ថ្នាក់ដឹកនាំខេត្តសុកត្រាំងធ្វើការជាមួយអគ្គក្រុមហ៊ុនបញ្ជូនថាមពលអគ្គិសនីជាតិ

16:45, 25/03/2025

ព្រឹកថ្ងៃ២៥ មីនា នៅគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ថ្នាក់ដឹកនាំខេត្តរួមមានបណ្តាសមមិត្ត៖ ឡឹមវ៉ាំងម៉ឹង - សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត វឿងក្វុកណាម សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹងនាំមន្ទីរ គណៈផ្នែកនិងភូមិភាគនានា បានធ្វើការជាមួយអគ្គក្រុមហ៊ុនបញ្ជូនថាមពលអគ្គិសនីជាតិ​ពីការរើបណ្តាញអគ្គិសនី២២០ kV របស់គម្រោងវិនិយោគកសាងផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំង។

ថ្នាក់ដឹកនាំខេត្តសុកត្រាំងធ្វើការជាមួយអគ្គក្រុមហ៊ុនបញ្ជូនថាមពលអគ្គិសនីជាតិ។
ថ្នាក់ដឹកនាំខេត្តសុកត្រាំងធ្វើការជាមួយអគ្គក្រុមហ៊ុនបញ្ជូនថាមពលអគ្គិសនីជាតិ។

គម្រោង​សមាស​ភាព​៤​ចំ​ណុះ​គម្រោង​វិនិយោគ​កសាង​ផ្លូវ​ល្បឿន​លឿន​ចូវ​ដុក​-កឹង​ធើ-​សុក​ត្រាំង​​ដំណាក់​កាល​ទី​១​មាន​បង្គោល​ខ្សែ ២២០kV ​​​ចំនួន​៩​ត្រូវ​ឥទ្ធិពល​ ដែល​ស្ថិត​នៅ​​បណ្តា​ឃុំ៖ ថាញ់​ធើយ​អាង (ស្រុក​ត្រឹង​ដេ) ឥទ្ធិពល​​២​បង្គោល​ ឃុំ​ដាយ​តឹម (ស្រុក​មី​ស្វៀង) ឥទ្ធិពល​​៥​បង្គោល​និង​សង្កាត់​ទី​១០​ (ទី​ក្រុង​សុក​ត្រាំង​) ​ឥទ្ធិពល​២​បង្គោល។ ផ្នែក​សមត្ថ​កិច្ច​មាន​ពាក់​ព័ន្ធ​បាន​លើក​ជូន​​​សំ​ណុំ​បែប​បទ​គម្រោង​​រើ​​ខ្សែ​២២០ kV នាយកដ្ឋាន​អគ្គិសនី​និង​ថាម​ពល​កកើត​ឡើង​វិញ (ក្រ​សួង​ឧស្សាហ-​ពាណិជ្ជកម្ម) មានឯក​សារ​ច្បាស់​​ស្នើ​កែ​តម្រូវ បំពេញ​បន្ថែម​សំ​ណុំ​តាម​សេច​ក្តី​កំណត់។

ការ​លំបាក ជាប់​ជំពាក់​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​គឺ​ល្បឿន​អនុវត្ត​គ្រោង​ថវិកា​សំ​ណង ជំ​នួយ​រើ​ប្រព័ន្ធ​ខ្សែ​២២០ kV នៅ​យឺត មិន​ទាន់​​ធានា​​តាម​ផែន​ការ​ ចង្អុល​ការ​របស់​​មជ្ឈិម គណៈ​កម្មា​ធិ​ការ​បក្ខ​ខេត្ត​ គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត​ដាក់​ចេញ។ សុំ​ណុំ​គម្រោង​និង​គ្រោង​ថវិកា​​រើ​​​មិន​ទាន់​បាន​ស្ថាប័ន​មាន​សមត្ថ​កិច្ច​​​អ​នុម័ត។ បណ្តា​ភូមិ​ភាគ​​​ដក​ហូត​ដី​នៅ​យឺត​និង​មិន​ទាន់​​អនុម័ត​តម្លៃ​ដី​ជាក់​ស្តែង។ បច្ចុប្បន្ន​ប្រ​ជា​ជន​សំណូម​ពរ​រើ​​បង្គោល​​ដាក់​ក្បែរ​ជ្រុង​របស់​ប្លង់​ដី​ ដើម្បី​ងាយ​ស្រួល​ឱ្យ​ការ​ផលិត​កសិកម្ម។ មក​ដល់​ពេល​នេះ​ អគ្គ​ក្រុម​ហ៊ុន​បញ្ជូន​ថាម​ពល​អគ្គិ​សនី​ជាតិ​មិន​ទាន់​ឯក​ភាព​ទទួល​ថវិ​កា​ដើម្បី​អនុ​វត្ត​ការ​រើ​​​...។​

ពី​ការ​ងាយ​ស្រួល​ ការ​លំបាក​ដែល​ពណ៌នា​ខាង​លើ ថ្នាក់​ដឹក​នាំ​ខេត្ត​ មន្ទីរ គណៈផ្នែក​ខេត្ត​សុក​ត្រាំង​និង​ថ្នាក់​ដឹក​នាំ​អគ្គ​ក្រុម​ហ៊ុន​បញ្ជូន​ថាម​ពល​អគ្គិ​សនី​ជាតិ​បាន​​ប្តូរ​យោ​បល់​និង​ដាក់​ចេញ​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ដើម្បី​អនុវត្ត។ថ្លែង​ការណ៍​ក្នុង​សម័យ​ធ្វើ​ការ សមមិត្ត​ឡឹម​វ៉ាំង​ម៉ឹង​សង្កត់​ធ្ងន់ ឆ្លង​តាម​ការ​ប្តូរ​យោបល់ក្នុង​សមម័យ​ប្រ​ជុំ​ ចំពោះ​​​ខេត្ត​សុក​ត្រាំង​នឹង​មាន​​ឯក​សារ​ច្បាប់​​ផ្ញើ​ក្រ​សួង​ឧស្សា​ហពាណិជ្ជ​កម្ម​លើក​សំ​ណើរ​​ឱ្យ​អគ្គ​ក្រុម​ហ៊ុន​បញ្ជូន​​ថាម​ពល​អគ្គិ​សនី​ជាតិ​រើ​​បណ្តាញ​ខ្សែ​អគ្គិ​សនី​២២០ kV គម្រោង​សមាស​ភាព​​៤​នៃ​គម្រោង​វិនិយោគ​កសាង​ផ្លូវ​ល្បឿន​លឿន​​ចូវ​ដុក​-ដឹង​ធើ​-សុក​ត្រាំង​ដំណាក់​កាល​ទី​១​ បើ​បាន​យល់​ព្រម​​នឹង​ម្ចាស់​ការ​អនុវត្ត​បណ្តា​ដំណោះ​ស្រាយ​គ្រោង​ប្លង់ ការ​សាង​សង់ ពិនិត្យ​សម្រេច... ផ្នែក​មាន​សមត្ថ​កិច្ច​​មាន​ពាក់​ព័ន្ធ​របស់​ខេត្ត​ឆាប់​សម្រេច​សំ​ណុំ​កំណត់​តម្លៃ​សំ​ណង ជំនួយ​រុះ​រើ​ដើម្បី​​លើក​​ជូន​ស្ថាប័ន​សមត្ថ​កិច្ច​អនុ​ម័ត​។ ក្នុង​នោះ​ពិ​និត្យ​ម៉ត់​ចត់​បណ្តា​គ្រោង​ការ​ បន្ថយ​ការ​ឥទ្ធិ​ពល​ទាប​បំផុត​ដល់​ផល​ប្រ​យោជន៍​របស់​ប្រ​ជាជន​ក្នុង​ពេល​កសាង​បង្គោល​ថ្មី។

ក្វាង​ប៊ិញ​-​អិន​ទ្វឹង​