![]() |
គ្រួសារបងស្រីទ្រីវធីតឹងបុលបាន១០លានដុងពីប្រភពទុនបង្វែរបរបងស្រីទិញធុងទឹកអំពៅសម្រាប់រកប្រាក់ចំណូលបន្ថែមលំនឹងជីវភាពគ្រួសារ។ |
ត្រឹងដេជាស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រា៤៦,៤៩%នៃប្រជាជនទូទាំងស្រុក។ ប៉ុន្មានឆ្នាំកន្លង ត្រឹងដេបានប្រមូលផ្តុំផ្សព្វផ្សាយអនុវត្តកម្មវិធី គម្រោងជាច្រើនរបស់រដ្ឋាភិបាលចំពោះជនរួមជាតិ រួមចំណែកធ្វើឱ្យផ្លាស់ប្តូរតំបន់ជនបទ កែលម្អជីវភាពឱ្យមាមីង។ មុននេះ គ្រួសារបងទ្រីវធីតឹងនៅភូមិបឹងទ្រៀក ឃុំលីវទូជាគ្រួសារក្រ។ គ្រួសារកូនច្រើនប៉ុន្តែគ្មានដីផលិត របរចម្បងគ្រួសារបងស្រីគឺពឹងលើធ្វើការឈ្នួលរបស់ប្តី ការងារធ្វើពេលខ្លះមាន ពេលខ្លះក៏គ្មាន។ ដោយបានភូមិភាគពិនិត្យជំនួយ១០លានដុងពីប្រភពទុនបង្វែររបរ បងស្រីវិនិយោគ ទិញធុងទឹកអំពៅនិងតុ កៅអី។ អាស្រ័យហេតុនោះ ទើបមានប្រាក់ចំណូលរាល់ថ្ងៃកែលម្អជីវភាពគ្រួសារ។ បងស្រីតឹងឱ្យដឹង៖ ខ្ញុំមានក្តីសប្បាយ រីករាយណាស់និងអរគុណរដ្ឋអំណាចភូមិភាគដែលបានយកចិត្តទុកដាក់ជំនួយចំពោះគ្រួសារខ្ញុំ គ្រួសារខ្ញុំនឹងខិតខំលក់ដូរសម្រាប់បង្កើនប្រាក់ចំណូលចិញ្ចឹមកូនរៀនសូត្រនិងឈានឡើងលំនឹងជីវភាពគ្រួសារ។ មានឱកាសបានមកវៀងអាងជាឃុំសម្រេចជនបទថ្មីក្នុងឆ្នាំ២០២០ នៅទីនេះមានជនរួមជាតិខ្មែរស្រូបអត្រាជាង៨៦% ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំគឺដងផ្លូវបេតុងធំទូលាយ ជីវភាពរបស់មាមីងជាជំហានបានកែលម្អ ទូទាំងឃុំគ្រួសារក្រចំនួន៥៨គ្រួ ស្រូបអត្រា២,២៦%។ រយៈពេលកន្លង ក្រៅពីអនុវត្តបណ្តាគោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ គណៈកម្មាធិការបក្សឃុំបានចង្អុលការអង្គការមហាជន រណសិរ្សមាតុភូមិវៀតណាមឃុំបានចុះទៅក្តាប់ស្ថានភាព សតិអារម្មណ៍ប្រជាជន រក្សាការទំនាក់ទំនងជាមួយអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចដើម្បីស្វែងយល់មតិរបស់ប្រជាជន។ ទន្ទឹមនោះ ដើម្បីចង្អុលការឱ្យសមស្របជាមួយស្ថានភាពជាក់ស្តែង។ ជាគ្រួសារដែលទទួលផលពីគោលនយោបាយរបស់រដ្ឋ គ្រួសារបងឡឹមផេន នៅភូមិបឹងទន្សា ឃុំវៀងអាងបានជំនួយ៤៤លានដុងពីប្រភពជំនួយគម្រោង១ ជួយឱ្យគ្រួសារបងមានកន្លែងនៅលំនឹង។ រីករាយចំពោះការជំនួយនេះ បងផេនបានឱ្យដឹង៖ ទោះបីខិតខំពលកម្មផលិតប្រិតសំចៃជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែនៅតែមិនអាចសង់បានផ្ទះរឹងមាំ។ សព្វថ្ងៃគ្រួសារខ្ញុំមិនរស់នៅក្នុងផ្ទះលេចដូចពីមុនទៀតឡើយ ដូច្នេះស្ងប់ចិត្តពលកម្មផលិត។ ផ្តើមពីបណ្តាគោលនយោបាយជំនួយ បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគនិងសម្រេចប្រសិទ្ធភាពពីកម្មវិធី គម្រោងនានានៅលើភូមិដ្ឋានស្រុក ធ្វើឱ្យផ្លាស់ការយល់ដឹង ជួយឱ្យគ្រួសារក្រមានការងារ ធ្វើប្រាក់ចំណូលលំនឹង លើកកម្ពស់គុណភាពការរស់នៅ។ តាមការពិនិត្យ ក្នុងឆ្នាំ២០២៤ ទូទាំងស្រុកមាន៤៩៥គ្រួសារចាកផុតក្រ ថយចុះ ១,៦៦% ១៨៨គ្រួសារចាកផុតក្បែរក្រ ថយចុះ០,៦៣%។ គិតដល់ចុងឆ្នាំ២០២៤ លើភូមិដ្ឋានស្រុកនៅ២២៨គ្រួសារក្រនិង១.០២៥គ្រួសារក្បែរក្រ។
ជីវភាពនៅតំបន់ជនរួមជាតិខ្មែរលើភូមិដ្ឋានខេត្តនិយាយរួមនិងស្រុកត្រឹងដេនិយាយដោយឡែកមួយថ្ងៃកាន់តែមានភាពអភិវឌ្ឍ អាស្រ័យបានទទួលផលពីគោលនយោបាយពិសេសជាច្រើនរបស់បក្សនិងរដ្ឋ។ ទន្ទឹមនោះ ប្រជាជនក៏បានលើកកម្ពស់ការយល់ដឹងនិងឈានឡើងដោយខ្លួនឯងក្នុងពលកម្មផលិតធ្វើមានដោយស្របច្បាប់។ ម៉្លោះហើយបានរួមចំណែកធ្វើឱ្យទិដ្ឋភាពនៅតំបន់ជនរួមជាតិខ្មែរស្រុកត្រឹងដេមួយថ្ងៃកាន់តែមានភាពអភិវឌ្ឍ៕
ចន្ថា - សុផល
Thông tin bạn đọc
Đóng Lưu thông tin