន​បទ​ទំ​នើប​ កសិករ​អរិយធម៌​”។ ផ្សព្វ​ផ្សាយ​គួបផ្សំបណ្តា​ការ​ចលនានៅ​ភូមិ​ភាគ​ បង្កើត​បណ្តា​ទម្រង់​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​គំ​រូ។ រក្សាឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី ខិតខំ​សម្រេច​ទិស​ដៅ​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មីលើក​កម្ពស់​ក្នុង​ពេល​ខាង​មុខ ឈាន​ដល់​ការ​កសាង​ឃុំ​ជន​បទ​ថ្មីគំ​រូក្នុង​បណ្តា​ឆ្នាំបន្ត​បន្ទាប់​។

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកត្រឹងដេជូនលិខិតសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនស្រុកដល់សមូហភាព បុគ្គលដែលបានគប់វាល់ក្នុងការកសាងឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង) សម្រេចបទដ្ឋានជនបទថ្មី។
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកត្រឹងដេជូនលិខិតសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនស្រុកដល់សមូហភាព បុគ្គលដែលបានគប់វាល់ក្នុងការកសាងឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង) សម្រេចបទដ្ឋានជនបទថ្មី។

នា​ឱ​កាស​នេះ​ មាន​សមូហ​ភាព​ចំ​នួន​២​និង​បុគ្គល​​៣​រូប​បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ដែល​សម្រេច​ភារកិច្ច​ឆ្នើម​ក្នុង​ការ​ក​សាង​ឃុំ​តាយ​វ៉ាំងសម្រេច​ឃុំ​ជន​បទ​ថ្មី។ មាន​សមូហ​ភាព​ចំ​នួន​៥​និង​បុគ្គល​ចំ​នួន​១០បាន​ទទួល​លិខិត​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ស្រុក​ដែល​សម្រេច​ភារកិច្ច​ឆ្នើម​ក្នុង​ការ​កសាង​ឃុំ​តាយ​វ៉ាំងសម្រេច​ឃុំ​ជន​បទ​ថ្មី​។ គណៈ​កម្មា​ធិការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជាជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ គណៈ​កម្មា​ធិការ​រណសិ​រ្ស​មាតុ​​ភូមិ​វៀត​ណាម​ខេត្ត​សុក​​ត្រាំង​ជូ​ន​ឃុំ​តាយ​វ៉ាំងទឹក​ប្រាក់​១០០​លាន​ដុង ធ​នា​គារ​​Agribank ​ត្រឹង​ដេ​ជូន​ផ្ទះ​២ខ្នងឱ្យ​ប្រ​ជាជន​នៅ​ឃុំ​តាយ​វ៉ាំង  បណ្តា​អង្គ​កា​រ សប្បុរស​ជន​​បាន​ជូន​អា​ហារូប​ករ​ណ៍​និង​កង់ដល់​សិស្សានុ​សិស្ស​លើ​ភូមិ​ដ្ឋាន​ឃុំ​តាយ​វ៉ាំង៕

ធ្វីលីវ-សុផល