ឃុំឡុងហ៊ឹងសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់

11:08, 20/03/2025

​ថ្ងៃ​ទី១៩​ មីនា​ នៅ​ឃុំ​ឡុង​ហ៊ឹង ​ស្រុក​មីទូ​ (សុក​ត្រាំង)​ គណៈ​កម្មាធិការ​ប្រ​ជាជន​ស្រុក​មីទូ​ បាន​ចាត់​តាំង​ពិធី​ប្រ​កាស​សេច​ក្តី​សម្រេច​របស់​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត​ បាន​ទទួល​ស្គាល់​ឃុំ​ឡុង​ហ៊ឹង ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​។​ អញ្ជើញ​ចូល​រួម​មាន​បណ្តា​សម​មិត្ត​វឿងក្វុក​ណាម​-​សមាជិក​បក្ស​ខេត្ត ​អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ ទ្រឿង​វ៉ាំង​ឌុង​-​នាយ​ករ​ងមន្ទីរ​កសិកម្ម​និង​បរិស្ថាន​ខេត្ត ​ឡេថាញ់វី​-​អនុ​លេខាប្រ​ចាំការ​បក្ស​ស្រុក​មីទូ ង្វៀង​វៀតភូ-ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ស្រុក​មីទូ​ ថ្នាក់​ដឹក​នាំ​បណ្តា​ ​ គណៈ​ផ្នែក​ ​ស្រុក​មីទូ។

សមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនសេចក្តីសម្រេចទទួលស្គាល់ឃុំឡុងហ៊ឹងស្រុកមីទូ (សុកត្រាំង) សម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់។
សមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនសេចក្តីសម្រេចទទួលស្គាល់ឃុំឡុងហ៊ឹងស្រុកមីទូ (សុកត្រាំង) សម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់។

ឡុង​ហ៊ឹង ជាឃុំ​កសិកម្ម​ ដែល​បាន​ទទួល​ស្គាល់​ជាឃុំ​សម្រេច​ជន​បទ​ថ្មីក្នុង​ឆ្នាំ២០២៤។ បន្ត​ដំណើរ​ ឃុំ​បាន​ចាប់​ផ្តើម​កសាង​ឃុំ​ជន​បទ​ថ្មី​លើក​កម្ពស់​សម្រេច​បាន​លទ្ធ​ផល​យ៉ាង​សកម្ម​។​ ផលិត​កសិកម្ម​បន្ត​អភិវឌ្ឍ​ច្រើន​ទម្រង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជន​បទ​​ប្រ​សិទ្ធភាព​​​ក្នុង​ទិស​ដៅ​សមាហ​រណក​ម្ម​ពហុតម្លៃ​ត្រូវ​បាន​រក្សានិង​បើក​ទូលាយ​ ក្នុង​នោះ​ ដែល​លេច​ធ្លោ​ជាង​គេ​គឺទម្រង់​ផលិតស្រូវ​តាម​ទិស​​សរីរាង្គ​ ទម្រង់​ដាំម្នាស់ ​MD២ ​​ទទួល​បាន​លិខិត​បញ្ជាក់​លេខ​កូដ​តំ​បន់​ដាំដុះ​។​ អភិវឌ្ឍ​កសិកម្ម​បាន​រួម​ចំ​ណែក​លើក​កម្ពស់​ជីវភាព​ប្រាក់​ចំ​ណូល​របស់​ប្រ​ជាជន​នៅ​លើភូមិដ្ឋាន​ឃុំ​ ដោយ​ប្រាក់​ចំ​ណូល​មធ្យម​ក្នុង​មនុស្ស​ម្នាក់​របស់​ឃុំ​សម្រេច​បាន​ជាង​៧២​លាន​ដុង/ម្នាក់​/ឆ្នាំ។ ​ក្រៅ​ពីនេះ​ ឃុំ​គ្មាន​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ អត្រា​ផ្ទះ​រឹង​មាំ ផ្ទះ​រឹង​មាំគ្រាន់​បើ ​សម្រេច​ជាង​៩៣% ​អត្រា​គ្រួសារ​ក្រ​ រ​ក្បែរ​ក្រ​នៅ​លើ​ភូមិដ្ឋាន​ឃុំ​នៅ​ត្រឹម​១,២៧%។

សមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនថវិកា១០០លានដុងរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនគណៈកម្មាធិការប្រជាជន គណៈកម្មាធិាកររណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ដល់ឃុំឡុងហ៊ឹងស្រុកមីទូ (សុកត្រាំង)។
សមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនថវិកា១០០លានដុងរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិាកររណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ដល់ឃុំឡុងហ៊ឹង ស្រុកមីទូ (សុកត្រាំង)។

សមមិត្ត​វឿងក្វុក​ណាម​ បាន​ស្ងើច​សរសើរ​ចំ​ពោះ​លទ្ធ​ផលដែល​ឃុំ​សម្រេច​បាន​ក្នុង​ការ​កសាង​ឃុំ​សម្រេច​ជន​បទ​ថ្មី​លើក​កម្ពស់​។​ អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ បាន​ស្នើឱ្យ​ឃុំ​ឡុង​ហ៊ឹង ​មិន​បង្អង់​លើក​កម្ពស់​តួនាទី ការ​ទទួល​ខុស​ត្រូវ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​របស់​ស្រុក​ ឃុំ ​ពិសេស ​គឺតួនាទី​របស់​អ្នក​ដឹក​នាំក្នុង​ការ​ងារ​ឃោសនា​ ចលនា ​ដើម្បី​ឱ្យ​ប្រ​ជាជន​ម្នាក់​ៗ​យល់​​​កាន់​តែច្បាស់​អំ​ពីសារៈ​សំ​ខាន់​នៃ​ការ​កសាង​ជន​បទ​ថ្មី។​ បង្កើន​ចង្អុល​ការ​អនុវត្ត​មាន​ប្រ​សិទ្ធភាព​នៃ​កម្មវិធី​ប្រ​ធាន​បទ​ចំ​នួន​៦ ដើម្បី​ពង្រីក​សក្តានុពល​ ផល​ប្រយោជន៍​របស់​ភូមិ​ភាគ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។ ​ប្រ​មូល​ផ្តុំ​គួបផ្សំ​ប្រ​ភពទុន​បណ្តា​កម្មវិធី​គម្រោង​ផ្សេង​ៗ​ដែល​អនុវត្ត​នៅ​លើភូមិដ្ឋាន​ស្រប​តាម​គោល​ការណ៍​កំ​ណត់​អាទិភាព​នៃ​ការ​កៀរគរ​ បង្កើន​ធន​ធាន​នៅ​ភូមិភាគ​ដោយ​ផ្ទាល់​ បណ្តា​ប្រ​ភពទុនឧបត្ថម្ភ​របស់​ស្ថាប័ន ​អង្គ​ការ ​ប្រ​ភពនៃ​ការ​កៀរគរ​របស់​សហគមន៍ ​ដើម្បី​ខិតខំ​សម្រេច​បាន​នូវ​​ទិស​ដៅ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។​ ពិនិត្យ​ រក្សា​និង​លើក​កម្ពស់​គុណ​ភាព​នូវ​លក្ខឋាន​ដែល​សម្រេច​បាន ​ពិសេស​ ចំ​ពោះ​លក្ខឋាន​ដែល​សម្រេច​បាន​ ប៉ុន្តែ​មិន​មាន​ស្ថេរភាព ​ងាយ​ប្រែប្រួល…។ 

ទ្រឿងវ៉ាំងឌុង-នាយករងមន្ទីរកសិកម្មនិងបរិស្ថានខេត្ត ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត ដល់សមូហភាព បុគ្គលដែលសម្រេចភារកិច្ចឆ្នើមក្នុងការកសាងឃុំឡុងហ៊ឹង ស្រុកមីទូ (សុកត្រាំង) សម្រេចបទដ្ឋានឃុំជនបទថ្មីលើកកម្ពស់។
សម​មិត្ត​ទ្រឿងវ៉ាំងឌុង-នាយករងមន្ទីរកសិកម្មនិងបរិស្ថានខេត្ត ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត ដល់សមូហភាព បុគ្គលដែលសម្រេចភារកិច្ចឆ្នើមក្នុងការកសាងឃុំឡុងហ៊ឹង ស្រុកមីទូ (សុកត្រាំង) សម្រេចបទដ្ឋានឃុំជនបទថ្មីលើកកម្ពស់។

ក្នុង​ឱកាស​នេះ ​មាន​សមូហភាព​ចំនួន​២និង​បុគ្គល​ចំ​នួន​៤រូប​ បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ ព្រោះ​សម្រេច​ភារកិច្ច​ឆ្នើម​ក្នុង​ការ​កសាង​ឃុំ​ឡុង​ហ៊ឹង សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មីលើក​កម្ពស់​។ ​មាន​សមូហ​ភាព​ចំនួន​៥និង​បុគ្គល​១៥រូប​ បាន​ទទួល​លិខិត​សរ​សើរ​របស់​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ ព្រោះ​មាន​ការ​គប់វាល់​ក្នុង​ការ​កសាង​ឃុំ​ឡុង​ហ៊ឹង​ សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​។​ គណៈ​កម្មាធិការ​បក្ស​ខេត្ត​ ក្រុម​ប្រឹក្សា​ប្រ​ជាជន​ គណៈ​កម្មាធិការ​ប្រ​ជាជន ​គណៈ​កម្មាធិការរណសិរ្សមាតុ​ភូមិ​វៀត​ណាមខេត្ត​សុក​ត្រាំង ​ជូន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ឹង​១០០​លាន​ដុង ​ធនា​គារ​គោល​នយោ​បាយ​សង្គម​សាខា​ខេត្ត​សុក​ត្រាំង ​ជូន​អំណោយ​៣០ចំណែក​ដល់​គ្រួសារ​គោល​នយោ​បាយ​ អង្គ​ការ​នានា​ សប្បុរស​ជន​បាន​ជូន​អំណោយ​ជាច្រើន​ដល់​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ឃុំ​  ប្រ​ជា​ជន​ សិស្សនៅ​លើភូមិ​ដ្ឋាន​ឃុំ​ឡុង​ហ៊ឹង៕

ធ្វីលីវ​-​លី​ហាន់​