ឪឡឹកជាដំណាំខ្លីថ្ងៃ មិនសូវបង់ទឹក បើប្រៀបនឹងធ្វើស្រែសមស្របក្រោយពីពេលប្រមូលផលស្រូវរួច។ ដើម្បីដាំឪឡឹក មាមីងជីករង្វះទឹកព័ទ្ធជុំវិញសម្រាប់យកទឹកស្រោចនិងចោះរណ្តៅដាំលើវាលស្រែមិនចាំបាច់ឡើងរងឡើយ ជួយបន្ថយចំណាយក្នុងការផលិត។ ក្រោយពីប្រមូលផលស្រូវរួច ចម្បើងបានយកទៅក្រាលគល់ឪឡឹក ដើម្បីជួយរក្សាភាពសំណើមដល់ឪឡឹក។ ការដាំឪឡឹកលើវាលស្រែក៏បានកែប្រែដី ជួយបន្ថយដង្កូវក្រាពីរដូវស្រូវមុន ជួយមាមីងប្រិតសំចៃជី ថ្នាំការពាររុក្ខជាតិផងនិងសម្រេចទិន្នផលខ្ពស់ផងពេលផលិតស្រូវរដូវបន្ទាប់។
![]() |
បងថាច់យុងកំពុងថែទាំឪឡឹក។ |
ជាមួយបទពិសោធន៍ច្រើនឆ្នាំក្នុងការដាំឪឡឹកលើវាលស្រែ បងថាច់យុង នៅភូមិព្រែកពិន្ទង ឃុំភូមី ស្រុកមីទូ (សុកត្រាំង) បានឱ្យដឹង៖ ដាំឪឡឹកមិនសូវហត់ទេ ប៉ុន្តែត្រូវថែទាំឱ្យបានម៉ត់ចត់ ពិសេសគឺប្រើជីនិងថ្នាំការពាររុក្ខជាតិត្រូវតាមរបៀបដើម្បីជៀសវាងជំងឺកើតឡើង។ ប្រការនេះអ្នកដាំត្រូវតែពិនិត្យមើលថែទាំដើម្បីសម្រេចប្រសិទ្ធភាពខ្ពស់។
ការដាំឪឡឹកតែងនាំមកនូវប្រាក់ចំណូលខ្ពស់ជាងបើប្រៀបនឹងធ្វើស្រែរដូវប្រាំង (រដូវទី៣)។ ក្នុងមួយកុងឪឡឹកអាចប្រមូលផលបានប្រហែល៤តោន។ សព្វថ្ងៃឈ្មួញមកទិញដល់កន្លែងដោយតម្លៃពី៥.០០០-៦.០០០ដុង/គីឡួក្រាម ក្រោយពីផាត់ទាត់រួចរាល់នៅចំណេញពី១៤-១៥លានដុង/កុង។
ពូត្រឹងកុងតឹម នៅភូមិបឹងកក់ ឃុំភូមី ចែករំលែក៖ ឆ្នាំនេះ ខ្ញុំដាំឪឡឹកបាន១,៥កុង ពូជNo.2014 បាន៥៧ថ្ងៃហើយ។ ឆ្នាំនេះអាស្រ័យអាកាសធាតុអំណោយផល ម៉្លោះហើយមិនសូវមានដង្កូវនិងជំងឺ គ្រាន់តែស្រោចទឹក២ពេល/ថ្ងៃ អាចផ្គត់ផ្គង់ទឹកឱ្យឪឡឹកលូតលាស់ល្អ។
![]() |
ពូត្រឹងកុងតឹម (ខាងស្តាំ) កំពុងពិភាក្សាជាមួយសមាគមកសិករឃុំភូមី។ |
សមមិត្តលីថាញ់-ប្រធានសមាគមកសិករឃុំភូមីបានឱ្យដឹង៖ នៅលើភូមិដ្ឋានឃុំភូមី មាមីងចុះពូជស្រូវរដូវប្រាំង (រដូវទី៣) ប្រហែល៨០% ផ្ទៃដីនៅសល់ពីនោះមាមីងដាំដំណាំដូចឪឡឹក ឃ្លោក ត្រឡាច ពោតបារាំង។ ក្នុងនោះឪឡឹកជាដំណាំតែងបានមាមីងដាំច្រើនបំផុត។ តម្លៃឪឡឹកសព្វថ្ងៃលំនឹង មានតម្លៃពី៥.០០០-៦.០០០ដុង/គីឡូក្រាម។ សព្វថ្ងៃនៅលើភូមិដ្ឋានឃុំមានកសិករមួយចំនួនកំពុងប្រមូលផលឪឡឹក ប៉ាន់ស្មានក្នុងមួយកុងអាចប្រមូលផលបានចំនួន៤តោនក្នុង១កុង លក់បានប្រហែល២០លានដុង/កុង ក្រោយពីផាត់ទាត់រួចរាល់នៅចំណេញគ្រាន់បើជាងបើប្រៀបនឹងធ្វើស្រែ។
ជាមួយអាទិភាពពីការចំណាយតិច ដាំរយៈពេលខ្លីនិងចំណេញច្រើន ទម្រង់ដាំឪឡឹកលើវាលស្រែនឹងឈានដល់ការសម្រេចប្រសិទ្ធភាពនិងចីរភាពជូនកសិករនៅភូមី ជួយកែលម្អប្រាក់ចំណូល នេះចាត់ទុកជាដំណោះស្រាយមួយសម្រាប់ធ្វើការបង្កបង្កើនផលជូនមាមីង នាំមកនូវប្រសិទ្ធភាពខ្ពស់ពីទិន្នផលនិងចំណាយតិច ទន្ទឹមនោះ ជួយពង្រឹងដោយចីរភាពក្នុងការផលិតកសិកម្មនៅភូមិភាគ៕
វឌ្ឍា-សុផល
Thông tin bạn đọc
Đóng Lưu thông tin