ទុនបង្កើតអាជិពជួយសមាជិកានារីមានឱកាសអភិវឧ្ឍ

06:42, 30/03/2025

ជំនួយឧបត្ថម្ភបង្កលក្ខណៈឱ្យសមាជិកាបង្កើតអាជិពជាចលនាកំពុងបានបណ្តាអង្គការមហាជនលើភូមិដ្ឋានស្រុកអនុវត្ត។ ក្នុងប៉ុន្មានឆ្នាំកន្លងសមាគមនារីគ្រប់ថ្នាក់ស្រុកចូវថាញ់ (សុកត្រាំង) បង្កលក្ខណៈងាយស្រួលដើម្បីជួយសមាជិកាបង្កើតអាជីពនិងជំហ៊ានដំបូងបង្កបានកម្លាំងសាយភាយ។

ផ្សារ​ភ្ជាប់​ជា​មួយ​របរ​ធ្វើ​ផ្កា​រាប់​សិប​ឆ្នាំ​កន្លង មីង​ឡឹម​ធី​ហ្វា នៅ​ភូមិ​​អាង​ត្រាច់​ ឃុំ​អាង​ហ៊ីប ​ស្រុក​ចូវ​ថាញ់ ឆ្នាំ​២០២៣​បាន​ឧបត្ថម្ភ​ប្រ​ភព​ទុន​បុល​៣០​លាន​ដុង​ពី​គម្រោង​ឧបត្ថម្ភ​​នារី​បង្កើត​អាជីព។ សព្វ​ថ្ងៃ​កំ​ពុង​ជា​ខណៈ​ពេល​ធ្វើ​សម្បូរ​បែប​​ប្រ​ភេទ​ផ្កា​​ដើម្បី​បម្រើ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក៏​ដូច​បុណ្យ​កឋិន​ទាន​របស់​មា​មីង​ខ្មែរ ទើប​ចំ​នួន​ប្រាក់​ឧបត្ថម្ភ​ពី​គម្រោង​ពិត​ជា​មាន​ន័យ​ចំ​ពោះ​គ្រួសារ​មីង។ ដ្បិត​មីង​មាន​លក្ខណៈ​ដើម្បី​ទិញ​វត្ថុ​ធាតុ​ថោក​ជាង​ប្រៀប​និង​ខណៈ​ពេល​ជិត​ពិធី​បុណ្យ តាំង​ពី​នោះ​ក៏​មាន​បន្ថែម​ប្រាក់​ចំណេញ។​ មីង​ឡឹម​ធី​ហ្វា​នៅ​ភូមិ​អាង​ត្រាច់ ឃុំ​អាង​ហ៊ីប​និយាយ៖​ បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សមាគម​នារី​ស្រុក ខ្ញុំ​មាន​លក្ខណៈ​ទិញ​បណ្តា​វត្ថុ​ធាតុ​ទើប​ក៏​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ផ្កា ​ចំ​នួន​ធ្វើ​បាន​ក៏​ច្រើន​ជាង។ សព្វ​ថ្ងៃ​ខ្ញុំ​ធ្វើ​តាម​តម្រូវ​ការ​ដាក់​ទំនិញ​របស់​អតិ​ថិជន​ក្នុង​និង​ក្រៅ​ភូមិភាគ។ មធ្យម​រាល់​ខែ​ទូ​ទាត់​ថវិកា​រួច ខ្ញុំ​នៅ​ចំ​ណេញ​ជាង​៦​លាន​ដុង ជួយ​អភិវឧ្ឍ​គ្រួសារ​លំ​នឹង​ជីវភាព។

ដោយ​បាន​ឧបត្ថម្ភ​ទុន បង​ស្រី​ង្វៀង​ធី​ត្រាង​នៅភូមមី​ឌឹក​ឃុំ​ធៀង​មី​ក៏​មាន​លក្ខណៈ​ពង្រីក​ទម្រង់​ចិញ្ចឹម​ជ្រូក​ជួយ​សេដ្ឋ​កិច្ច​មួយ​ថ្ងៃ​កាន់​តែ​ស្ថេរភាព។
ដោយ​បាន​ឧបត្ថម្ភ​ទុន បង​ស្រី​ង្វៀង​ធី​ត្រាង​(ខាង​ឆ្វេង)​នៅភូមមី​ឌឹក​ ឃុំ​ធៀង​មី​ ក៏​មាន​លក្ខណៈ​ពង្រីក​ទម្រង់​ចិញ្ចឹម​ជ្រូក​ជួយ​សេដ្ឋ​កិច្ច​មួយ​ថ្ងៃ​កាន់​តែ​ស្ថេរភាព។

ក៏​បាន​ឧបត្ថម្ភ​ទុន​បុល​អទិភាព​៥០​លាន​ដុង​ពី​ប្រ​ភព​ទុន​ធនា​គារ​គោល​នយោបាយ​សង្គម​ស្រុក​ឆ្លង​តាម​អង្គការ​សមាគម​នារី បង​ស្រី​ង្វៀង​ធី​ត្រាង​នៅ​ភូម​មី​ឌឹក ឃុំ​ធៀង​មីក៏​មាន​លក្ខណៈ​ពង្រីក​ទម្រង់​ចិញ្ចឹម​ជ្រូក​របស់​គ្រួសារ។ បង​ត្រាង​ឱ្យ​ដឹង៖ ​ប៉ុន្មាន​ឆ្នាំ​មុន​ដោយ​គ្មាន​លក្ខណៈ​ អំពី​ទ្រុង​ចិញ្ចឹម​ក៏​ដូច​ជា​ទុន ទើប​រាល់​ឆ្នាំ​ជ្រូក​កើត​គឺ​លក់​កូន​ចំ​​ណេញ​មិន​បាន​ប៉ុន្មាន ឆ្នាំ​នេះ​បាន​​បុល​ទុន​អទិភាព​ក៏​មាន​លក្ខណៈ​សង់​ទ្រុង​​និង​ទុក​ជ្រូក​កូន​ចិញ្ចឹម​​ដើម្បី​បង្កើន​ចំណូល សព្វ​ថ្ងៃ​សេដ្ឋ​កិច្ច​កើន​ជាង​មុន​ហើយ។ អនុវត្ត​គម្រោង​ឧបត្ថម្ភ​នារី​បង្កើត​អាជីព ប៉ុន្មាន​ឆ្នាំ​កន្លង សមាគម​​នារី​គ្រប់​ថ្នាក់​ស្រុក​ចូវ​ថាញ់​សហការ​ពិនិត្យ​បណ្តា​ទម្រង់ តាំង​ពី​នោះ​ជំ​នួយ​កម្លាំង​ទាន់​ពេល​​ ​ក្តី​ជំ​នឿ​​ សំ​ខាន់​បង្ក​លក្ខណៈ​ដើម្បី​បើក​ទូ​លាយ​ទម្រង់​​សាយ​ភាយ​ស្មារតី​បង្កើត​អាជិព​ឈាន​ឡើង។ គិត​ដោយ​ឡែក​ក្នុង​ឆ្នាំ​២០២៤​សមាគម​គ្រប់​ថ្នាក់​ឧបត្ថម្ភ​បង្កើត​អាជិព​ឱ្យ​២៤​រូប​អភិវឧ្ឍ​សេដ្ឋ​កិច្ច​​ជា​មួយ​បណ្តា​ទម្រង់​​ដូច៖ ដាំ​បន្លែ ​ចិញ្ចឹម​មាន់ ​​លក់​ដូរ ​ចិញ្ចឹម​ទា ​​​ដាំ​ពោត​ ​បណ្តុះ​កូន​ពូជ​ ចិញ្ចឹម​ជ្រូក ចិញ្ចឹម​គោ។ល។

សម​មិត្ត​ចូវ​ធី​ហុង​ហ្វា​ប្រ​ធាន​សមាគម​នារី​ស្រុក​ចូវ​ថាញ់​ឱ្យ​ដឹង៖

រយៈ​ពេល​នក្លង​សមាគម​នារី​ស្រុក​តែង​រួម​ដំណើរ​​និង​មាន​ច្រើន​ដំណោះ​ស្រាយ​សកម្ម​ដើម្បី​ឧបត្ថម្ភ​បង​ប្អូន​បង្កើត​អាជីព​នាំ​មក​ប្រ​សិទ្ធ​ភាព​ល្អ​បំ​ផុត។ សមាគម​បញ្ជូន​ចលនា​​ច្នៃ​ប្រ​ឌិត​​បង្កើត​អាជីព​មួយ​ថ្ងៃ​កាន់​តែ​​មាន​ជម្រៅ​និង​សាយ​ភាយ ​​បន្ត​យក​ចិត្ត​ទុក​ដាក់​កំ​ណត់​ទិស​ឧបត្ថម្ភ​បង​ប្អូន​មាន​ផលិត​ផល​​បង្កើត​អាជិព​​និង​បង្កើន​គុណ​ភាព​ជា​ផលិត​ផល​ Ocop ​កសាង​ផ្លាក​សញ្ញា​​ សមត្ថ​ភាព​ជួញ​​ដូរ ​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​ពី​បង្កើត​អាជីព។

ទម្រង់ចិញ្ចឹមមាន់របស់សមាជិការនារីស្រុកចូវថាញ់បានឧបត្ថម្ភពីប្រភពទុនបង្កើតអាជិព។
ទម្រង់ចិញ្ចឹមមាន់របស់សមាជិការនារីស្រុកចូវថាញ់បានឧបត្ថម្ភពីប្រភពទុនបង្កើតអាជិព។

ជាមួយ​ស្មារតី​ស៊ូ​ទ្រាំ​លំ​បាក​បំ​ផុត​គឺ​​គំ​និត​ជួញ​ដូរ ​ដូច្នេះ​ភាគ​ច្រើន​បង​ប្អូន​នារី​ពេល​ជិត​ដិត​ប្រ​ភព​ទុន​បុល​អទិភាព​ពី​គម្រោង​ឧបត្ថម្ភ​នារី​បង្កើត​អាជិព​តែង​បើក​ទូ​លាយ​ទម្រង់​​នាំ​មក​តម្លៃ​សេដ្ឋ​កិច្ច​ឱ្យ​គ្រួសារ ​កន្លង​ពី​នោះ​ក៏​ពង្រីក​បាន​តួ​នាទី​​របស់​នារី​ក្នុង​ដំណាក់​កាល​ថ្មី​សព្វ​ថ្ងៃ៕

ចន្ថា