របរត្បាញកន្ទេលនៅភូមិត្រាអុង ឃុំវៀងប៊ិញ

04:55, 13/02/2025

របរត្បាញកន្ទេលនៅភូមិត្រាអុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) មានយូរមក​ហើយ។ ទោះបីជាគ្មាននរណាម្នាក់អាច​ដឹង​ច្បាស់ថារបរនេះមានមកពីពេលណាឡើយ ប៉ុន្តែប្រពៃណីត្បាញកន្ទេលបានបន្តឆ្លងកាត់ជាច្រើនជំនាន់។ ថ្វីដ្បិតតែដូច្នេះ របរនេះក៏កំពុងប្រឈមមុខនឹងការលំបាកជាច្រើន។

មីងលីធីសននិងប្តីកំពុងត្បាញកន្ទេល។
មីងលីធីសននិងប្តីកំពុងត្បាញកន្ទេល។

មីង​លី​ធី​សន នៅ​ភូមិ​ត្រា​អុង ឃុំ​វៀង​ប៊ិញ​ចែក​រំ​លែក៖ ខ្ញុំ​បាន​ផ្សា​រភ្ជាប់​ជា​មួយ​របរ​ត្បាញ​តាំង​ពីអា​យុ​១៥​ឆ្នាំ​មក​ម្ល៉េះ​ មក​ដល់​ពេល​នេះ​៥១​ឆ្នាំ​ហើយ។ ប្រ​មាណ​ជាង​២០​ឆ្នាំ​មុន​ នៅ​ឃុំ​វៀង​ប៊ិញ​មាន​គ្រួ​សារ​ជា​ច្រើន​ប្រ​កប​របរ​ត្បាញ​កន្ទេល​ ប៉ុន្តែ​សព្វ​ថ្ងៃ​ ចំ​នួន​គ្រួ​សារ​ដែល​ប្រ​កប​របរ​នេះ​ថយ​ចុះ​ខ្លាំង។ របរ​នេះ​ត្រូវ​ទា​មទា​រឱ្យ​មាន​ការ​តស៊ូ​ព្យា​យាម​និង​ល្អិត​ល្អន់​ ការ​ត្បាញ​កន្ទេល​នី​មួយ​ៗ​ត្រូវ​ចំ​ណាយ​ពេល​ដល់​ទៅ​បី​ថ្ងៃ​ទើប​បាន​សម្រេច។ ការ​ប្រ​មូល​ផល​និង​ដោះ​ស្រាយ​យក​កក់​ទៅ​ហាល​ ហើយ​ជ្រលក់​ពណ៌​មាន​សារៈ​សំ​ខាន់​ណាស់​ដល់​គុណ​ភាព​នៃ​កន្ទេល​ ព្រោះ​សរ​សៃ​កក់​ត្រូវ​បាន​ជ្រើស​រើស​យ៉ាង​ម៉ត់​ចត់​ ប្រើ​តែ​សរ​សៃ​កក់​វែង​ហើយ​ស្វិត​ទើប​អាច​ប​ង្កើត​ផលិត​ផល​មាន​គុណ​ភាព​បាន។

 វត្ថុ​ធាតុ​សម្រាប់​ធ្វើ​កន្ទេល​គឺ​ដើម​កក់​ដែល​បាន​កាត់​មិន​ទាន់​ចាស់​ បន្ទាប់​មក​កែ​ច្នៃ​ដោយ​ឆូត​ជា​សរ​សៃ​តូច​ៗ ហាល​ឱ្យ​ស្ងួត​ លាប​ពណ៌​តាម​តម្រូវ​ការ​ផលិត​ផល។ បន្ទាប់​គឺ​ត្បាញ​កន្ទេល នេះ​ជា​ដំណាក់​កាល​ដែល​ទាម​ទា​រឱ្យ​មាន​ភាព​ប៉ិន​ប្រ​សប់​និង​កាស​សហការ​រវាង​ទាំង​ពីរ​នាក់។ ម្នាក់​ជា​អ្នក​គោះ​កី​តម្បាញ​ហើយ​ម្នាក់​ទៀត​ជា​អ្នក​អន្ទង​កក់​។ ដំណាក់​ការ​នេះ​ទាម​ទារ​ភាព​អត់​ធ្មត់​និង​ល្អិត​ល្អន់​ ព្រោះ​កន្ទេល​នី​មួយ​ៗ​ត្រូវ​ត្បាញ​រឹង​មាំ​និង​ស្មើ​គ្នា​ ធា​នា​ផលិត​ផល​ប្រើ​ប្រាស់​បាន​យូរ​និង​ស្រស់​ស្អាត។ ហើយ​ចុង​ក្រោយ​ផលិត​ផល​បាន​សម្រេច បន្ទាប់​ពី​ត្បាញ​រួច​ កន្ទេល​នឹង​បាន​​​ពិនិត្យ​គុណ​ភាព​មុន​ពេល​លក់​ចេញ​នៅ​ទីផ្សា​រ។ កន្ទេល​នីមួយ​ៗ​បាន​សម្រេច​ត្រូវ​ចំ​ណាយ​ពេល​ពី​បី​ដល់​បួន​ថ្ងៃ។

ទោះ​បី​របរ​ត្បាញ​កន្ទេល​នៅ​ភូមិ​ត្រា​អុង​បាន​ទទួល​ស្គាល់​ជា​របរ​ប្រ​ពៃណី​នៅ​ចុង​ឆ្នាំ​២០២៣ ប៉ុន្តែ​បច្ចុ​ប្បន្ន​មុខ​របរ​នេះ​នៅ​តែ​ប្រ​ឈម​មុខ​នឹង​ការ​លំ​បាក​ជា​ច្រើន។ ការ​លំ​បាក​ដ៏​ធំ​បំ​ផុត​ចំ​ពោះ​របរ​ត្បាញ​កន្ទេល​គឺ​ខ្វះ​ពល​ករ​ដែល​ជា​អ្នក​មាន​ថ្វីដៃ​ជំ​នាញ​ខ្ពស់។ បច្ចុប្បន្ន​ គ្មា​ន​យុវជន​ចូល​រួម​​​របរ​នេះ​ ដោយ​សារ​កត្តា​មួយ​ចំ​នួន​ដូច​ គ្មាន​ប្រាក់​ចំ​ណូល​លំ​នឹង​និង​ចំ​ណាយ​ពេល​វេលា​យូរ​ក្នុង​ការ​ផលិត​ផលិត​ផល។ ក្រៅ​ពីនេះ របរ​ត្បាញ​កន្ទេល​នៅ​ទីនេះ​នៅ​តែ​រក្សា​វិធី​ធ្វើ​ដោយ​ហត្ថកម្ម​ ដោយ​ខ្វះ​ការ​វិនិ​យោគ​លើ​បច្ចេក​វិទ្យា​ថ្មី។ គ្រួ​សារ​ជា​ច្រើន​មិន​មាន​ដើម​ទុន​គ្រប់​គ្រាន់​សម្រាប់​ទិញ​ឧបករណ៍​ទំ​នើប​ៗ កែលម្អ​បច្ចេក​ទេស​ផលិត​ ដែល​នាំ​ឱ្យ​ផលិត​ផល​ពិបាក​ប្រ​កួត​ប្រ​ជែង​ជា​មួយ​ផលិត​ផល​ឧស្សាហ​កម្ម​មាន​តម្លៃ​ថោក​នៅ​លើ​ទីផ្សា​រ។ ផលិត​ផល​កន្ទេល​ត្បាញ​ប្រ​ពៃណី​បាន​ប្រើ​ប្រាស់​ចម្បង​នៅ​ក្នុង​ស្រុក​មិន​ទាន់​មាន​ឱកាស​​​ឈាន​ចូល​ទីផ្សារ​ធំ។ ប្រ​ការ​ទាំង​នេះ​ធ្វើ​ឱ្យ​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​ប្រាក់​ចំ​ណូល​របស់​ប្រ​ជា​ជន។

តាម​សមមិត្ត​ហុង​មិញ​ហ្វៀង​-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វៀង​ប៊ិញ៖

ភូមិ​ភាគ​ធ្លាប់​បាន​សហការ​ជា​មួយ​នឹង​សិប្ប​ករ​មក​ពី​ត្រា​វិញ​ដើម្បី​ចាត់​តាំង​ថ្នាក់​បង្រៀន​ត្បាញ​កន្ទេល​ប្រ​ពៃណីទន្ទឹម​នឹង​នោះ​ រៀប​ចំ​ទៅ​ទស្សនា​ជាក់​ស្តែងនៅ​ខេត្ត​ដុង​ថាប​ដើម្បី​រៀន​សូត្រ​អំ​ពី​ទម្រង់​ផលិត​កន្ទេល​​​ប្រ​សិទ្ធ​ភាព​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ របរត្បាញ​កន្ទេល​សព្វ​ថ្ងៃ​នៅ​តែ​ប្រ​ឈម​មុខ​នឹង​ការ​លំ​បាក​ជា​ច្រើន​ ត្រូវ​ការ​ដំណោះ​ស្រាយ​អភិ​រក្ស​និង​ពង្រីក​ឱ្យ​សម​ស្រប។ នា​ពេល​ខាង​មុខ​ ភូមិ​ភាគ​នឹង​ផ្តោត​សំ​ខាន់​លើ​ការ​ងារ​ផ្សព្វ​ផ្សាយ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​រក្សា​តម្លៃ​ប្រ​ពៃណី​ ឧបត្ថម្ភ​គ្រួ​សារ​ឱ្យ​បាន​បុល​ទុន​អាទិ​ភាព​ដើម្បី​វិនិ​យោគ​កែលម្អ​បច្ចេក​ទេស​និង​គំ​រូ​រចនា​ផលិត​ផល​សម្បូរ​បែប។ ទន្ទឹម​នឹង​នោះ​ រដ្ឋ​អំ​ណាច​ក៏​បាន​សហការ​ជា​មួយ​គណៈ​ផ្នែក​គ្រប់​ថ្នាក់​ នាំ​យក​ផលិត​ផល​កន្ទេល​ត្បាញ​ប្រ​ពៃណី​ចូល​រួម​ក្នុង​ផ្សារ​ណាត់​តាំង​ពិព័រណ៌​ដើម្បី​បើក​ទូលាយ​ទីផ្សារ​ដល់​អ្នក​ប្រើ​ប្រាស់។

ទោះ​បី​ប្រ​ឈម​មុខ​ជា​មួយ​ការ​លំ​បាក​ច្រើន​ក្នុង​ការ​រក្សា​ក៏​ដោយ​ ទន្ទឹម​នឹង​នោះ​ ក៏​នៅ​តែ​មាន​កន្ទេល​ដែល​បាន​ឧស្សាហ៍​ព្យា​យាម​ត្បាញ​ដោយ​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​សិប្ប​ករ​ ដ្បិត​អី​សម្រាប់​ពួក​គាត់​ បន្ទាត់​ត្បាញ​នីមួយ​ៗ​គឺ​ជា​ការ​ចង​ចាំ​នូវ​តម្លៃ​ប្រ​ពៃណី​ដែល​ដូន​តា​យើង​បាន​បន្សល់​ទុក​និង​អភិ​រក្ស​របរ​ប្រ​ពៃណី​របស់​ជន​ជាតិ​មិន​ឱ្យ​សាប​រលាប៕

វឌ្ឍា-លីហាន់​