![]() |
ប្រជាជនអភិវឌ្ឍក្រុមសហការចិញ្ចឹមសត្វ។ |
ជាស្រុកកសិកម្ម ពេលចាប់ផ្តើមកសាងជនបទថ្មី ឡុងភូបានចាប់ផ្តើមពីចំណុចទាប ហេដ្ឋារចនាសម្ព័ន្ធជនបទមិនទាន់បានល្អ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនជួបការលំបាក។ ដូច្នេះ ពេលយល់ពីកម្មវិធីជនបទថ្មី បានបង្ក “គ្រឹះ” ដើម្បីស្រុកភូមិ “ផ្លាស់ប្តូរ យ៉ាងសកម្ម”។ដោយបានចង្អុលការរបស់ថ្នាក់ដឹកនាំពីស្រុករហូតដល់មូលដ្ឋាននិងការចូលរួមរបស់ប្រជាជនទើបឡុងភូមានភាពលោតផ្លោះក្នុងការកសាងជនបទថ្មី សម្រេចបានលទ្ធផលយ៉ាងគាប់ប្រសើរ។ សព្វថ្ងៃ មាន៩/៩ឃុំសម្រេចជនបទថ្មី ក្នុងនោះ មាន២ឃុំសម្រេចជនបទថ្មីលើកកម្ពស់គឺហូវថាញ់និងឡុងឌឹក។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម អគ្គិសនី សាលារៀនដំណាក់សុខាភិបាល អគារវប្បធម៌។ល។ មួយថ្ងៃកាន់តែសុក្រឹតតាមទិសទំនើបគឺបណ្តាសំណង់គមនាគមន៍ជនបទ។ ផ្លូវច្រក ប្រព័ន្ធលូទឹកក៏បានកសាងរឹងមាំ១០០% ផ្លូវគមនាគមន៍តភ្ជាប់ពីឃុំមួយទៅឃុំមួយនិងពីភូមិមួយទៅភូមិមួយតែងបានចាក់បេតុង ក្រាលកៅស៊ូរាបរលូន ដងផ្លូវកាត់វាលស្រែក៏បានកសាងរឹងមាំ បង្កលក្ខណៈងាយស្រួលសម្រាប់បម្រើការផលិតកសិកម្ម។ ការងារការពារជាតិតែងបានធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សុវត្ថិភាពគមនាគមន៍ក៏បានធានា។ ប្រព័ន្ធនយោបាយតែងបានពង្រឹងរឹងមាំគ្រប់វិស័យ។ ប្រជាជនជឿជាក់លើការដឹកនាំរបស់បក្សនិងចង្អុលការរបស់រដ្ឋអំណាច។ លទ្ធផលបង្ហាញពីការប្តេជ្ញានៃទូទាំងប្រព័ន្ធនយោបាយនិងការស្របមតិរបស់ប្រជាជន។
អភិវឌ្ឍកសិកម្ម ទុកដូចជាដំណោះស្រាយយ៉ាងលោតផ្លោះក្នុងការកសាងជនបទថ្មីនៅឡុងភូ ក្នុងនោះជំរុញបង្វែររចនាសម្ព័ន្ធដាំណាំ សត្វចិញ្ចឹមតាមទិសផលិតប្រមូលផ្តុំ ផ្សារភ្ជាប់នឹងទីផ្សាររកច្រកចេញនៃផលិតផល។ សព្វថ្ងៃ ស្រុកឡុងភូមានក្រុមសហករណ៍កសិកម្មចំនួន២៧ មានផ្ទៃដីផលិតជិត២.៦៧០ហិតា ដោយមានទុនអនុវត្តជិត៧,៥ពាន់លានដុង។ ក្នុងនោះមានក្រុមសហករណ៍ផលិតស្រូវចំនួន១៦ក្រុម ក្រុមសហករណ៍ដាំឈើហូបផ្លែចំនួន៦ក្រុម ក្រុមសហករណ៍ចិញ្ចឹមសត្វចំនួន៤ក្រុម ក្រុមសហករណ៍ចិញ្ចឹមជលផលចំនួន១ បង្កើតក្រុមសហការចំនួន៥៨ក្រុមដោយមានផ្ទៃដីជាង១.៦៨២ហិកតា ភាគច្រើនក្រុមសហករណ៍ ក្រុមសហការបានផ្តល់សេវាដូច ពូជ សម្ភារៈកសិកម្មចងស័ម្ពន្ធច្រកចេញនៃផលិតផល។ ពិសេស ក្រុមសហករណ៍និងក្រុមសហការបង្កើតនិង រក្សាបណ្តាផលិតផលសម្រេច OCOP នឹងកំពុងមានមុខនៅទីផ្សារក្នុងនិងក្រៅខេត្ត។ ការអនុវត្តព្រមគ្នាបណ្តាដំណោះស្រាយបានរួមចំណែកកែលម្អប្រាក់ចំណូលលើកកម្ពស់ជីវភាពរបស់ប្រជាជន អត្រាគ្រួសារក្រ គ្រួសារក្បែរក្រថយចុះ សំខាន់ជនជាតិភាគតិចរាល់ឆ្នាំថយចុះពី៣-៤%។
ទិសដៅរបស់ស្រុកឡុងភូ ឆ្នាំ២០២៥បន្តរក្សានិងលើកកម្ពស់បណ្តាឃុំសម្រេចបទដ្ឋានជនបទថ្មី ឆ្ពោះទៅដល់ជនបទថ្មីលើកកម្ពស់និងគំរូ ប្តេជ្ញាស្រុកឡុងភូបានទទួលស្គាល់ជាស្រុកជនបទថ្មីក្នុងពេលខាងមុខ។ សមមិត្តហ្វិញឌឹក-អនុលេខាបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកឡុងភូសង្កត់ធ្ងន់៖ កំណត់ការកសាងជនបទថ្មីជាភារកិច្ចយ៉ាងសំខាន់និងយូរអង្វែងនៃទូទាំងប្រព័ន្ធនយោបាយដើម្បីលើកកម្ពស់ជីវភាពសម្ភារៈស្មារតីជូនប្រជាជន។ ពេលខាងមុខ ស្រុកឡុងភូបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយនៃកម្មវិធីទិសដៅជាតិពីការកសាងជនបទថ្មី។ ទន្ទឹមនោះ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ប្រមូលផ្តុំដឹកនាំ ចង្អុលការ ជំរុញល្បឿនអនុវត្ត បន្តផ្សព្វផ្សាយអនុវត្តល្អគម្រោង រចនាសម្ព័ន្ធកសិកម្មតាមទិសលើកកម្ពស់តម្លៃនិងអភិវឌ្ឍដោយចីរភាព។ ចង្អុលការបណ្តាឃុំសម្រេចបទដ្ឋានជនបទថ្មីបន្តរក្សានិងលើកកម្ពស់គុណភាពបណ្តាលក្ខឋាន ខិតខំសម្រេចតាមក្រមលក្ខឋានឃុំជនបទថ្មីលើកកម្ពស់និងក្រមលក្ខឋានឃុំជនបទថ្មីគំរូ។
មកស្រុកឡុងភូសព្វថ្ងៃ យើងនឹងអាចឃើញភាពផ្លាស់ថ្មីយ៉ាងច្បាស់របស់ស្រុកឡុងភូដែលកំពុងអភិវឌ្ឍឈានឡើង។ មានផ្ទះថ្មសង់ជាជួរ មណ្ឌលអាសយជន ក្រុងផ្សារបានកកើតនិងអមដោយពណ៌បៃតងនៃដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជនបទថ្មីបាននាំមកនូវទិដ្ឋភាពថ្មីជូនស្រុកឡុងភូ។ បក្ខភាគ រដ្ឋអំណាចនិងប្រជាជនឡុងភូបាននិងកំពុងពង្រីកប្រពៃណីបដិវត្តន៍ សក្តានុភាពរបស់ភូមិភាគ ចលនាកម្លាំងប្រជាជននិងខិតខំឈានឡើងកសាងស្រុកឡុងភូមួយថ្ងៃកាន់តែអរិយធម៌ ល្អប្រសើរ៕
ចន្ថា - សុផល
Thông tin bạn đọc
Đóng Lưu thông tin