![]() |
គ្រួសារបងលីថាញ់ទុង នៅភូមិសុកមើយ ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង) បានជំនួយឧបត្ថម្ភផ្ទះនៅរឹងមាំពីកម្មវិធី “រួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” នៅលើភូមិដ្ឋានឃុំឡុងភូ។ |
តាមស្ថិតិលទ្ធផលនៃការអនុវត្តកម្មវិធី “រួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” នៅលើភូមិដ្ឋានឃុំឡុងភូលើកទី១ ឆ្នាំ២០២៥ ឃុំបានជំនួយឧបត្ថម្ភសង់ផ្ទះ១៧ខ្នងដល់ប្រជាជន ក្នុងនោះ គ្រួសារមានសគុណ៣ខ្នង គ្រួសារក្រ៩ខ្នង គ្រួសារក្បែរក្រ៥ខ្នង បម្រុងជំនួយឧបត្ថម្ភផ្ទះនៅលើកទី១នឹងសម្រេចនៅខែមីនា ឆ្នាំ២០២៥។
មកសួរសុខទុក្ខគ្រួសារបងស្រីថាច់ធីហ៊ូន នៅភូមិគិញង៉ាង ឃុំឡុងភូ ស្រុកឡុងភូ នៅក្នុងផ្ទះទើបតែសង់ថ្មី បងស្រីមានក្តីសប្បាយរីករាយ។ ផ្ទះថ្មីរបស់បងស្រីបានសង់យ៉ាងរឹងមាំ ស្របតាមស្តង់ដារ៣រឹង “គ្រឹះរឹង ជញ្ជាំងរឹងដំបូលរឹង” សរុបថវិកាកសាង៦០លានដុង។ ពីមុន គ្រួសារបងស្រីរស់នៅក្នុងផ្ទះទ្រុឌទ្រោម ពេលមានភ្លៀងខ្យល់ធំ គ្រួសារបងស្រីតែងភ័យខ្លាច បច្ចុប្បន្ន ផ្ទះថ្មីរបស់បងស្រីជាកម្លាំងចិត្តមួយដ៏ធំសម្រាប់បងស្រីខិតខំប្រឹងប្រែងឈានឡើងក្នុងជីវភាព។
បងស្រីហ៊ូនរីករាយឱ្យដឹង៖ ស្ថានភាពគ្រួសារខ្ញុំលំបាកណាស់ ចំណូលចម្បងបានមកពីធ្វើការឈ្នួលដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ បានជំនួយឧបត្ថម្ភសង់ផ្ទះថ្មី ខ្ញុំពិតជាសប្បាយចិត្តនិងដឹងគុណរដ្ឋអំណាចភូមិភាគដែលបានបង្កលក្ខណៈឱ្យប្រជាជនមានផ្ទះថ្មីរឹងមាំ។ ផ្ទះថ្មីសង់រួច ខ្ញុំកាន់តែមានកម្លាំងចិត្តក្នុងការប្រឹងប្រែងផលិត ស្វែងរកការងារសមស្របបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូលស្ថិរភាពជីវភាពគ្រួសារបន្តិចម្តងៗ។
ដូចបងស្រីហ៊ូន គ្រួសារបងលីថាញ់ទុង នៅភូមិសុកមើយ ឃុំឡុងភូ ស្រុកឡុងភូជាគ្រួសារក្រ ស្ថានភាពលំបាក គ្មានដីផលិត រស់នៅក្នុងផ្ទះដែលទ្រុឌទ្រោម។ ប្តីប្រពន្ធបងធ្វើការឈ្នួលដើម្បីចិញ្ចឹមជីវិតនិងកំពុងចិញ្ចឹមកូនស្ថិតក្នុងវ័យសិក្សា។ ពេលបានឧបត្ថម្ភ៦០លានដុងសម្រាប់សង់ផ្ទះថ្មី បងរំភើបចិត្តជាខ្លាំង។ ដើម្បីមានផ្ទះថ្មីរឹងមាំជាងនេះ បងបានបុលប្រាក់ចំនួន១០លានដុង ហើយបានរួមចំណែកក្នុងការសង់ផ្ទះរឹងមាំជាង។
មិនទាន់អស់ស្ទាក់ស្ទើរពេលបានឧបត្ថម្ភផ្ទះថ្មី បងទុងរីករាយចែករំលែក៖ មានផ្ទះស្អាត រឹងមាំគឺជាក្តីស្រមៃរបស់ខ្ញុំ។ អរគុណរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ឧបត្ថម្ភសង់ផ្ទះថ្មីឱ្យគ្រួសារខ្ញុំ ពីពេលនេះទៅខ្ញុំស្ងប់ចិត្តខំប្រឹងអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតក្រ។
លោកក្វាច់គីមត្វង-ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូឱ្យដឹង៖ កម្មវិធី “រួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” ឃុំឡុងភូបានកំណត់ច្បាស់ថាជាភារកិច្ចដ៏សំខាន់ក្នុងការបន្ថយភាពក្រីក្រស្ថេរភាពនិងអនុវត្តលក្ខឋានពីកសាងជនបទថ្មី លំនឹងជីវភាពប្រជាជននៅជនបទ។ នៅដើមឆ្នាំ២០២៥ ពីកម្មវិធី “រួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” ក្នុងលើកទី១ ឧបត្ថម្ភផ្ទះនៅបាន១៧ខ្នង បច្ចុប្បន្ន ផ្ទះប្រមាណ១០ខ្នង បានសង់រួចរាល់ បម្រុងនៅខែមីនា ឆ្នាំ២០២៥ ផ្ទះនៅលើកទី១នឹងបានសម្រេច ហើយប្រគល់ឱ្យប្រជាជនប្រើប្រាស់ ដើម្បីប្រជាជនមានផ្ទះនៅរឹងមាំ ស្ថិរភាពមានទីលំនៅស្ងប់ចិត្តពលកម្មផលិត។
ផ្ទះនីមួយៗដែលសង់រួចរាល់និងប្រគល់ប្រើប្រាស់ពិតជាផ្ទះដ៏កក់ក្តៅដែលពោរពេញដោយក្តីស្រឡាញ់ជួយគ្នាទៅវិញទៅមក សាមគ្គីទូទាំងជនជាតិ ជួយមាមីងដែលមានការលំបាកអំពីផ្ទះនៅមួយជំហានម្តងៗមានទីលំនៅបង្កបង្កើនផល កសាងជីវភាពកាន់តែសុខដុម សុភមង្គល រួមចំណែកយ៉ាងសំខាន់ក្នុងការស្ថិរភាពនិងការអភិវឌ្ឍរួមរបស់ភូមិភាគ៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin