![]() |
ទិដ្ឋភាពអង្គប្រជុំពិនិត្យឯកសារលើកជូនសម័យប្រជុំទី៣១ (ប្រធានបទ) ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង នីតិកាលទី១០ អាណត្តិកាល២០២១-២០២៦។ |
ក្នុងសម័យប្រជុំ គណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្តនិងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកនានាបានពិនិត្យឯកសារលើកជូនរបស់គណៈកម្មាធិការប្រជាជនខេត្តអំពីការបែងផែនការទុនវិនិយោគអភិវឌ្ឍថវិការដ្ឋរបស់ភូមិភាគឆ្នាំ២០២៥ (លើកទី២) អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចលើភូមិដ្ឋានខេត្តសុកត្រាំង តាមសេចក្តីសម្រេចលេខ 140/NQ-HĐND ថ្ងៃ៦ ធ្នូ ឆ្នាំ២០២៤របស់ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងផ្តល់ជូនផែនការឆ្នាំ២០២៥ទុនផ្ទឹមស្មើរអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចដំណាក់កាល២០២១-២០២៥ ដំណាក់កាលទី១ (២០២១-២០២៥) ជាង១១,៧ពាន់លានដុង។ ក្នុងនោះ បានបែង(លើកទី១) ក្នុងសេចក្តីសម្រេចលេខ 143/NQ-HĐND ថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤របស់ក្រុមប្រឹក្សាប្រជាជនខេត្តគឺជាង១ពាន់លានដុង គ្រប់លក្ខណៈបែងឆ្នាំ២០២៥ (លើកទី២) អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចលើភូមិដ្ឋានខេត្តគឺជាង២,៨ពាន់លានដុង មិនគ្រប់លក្ខណៈបែងគឺជាង៧,៨ពាន់លានដុង។
សម័យប្រជុំក៏បានអនុម័តសេចក្តីសម្រេចឯកសារបែងផែនការទុនវិនិយោគអភិវឌ្ឍន៍ថវិការដ្ឋភូមិភាគឆ្នាំ២០២៥ (លើកទី២) អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចលើភូមិដ្ឋានខេត្តសុកត្រាំង សរុបថវិកាជាង២,៨ពាន់លានដុង។ ដើម្បីអនុវត្តគម្រោងទី៦ - អភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីល្អស្អាតរបស់ជនជាតិភាគតិចផ្សារភ្ជាប់និងអភិវឌ្ឍទេសចរណ៍ ក្នុងនោះ មានបណ្តាអនុគម្រោងដូចជាឧបត្ថម្ភវិនិយោគកសាងកន្លែងកម្សាន្ត ឧបត្ថម្ភវិនិយោគអភិរក្សអនុសង្កាត់ ភូមិវប្បធម៌ប្រពៃណីគំរូរបស់ជនជាតិភាគតិច ឧបត្ថម្ភជួសជុល កែលម្អ បង្ការការចុះទ្រុឌទ្រោមរបស់កេរដំណែលជាតិពិសេស កេរដំណែលជាតិមានតម្លៃពិសេសរបស់ជនជាតិភាគតិច ជំនួយវិនិយោគគ្រឹះស្ថានវប្បធម៌ កីឡា...
ក្នុងសម័យប្រជុំ បណ្តាតំណាងបានឯកភាពនិងខ្លឹមសារនៃសេចក្តីលើកជូននិងសេចក្តីសម្រេច បណ្តាគម្រោងក្រោយពេលសម្រេចនឹងរួមចំណែកដ៏សំខាន់ក្នុងការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច ធ្វើឱ្យផ្លាស់ប្តូរទិដ្ឋភាពតំបន់ជនជាតិភាគតិច បង្កជាសក្តានុពលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម លើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន។
ថ្លែងការណ៍ក្នុងសម័យប្រជុំ សមមិត្តលីរដ្ឋាសង្កត់ធ្ងន់ ល្បឿនបែងប្រភពទុនអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនាពេលបច្ចុប្បន្នកំពុងយឺតប្រៀបនឹងការបម្រុង អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តស្នើមន្ទីរជនជាតិនិងសាសនាសកម្មសហការជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍សម្រេចគ្រប់សំណុំបែបបទ លក្ខណៈបែងទុន បែងទុនបានឆាប់ធានាល្បឿនអនុវត្តនិងប្រើប្រាស់អស់ប្រភពទុន ត្រូវពិនិត្យឱ្យបានម៉ត់ចត់បណ្តាសារលិខិតណែនាំការប្រើប្រាស់ទុនឱ្យបានសមស្រប ជំរុញល្បឿននិងបែងចែកប្រភពទុនដែលនៅសល់។
ហុងទើ-អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin