![]() |
មាមីងនៅភូមិទឹកប្រៃកណ្តាល ចូលរួមកសាងផ្លូវជនបទថ្មីគំរូ។ |
នៅភូមិទឹកប្រៃកណ្តាលឃុំឡុងភូ ស្រុកឡុងភូ មាន៥២០គ្រួសារមានជាង២.៣០០នាក់ ជនរួមជាតិខ្មែរស្រូប៩៤,៩៤% នៃចំនួនប្រជាសាស្ត្រ។ ពីការវិនិយោគរបស់បក្សនិងរដ្ឋ មកដល់សព្វថ្ងៃ ភូមិទឹកប្រៃកណ្តាលមានជំហ៊ានអភិវឌ្ឍ ពីហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ផ្លូវ សាលារៀន ដំណាក់សុខាភិបាលឆ្លើយតបល្អសំណូមពរបម្រើប្រជាជន ច្រើនទម្រង់សេដ្ឋកិច្ចមិនបង្អង់បានពង្រីកទូលាយ។ ប៉ុន្មានឆ្នាំកន្លង ប្រជាជនភូមិទឹកប្រៃកណ្តាលតែងទទួលការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋក្នុងការផ្សព្វផ្សាយបណ្តាគោលនយោបាយឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបំបាត់អត់បន្ថយក្រ។
សមមិត្តលេខាសាខាបក្សភូមិទឹកប្រៃកណ្តាលស៊ឺទុងរីករាយឱ្យដឹង៖ សព្វថ្ងៃជីវភាពមាមីងនៅភូមិទឹកប្រៃកណ្តាលមានការផ្លាស់ប្តូរច្បាស់ក្រឡែត។ ប៉ុន្មានឆ្នាំនេះ ច្រើនកម្មវិធីគោលនយោបាយតំបន់ជនជាតិភាគតិចបានផ្សព្វផ្សាយមានប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធបានយកចិត្តទុកដាក់វិនិយោគ មាមីងជនរួមជាតិខ្មេរបានទទួលច្រើនកម្មវិធីវិនិយោគដូច៖ វប្បធម៌ អប់រំ សុខាភិបាល។ល។ ផ្លូវគមនាគមន៍ងាយស្រួលក្នុងការធ្វើដំណើរនិងក្នុងផលិតដឹកជញ្ជូនមុខទំនិញ។ ទិដ្ឋភាពជនបទផ្លាស់ថ្មី ជីវភាពប្រជាជននិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែកមិនបង្អង់អភិវឌ្ឈ។ ពេលជីវភាពបានកែប្រែ រដ្ឋអំណាចភូមិភាគនៅទាំងពង្រីកល្អតួនាទីនាំមុខគៀរគរការចូលរួមយ៉ាងសកម្មរបស់រាល់គ្រួសារក្នុងអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មីនៅភូមិភាគដោយច្រើនការធ្វើជាក់ស្តែងផ្សារភ្ជាប់ជាមួយភារៈរាល់បុគ្គល កម្មាភិបាល បក្ខជន។
មីងហ្វិញធីស៊ីមនៅភូមិទឹកប្រៃកណ្តាល ឃុំឡុងភូឱ្យដឹង៖ សព្វថ្ងៃផ្លូវថ្នល់អភិវឌ្ឍណាស់ បានបើកទូលាយទើបការធ្វើដំណើរដឹកជញ្ជូនមុខទំនិញក៏ងាយស្រួលជាង។ រដ្ឋអំណាចភូមិភាគតែងឃោសនាចលនាមាមីងកាប់ឆ្កាដើមឈើ ដាំផ្កានៅមុខផ្ទះ ទិដ្ឋភាពកាន់តែស្អាតបាតជាង។ ពីកម្លាំងរបស់ផែនមហាសាមគ្គីទូទាំងជនជាតិ ជាមួយការខំប្រឹងប្តេជ្ញារបស់សាខាបក្ខ គណៈប្រជាជនភូមិនិងការឯកភាពខ្ពស់របស់ប្រជាជនក្នុងភូមិ ដល់សព្វថ្ងៃ សេដ្ឋកិច្ចវប្បធម៌-សង្គម ប្រជាបញ្ញាមួយថ្ងៃកាន់តែអភិវឌ្ឍ។ រួមជាមួយការចលនាមាមីងប្រមូលផ្តុំជំរុញបង្វែររចនាសម្ព័ន្ធឈើពូជ សត្វចិញ្ចឹមអនុវត្តល្បឿនវិទ្យាសាស្ត្រ បចេ្ចកទេសក្នុងផលិតបង្កើតច្រើនទម្រង់នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ សព្វថ្ងៃលើភូមិដ្ឋានភូមិនៅ១០គ្រួសារក្រ (ទទួលរបបជំនួយសង្គម) ចំណូលមធ្យមជិត៥០លានដុង/ម្នាក់/ឆ្នាំ ភូមិបង្កើតបាន១សហករណ៍ផលិតកសិកម្មមាន២-៣ក្រុមសហការ រាល់សមាជិកមានផ្ទៃដីផលិតស្រូវពី១០-១០០កុង ធានាផលិត២រដូវស្រូវ និង១រដូវដំណាំ។ ៣៣គ្រួសារចិញ្ចឹមគោដោយចំនួនជិត៥០០ក្បាល ៣៣គ្រួសារចិញ្ចឹមជ្រូក រាល់គ្រួសារចិញ្ចឹមពី១០-១០០ក្បាល២គ្រួសារចិញ្ចឹមទាមានជាង១៥.០០០ក្បាលបណ្តាគ្រួសារនៅសល់ជួញប្រែ លក់ដូរតូច។ល។ ជីវភាពប្រជាជនមួយថ្ងៃកាន់តែអភិវឌ្ឍ។
សមមិត្តង្វៀងវ៉ាំងធ្វឹង លេខាបក្សឃុំឡុងភូឱ្យដឹង៖
ជីវភាពមាមីងភូមិទឹកប្រៃកណ្តាលមានភាពវិវឌ្ឍដូចសព្វថ្ងៃគឺមាមីងផ្ទាល់មានការខំប្រឹងយ៉ាងច្រើន។ មាមីងមានឆន្ទៈឈានឡើងក្នុងជីវភាពចលនាកូនចៅរៀនសូត្រដើម្បីមានចំណេះវិជ្ជាមិនរំពឹងរង់ចាំជំនួយពីរដ្ឋ សកម្មពលកម្មផលិតអនុវត្តប្រិតសំចៃរួមចំណែកបំបាត់អត់បន្ថយក្រ កសាងស្រុកភូមិមួយថ្ងៃកាន់តែអភិវឌ្ឍ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin