![]() |
បងលីហ្វាងទ្រុង នៅឃុំថាញ់ធើយអាង ស្រុកត្រឹងដេ (សុកត្រាំង) និងគោទឹកដោះរបស់គ្រួសារ។ |
ជាគ្រួសារគំរូឆ្នើមក្នុងការអនុវត្តសេដ្ឋកិច្ចគួបផ្សំរវាងគោទឹកដោះនិងផលិតកសិកម្មនៅភូមិភាគ គឺគ្រួសារបងលីហ្វាងទ្រុង លេខាសាខាបក្ស ប្រធានគណៈប្រជាជនភូមិអាងហ្វា២។ ទោះបីមមាញឹកនឹងការងាររបស់ភូមិភាគក៏ដោយតែបងទ្រុងនៅតែសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសម្រេចបានជោគជ័យមួយចំនួន។
ឆ្នាំ២០០២ បងទ្រុងរៀបការនិងចាប់ផ្តើមធ្វើសេដ្ឋកិច្ចលើផ្ទៃដីស្រែ១ហិកតា សំខាន់គឺផលិតស្រូវ។ ដល់ឆ្នាំ២០០៨ ដំបូងដោយមានគោ២ក្បាលប៉ុណ្ណោះ បងទ្រុងបានអភិវឌ្ឍការចិញ្ចឹមគោទឹកដោះដែលកើនឡើងជារៀងរាល់ឆ្នាំ ពេលខ្លះគោកើនឡើងដល់១៨ក្បាល។ តាំងពីនោះ បងបានបង្វែរផ្ទៃដីធ្វើស្រែមួយផ្នែកមកដាំស្មៅ ដើម្បីផ្គត់ផ្គង់ចំណីឱ្យគោ។ ប៉ុន្តែដោយសត្វគោមានច្រើន ទ្រុងកាន់តែចង្អៀតនិងប្រភពស្មៅមិនគ្រប់គ្រាន់ បងលក់គោខ្លះ ដើម្បីធានារក្សាគោក្នុងចំនួនសមស្រប តាំងពីនោះ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចនិងស្ថិរភាពប្រាក់ចំណូលឱ្យគ្រួសារ។ ក្រៅពីនេះ គ្រួសារបងនៅទាំងលក់ចាប់ហួយតូច រួមចំណែកបង្កើនចំណូលដល់គ្រួសារ។
បងទ្រុងចែករំលែក៖ ចិញ្ចឹមគោទឹកដោះខុសពីការចិញ្ចឹមគោស៊ីន ព្រោះគោទឹកដោះងាយឥទ្ធិពល ប្រសិនបើបរិស្ថានមិនស្អាត ធ្វើឱ្យទឹកដោះគោងាយនឹងឆ្លងមេរោគ ដែលឥទ្ធិពលដល់ប្រសិទ្ធភាពសេដ្ឋកិច្ច ពេលគោមានផ្ទៃពោះដល់ខែទី៧ ត្រូវបញ្ឈប់ការយកទឹកដោះ បង្កលក្ខណៈល្អបំផុតដល់គោមេនិងរក្សាសុខភាពគោមេ ព្រមទាំងគុណភាពទឹកដោះនៅពេលក្រោយ។
ចំពោះគោទឹកដោះ ដើម្បីធានាបរិមាណផល ត្រូវថែទាំគោឱ្យបានល្អ សំខាន់ ផ្នែកជាតិបំប៉នការចាក់វ៉ាក់សាំង។ ពិសេស ពេលអាកាសធាតុក្តៅនឹងឥទ្ធិពលដល់បរិមាណផលទឹកដោះ ដូច្នេះ ចាំបាច់ត្រូវអនុវត្តវិធានការចាប់ពីការបន្ថែមជាតិបំប៉នឱ្យគោ ដើម្បីធានាបរិមាណផលទឹកដោះកើនឡើង។
ដោយសារការគួបផ្សំរវាងការចិញ្ចឹមគោទឹកដោះនិងការផលិតស្រូវ ក្នុងមួយរដូវបន្ទាប់ពីគិតការចំណាយរួច គ្រួសារបងទទួលបានប្រាក់ចំណេញប្រមាណ៤០លានដុង។ ដោយឡែកចំពោះការចិញ្ចឹមគោទឹកដោះ ក្រោយពេលគិតថ្លៃអគ្គិសនី ទឹកនិងចំណីឱ្យគោរួច ប្រាក់ចំណូលមធ្យមរៀងរាល់ឆ្នាំ ប្រហែល១០០លានដុង។ ដោយសារការគួបផ្សំប្រសិទ្ធភាពរវាងការដាំដុះនិងចិញ្ចឹមសត្វ បងមានលក្ខណៈចិញ្ចឹមកូនរៀនសូត្រចប់ចុងចប់ដើមនិងទិញបានដី១ហិកតាបន្ថែមទៀត ដើម្បីបើកទូលាយផ្ទៃដីផលិត បង្កើនប្រភពចំណូល រួមចំណែកលំនឹងសេដ្ឋកិច្ចគ្រួសារយូរអង្វែង៕
វឌ្ឍា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin