![]() |
ទម្រង់ផលិតស្រូវរបស់សហករណ៍នៅលើភូមិដ្ឋានស្រុកឡុងភូ បានគម្រោង VnSAT ឧបត្ថម្ភវិទ្យាសាស្ត្របច្ចេកទេសផលិត។ |
គម្រោង VnSAT បានផ្សព្វផ្សាយនៅខេត្តសុកត្រាំង ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២៣ សរុបថវិកា៣៣១,៥៩១ពាន់លានដុង។ មាន៣០ឃុំរបស់៦ស្រុកដូច៖ កេសាច់ ឡុងភូ មីទូ ចូវថាញ់ ថាញ់ទ្រីនិងមីស្វៀង សរុបផ្ទៃដី៤៣.០០០ហិកតាដែលបានអនុវត្តគម្រោង។ តាមនោះ គម្រោងបានវិនិយោគហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើផលិតឱ្យ១១សហករណ៍ វិនិយោគ១២អនុគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមមាន៖ ផ្លូវស្ពានជនបទ លូនិងដំណាក់បូមទឹក។ ពង្រឹងលើកកម្ពស់គុណភាពនិងបង្កើតសហករណ៍ថ្មីចំនួន៣១ក្នុងតំបន់គម្រោងនិងបង្កើនការហ្វឹកហាត់បច្ចេកទេស “៣បន្ថយ ៣បង្កើន” “១ត្រូវ ៥បន្ថយ” ផលិតពូជស្រូវ កសាង១២ទម្រង់ (ទំហំ៤០ហិកតា/ទម្រង់) អនុវត្តនូវលក្ខឋានដូច៖ វាលស្រែធំ អនុវត្តយន្តការព្រមៗគ្នា អនុវត្តតាមទិសកសិកម្មសរីរាង្គ។ល។
នៅស្រុកឡុងភូ គម្រោងកំពុងផ្សព្វផ្សាយសមស្របតម្រូវការផលិតកសិកម្មនៅភូមិភាគ។ សមមិត្តឡឹមវ៉ាំងវូ-ប្រធានអនុមន្ទីរកសិកម្មនិងបរិស្ថានស្រុកឡុងភូ (សុកត្រាំង) ឱ្យដឹង៖ គម្រោងបានឧបត្ថម្ភដល់សហករណ៍កសិកម្មហ៊ឹងឡើយ ឃុំឡុងឌឹកឃ្លាំងរក្សាទុក១.០០០តោន ឧបករណ៍សម្ងួតស្រូវ ម៉ាស៊ីនមូរចំបើង ឧបករណ៍បែងគ្រាប់ស្រូវ។ ហេដ្ឋារចនាសម្ព័ន្ធ គម្រោងក៏បានជួយឃុំឡុងឌឹកកសាងផ្លូវជនបទពីសហករណ៍តភ្ជាប់ជាមួយផ្លូវឃុំ មានបណ្តោយជាង១,២គីឡូម៉ែត្រ ទទឹងពី៣-៣,៥ម៉ែត្រ ទម្ងន់រថយន្ត២,៥តោន ស្ពានអាងឌិញហ៊ឹង បណ្តោយ១២ម៉ែត្រ ទទឹង៤ម៉ែត្រ។ ពីការឧបត្ថម្ភរបស់គម្រោង VnSAT នៅខេត្តសុកត្រាំង កសិករភាគច្រើនក្នុងតំបន់គម្រោងបានស្ទាត់ជំនាញបច្ចេកទេសធ្វើស្រែ សហករណ៍ផលិតស្រូវជាច្រើនក្នុងតំបន់គម្រោងបានអាជីវកម្មប្រមូលទិញ ទន្ទឹមនឹងនោះស្ពាននិងផ្លូវគមនាគមន៍បានកសាង បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរនិងដឹកជញ្ជូនទំនិញបម្រើសហករណ៍និងប្រជាជននៅលើភូមិដ្ឋានឃុំឡុងឌឹក។ល។ តាមលោកទ្រឿងវ៉ាំងហុង-នាយកសហករណ៍កសិកម្មហ៊ឹងឡើយ ស្រុកឡុងភូឱ្យដឹង គម្រោងVnSAT យកចិត្តទុកដាក់ដល់ការហ្វឹកហាត់ ផ្ទេរបច្ចេកទេសក្នុងការផលិតស្រូវឱ្យសហករណ៍ក្នុងតំបន់គម្រោងដូច: ដំណើរការធ្វើកសិកម្មតាមទិស “៣បន្ថយ ៣បង្កើន” “១ត្រូវ ៥បន្ថយ” ឧបត្ថម្ភការបណ្តុះបណ្តាលភាពជឿនលឿនផ្នែកបច្ចេកទេស អនុវត្តយន្តការព្រមៗគ្នា ដើម្បីកសិករបង្កើនប្រាក់ចំណូល បង្កើនប្រសិទ្ធភាពការគ្រប់គ្រងនិងអភិវឌ្ឍសហករណ៍។ ធ្វើស្រែតាមរបៀបបច្ចេកទេសរបស់គម្រោង បរិមាណគ្រាប់ពូជសាបព្រោះបន្ថយពី៨០-១០០គីឡូក្រាម/ហិកតា បរិមាណជីបន្ថយពី២៥-៣០គីឡូក្រាមទិន្នផលមធ្យមក្នុងមួយរដូវកើនជិត១តោន/ហិកតា។ ប្រការសំខាន់គឺមិនត្រឹមក្នុងតំបន់គម្រោង រាល់ចំណេះដឹងនិងជំនាញក្នុងការអនុវត្តភាពជឿនលឿនផ្នែកបច្ចេកទេសក្នុងផលិតក៏បានសាយភាយដល់តំបន់ជិតខាង ឆ្លងតាមសកម្មភាពទំនាក់ទំនងនិងការចែករំលែកបទពិសោធន៍ក្នុងសហគមន៍។
អាចនិយាយបានថា បណ្តាលទ្ធផលនៃគម្រោង VnSAT នៅខេត្តសុកត្រាំង បាននាំមកឱ្យភូមិភាគនិងកសិករក្នុងតំបន់គម្រោងផលិតស្រូវសម្រេចគុណភាព បន្ថយតម្លៃផលិត ប្រាក់ចំណេញសេដ្ឋកិច្ច ចងសម្ព័ន្ធអាជីវកម្មក្នុងការផលិតរួមចំណែកដល់ការបង្កការងារធ្វើ បង្កើនចំណូល ប្រាក់ចំណូលឱ្យអាជីវកម្មនិងប្រជាជន៕
ដាលីន - លីហាន់
Thông tin bạn đọc
Đóng Lưu thông tin