លេចធ្លោគឺទម្រង់ពិសោធន៍ផ្ទៃដីស្រូវ៥០ហិកតារបស់សហករណ៍កសិកម្មហ៊ឹងឡើយ ឃុំឡុងឌឹក ស្រុកឡុងភូ។ នេះជាទម្រង់បានអនុវត្តតាមគម្រោង១លានហិកតាស្រូវគុណភាពខ្ពស់បញ្ចេញជាតិពុលទាបផ្សារភ្ជាប់ជាមួយកំណើនខៀវ។ មកដល់សព្វថ្ងៃ ទូទាំងផ្ទៃដីផលិតបានប្រមូលផល លទ្ធផលយ៉ាងសកម្មនាំមកសេដ្ឋកិច្ចឱ្យកសិករចូលរួម។ កសិករង្វៀងង៉ុកហឿងសមាជិកសហករណ៍កសិកម្មហ៊ឹងឡើយឱ្យដឹង៖ មុននេះខ្ញុំផលិតតាមបែបប្រពៃណីទិន្នផលទាបតែនៅបារម្ភពីជំងឺដង្កូវ ការប្រែប្រួលរបស់អាកាសធាតុ។ ពីពេលចូលរួមគម្រោងខ្ញុំបានណែនាំបច្ចេកទេសផលិតថ្មីប្រើពូជស្រូវគុណភាពខ្ពស់ព្រាចជីសរីរាង្គនិងថ្នាំការពាររុក្ខជាតិជីវសាស្រ្ត។ ហេតុនោះទិន្នផលស្រូវរបស់គ្រួសារខ្ញុំកើនឡើងខ្ពស់និងគុណភាពអង្ករក៏ឆ្ងាញ់។ ឯពូផាមហុងតឹង ឃុំឡុងឌឹក ស្រុកឡុងភូក៏ជាកសិករចូលរួមផលិតស្រូវតាមគម្រោងឱ្យដឹង៖ ខ្ញុំពិតជាពេញចិត្តនិងការអនុវត្តបចេ្ចកវិជ្ជាក្នុងផលិតស្រូវ។ ដោយមានម៉ាស៊ីនទំនើបខ្ញុំបន្ថយបានកម្លាំងពលកម្មប្រិតសំចៃថវិកានិងទិន្នផលក៏កើន។ សំខាន់ការអនុវត្តន៍ផ្នែកទន់គ្រប់គ្រងវាលស្រែជួយខ្ញុំតាមដានការរីកចំរើនរបស់ស្រូវនិងមានសម្រេចជាក់ច្បាស់ជាង។
![]() |
វាលស្រែអនុវត្តទម្រង់ពិសោធន៍ជំនាញផលិតស្រូវគុណភាពខ្ពស់របស់សហករណ៍ហ៊ឹងឡើយ។ |
លោកទ្រឿងវ៉ាំងហ៊ុង-នាយកសហករណ៍កសិកម្មហ៊ឹងឡើយឃុំឡុងដឹកឱ្យដឹង៖ អត្ថប្រយោជន៍ច្បាស់បំផុតពេលចូលរួមគម្រោងគឺ “ចំណាយទាបតែទិន្នផលកើន” បំផុតគឺច្រកចេញស្ថេរភាព។ រដូវសម្រក២០២៤-២០២៥ ពូជស្រូវST២៥របស់សហករណ៍កសិកម្មហ៊ឹងឡើយលក់ដោយតម្លៃ១០.៣០០ដុង/គ.កចំណេញពី៤៥-៤៩លានដុង/ហ.ត។ សំខាន់ទៀតពេលបណ្តាសមាជិកកសិករចូលរួមអនុវត្តទម្រង់នេះបានវិជ្ជាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) ឧបត្ថម្ភ ៥០%ស្រូវពូជST២៥ក្រុមហ៊ុនជីព្រាចMTKហូវថាញ់ឧបត្ថម្ភជី៥០%អាជីវកម្មតឺសាងឧបត្ថម្ភសេវាយន្តកម្ម១០០% ក្រុមហ៊ុនសាទីឧបត្ថម្ភឧបករណ៍តាមដានកម្រិតទឹកលើវាលស្រែឆ្លងតាមបច្ចេកវិជ្ជាលើទូរស័ព្ទដៃ។ មុនពេលផ្សព្វផ្សាយទម្រង់បណ្តាគ្រួសារបានផ្នែកជំនាញហ្វឹកហាត់ណែនាំបច្ចេកទេសផលិតស្រូវគុណភាពខ្ពស់និងបញ្ចេញជាតិពុលទាបរបស់ស្នងការដាំដុះ។
![]() |
វាលស្រែជំនាញផលិតស្រូវST២៥របស់កសិករឃុំឡុងឌឹក ស្រុកឡុងភូ។ |
ទិសដៅរួមរបស់គម្រោងគឺបង្កើតតំបន់ជំនាញផលិតស្រូវគុណភាពខ្ពស់និងបញ្ចេញជាតិពុលទាបផ្សារភ្ជាប់ជាមួយចាត់តាំងមកវិញផលិតតាមប្រព័ន្ធតម្លៃអភិវឌ្ឍស្ថេរភាពរបស់ផ្នែកអង្ករលើកកម្ពស់ប្រសិទ្ធភាពផលិត ជួញប្រែ ចំណូលនិងជីវភាពរបស់កសិករ ធានាបរិស្ថានសម្របជាមួយការប្រែប្រួលរបស់អាកាសធាតុ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin