ប៉ុន្មានថ្ងៃនេះ មាមីងសង្កាត់វិញភឿកទីរួមខេត្តវិញចូវ សប្បាយរីករាយពេលបានឧបត្ថម្ភផ្ទះថ្មីពីកម្មវិធី “រួមកម្លាំងបំបាត់ផ្ទះទ្រុឌទ្រោមផ្ទះបណ្តោះអាសន្ន” នៅលើភូមិដ្ឋាន។ ផ្ទះទ្រុឌទ្រោមជាច្រើនបានជំនួសដោយផ្ទះថ្មរឹងមាំ។ តាមការស្ថិតិរបស់គណៈកម្មាធិការប្រជាជនសង្កាត់ ក្នុងលើកទី១ ឆ្នាំ២០២៥ សង្កាត់បានអនុវត្តសង់ផ្ទះចំនួន៨៦ខ្នង ក្នុងនោះ ជួសជុល៨ខ្នងណៅសល់គឺសង់ថ្មីឱ្យមុខសញ្ញាដែលទទួលផលជាគ្រួសារដែលអ្នកមានសគុណ គ្រួសារក្រ ក្បែរក្រនិងគ្រួសារលំបាកអំពីផ្ទះនៅ។ បច្ចុប្បន្ន សង្កាត់បានសង់ផ្ទះរួចរាល់ជាង៨០ខ្នង បម្រុងនៅចុងខែមីនា ឆ្នាំ២០២៥ នឹងសម្រេចលើកទី១ជូនមាមីងទាន់ទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៥។
![]() |
មីងស៊ើងធីភេន នៅអនុសង្កាត់សែវមែ សង្កាត់វិញភឿក ទីរួមខេត្តវិញចូវ (សុកត្រាំង) សប្បាយរីករាយពេលទទួលបានការឧបត្ថម្ភផ្ទះនៅថ្មី។ |
បន្ទាប់ពីទទួលបានការឧបត្ថម្ភផ្ទះថ្មី មីងស៊ើងធីភេន នៅអនុសង្កាត់សែវមែ សង្កាត់វិញភឿកសប្បាយរីករាយឱ្យដឹង៖ គ្រួសារខ្ញុំរំភើបចិត្តណាស់ដោយសារបានឧបត្ថម្ភផ្ទះនៅថ្មី ពីផ្ទះទ្រុឌទ្រោម ឥឡូវបានផ្លាស់ប្តូរជាផ្ទះរឹងមាំ ស្អាត។ អរគុណរដ្ឋអំណាចដែលបានយកចិត្តទុក្ខជីវភាពរបស់ប្រជាជន ចូលឆ្នាំថ្មីឆ្នាំនេះ គ្រួសារខ្ញុំសប្បាយរីករាយណាស់បានទទួលបុណ្យចូលឆ្នាំថ្មីក្នុងផ្ទះថ្មីដ៏កក់ក្តៅ សុខដុមរមនា។
លោកង្វៀងថាយង្វៀង-លេខាសាខាបក្សអនុសង្កាត់សែវមែ ឱ្យដឹង៖ ដោយមានការយកចិត្តទុកដាក់ពីរដ្ឋអំណាចភូមិភាគគ្រប់ថ្នាក់ក្នុងលើកនេះ អនុសង្កាត់សែវមែបានឧបត្ថម្ភផ្ទះនៅចំនួន១២ខ្នងដល់គ្រួសារក្រនិងក្បែរក្រនៅតំបន់ជនជាតិភាគតិច បច្ចុប្បន្ន សម្រេចបាន៩ខ្នងនិង៣ខ្នងកំពុងសង់។ ជាងសង់ផ្ទះកំពុងផ្តោតលើការសាងសង់ឱ្យបានសម្រេចទាន់ចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរត្រូវតាមតម្រូវការ។ បានឧបត្ថម្ភផ្ទះនៅថ្មី មាមីងគ្រប់គ្នានរណាក៏សប្បាយចិត្តដែរ។
ទន្ទឹមនឹងការឧបត្ថម្ភផ្ទះនៅ ហើយមានការធ្វើបង្កបង្កើនផលសម្រាប់ប្រជាជនអាចនិយាយបានថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលសេដ្ឋកិច្ចសង្កាត់វិញភឿកនឹងអភិវឌ្ឍយ៉ាងគ្រប់វិស័យ បង្វែររចនាសម្ព័ន្ធក្នុងទិសដៅត្រឹមត្រូវ។ តម្លៃផលិតកសិកម្ម រុក្ខកម្មនិងជលផល សម្រេច១.៥២៤/១.៥០០តោន សម្រេចជាង១០០% នៃសេចក្តីសម្រេច តម្លៃប្រមូលផលក្នុង១ហិកតានៃដីដាំដុះនិងចិញ្ចឹមជលផល សម្រេច២៨១/២៧០លានដុង/ហ.ត សម្រេចជាង១០០% នៃសេចក្តីសម្រេច។ ដើម្បីផលិតធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព គណៈកម្មាធិការប្រជាជនសង្កាត់ បានសហការជាមួយអនុមន្ទីរសេដ្ឋកិច្ច ដំណាក់ដាំដុះនិងការពាររុក្ខជាតិ ដំណាក់នេសាទកម្ម ចាត់តាំងហ្វឹកហាត់បានចំនួន១១ថ្នាក់ មានប្រជាជនចូលរួម២៧៥នាក់។ ក្នុងនោះ ចាត់តាំងការថែទាំ Artemia បាន៣ថ្នាក់ក្នុងរដូវក្តៅ ២ថ្នាក់បច្ចេកទេសចិញ្ចឹមក្តាម បង្កង ២ថ្នាក់បច្ចេកទេសដាំម្ទេស ហ្វឹកហាត់១ថ្នាក់ពីការកែលម្អចម្ការផ្លែឈើតាមសរីរាង្គតម្រង់ទិសឆ្ពោះទៅរកការកសាងលេខកូដតំបន់ដាំដុះដល់កសិករដាំមៀន ១ថ្នាក់សិក្ខាសាលាស្តីពីប្រធានបទបំបៅមៀន ទៀប ពុទ្រា។
![]() |
កសិករចូលរួមសិក្ខាសាលាស្តីពីប្រធានបទបំបៅមៀន ទៀប ពុទ្រា។ |
ទន្ទឹមនឹងនោះ ដើម្បីដោះដូរពាណិជ្ជកម្មបានងាយស្រួល សង្កាត់វិញភឿកតែងផ្តោតលើការងារគ្រប់គ្រងការវិនិយោគកសាងជាមូលដ្ឋាន ធ្វើថ្មីផ្លូវដានព្រែក៤២អនុសង្កាត់ដាយទ្រីនិងផ្លូវដានតាវង់ អនុសង្កាត់វត្តពេជ្រ សរុបថវិកា៨៩៨លានដុង។ ជួសជុល៨សំណង់ផ្លូវដានជនបទពីប្រភពទុនរបស់កម្មវិធីទិសដៅជាតិ សរុបថវិកាជាង៨៣៥លានដុង។
សមមិត្តវឿងហូវូ-អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់វិញភឿក ឱ្យដឹង៖ ជាសង្កាត់ដែលមាន៣ជនជាតិរស់នៅ ក្នុងនោះ ជនជាតិភាគតិច ស្រូបអត្រាជិត៨០% ម្ល៉ោះហើយ រដ្ឋអំណាចភូមិភាគគ្រប់ថ្នាក់តែងយកចិត្តទុកដាក់ដល់ជីវភាពសេដ្ឋកិច្ចនៅតំបន់ជនជាតិភាគតិច។ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច គណៈកម្មាធិការប្រជាជនសង្កាត់ បន្តជំនួយការដល់គណៈកម្មាធិការបក្សគ្រប់កម្រិត ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិចំនួន២ គឺកម្មវិធីទិសដៅជាតិស្តីពីការបន្ថយក្រស្ថេរភាពនិងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ដំណាក់កាល២០២១-២០២៥ ព្រមជាមួយនោះ ផ្សព្វផ្សាយអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានសង្កាត់តាមផែនការដែលបានដាក់ចេញរបស់គណៈចង្អុលការ។ មានរាល់ដំណោះស្រាយក្នុងការជ្រើសរើសទម្រង់មានប្រសិទ្ធភាពសមស្របនឹងលក្ខណៈសេដ្ឋកិច្ចគ្រួសារនិងសមស្របជាមួយនឹងលក្ខណៈជាក់ស្តែងរបស់ភូមិភាគ ដើម្បីឧបត្ថម្ភការផលិតរបស់ប្រជាជន។ ទន្ទឹមនឹងនោះ បន្តស្នើរថ្នាក់លើដើម្បីវិនិយោគនូវសំណង់ សម្រាប់បម្រើដល់ការផលិត ពិសេស ជីកស្តារព្រែកប្រឡាយដើម្បីធានាបាននូវទឹកគ្រប់គ្រាន់ដល់ការចិញ្ចឹមជលផល។
ដោយសារការខិតខំប្រឹងប្រែងរបស់រដ្ឋអំណាចភូមិភាគគ្រប់ថ្នាក់និងប្រជាជនតាមលទ្ធផលនៃការពិនិត្យនៅចុងឆ្នាំ២០២៤ អត្រាគ្រួសារក្រ ក្បែរក្រនៅលើភូមិដ្ឋានសង្កាត់វិញភឿកកាន់តែបានថយចុះ អត្រាគ្រួសារក្រថយចុះត្រឹម១,៧៥% គ្រួសារក្បែរក្រថយចុះត្រឹម៣,៣៤%។ បង្កើនលទ្ធផលដែលសម្រេចបាន សង្កាត់វិញភឿក ទីរួមខេត្តវិញចូវមានទិសដៅផ្សព្វផ្សាយអនុវត្តនាពេលខាងមុខ ដើម្បីបង្កលក្ខណៈដល់ជនជាតិភាគតិចឈានឡើងចាកផុតក្រស្ថេរភាព មានជីវភាពកាន់តែសុខដុម សុភមង្គល៕
ហុងទើ
Thông tin bạn đọc
Đóng Lưu thông tin