មួយជំហានម្តងៗលើកស្ទួយជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន

HỒNG TƠ 04:00, 11/02/2025

ដោយបានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ រួមជាមួយនឹងការចូលរួមយ៉ាង​សកម្ម​របស់គណៈផ្នែកក្នុងការផ្សព្វ​ផ្សាយអនុវត្តព្រមៗគ្នានូវគោលនយោបាយនៅតំបន់ជនជាតិភាគតិច ពិសេស គឺកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច (ហៅកាត់ថាកម្មវិធី) ដូច្នេះ ស្ថានភាពសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចបន្តអភិវឌ្ឍន៍មួយជំហានម្តងៗលើកស្ទួយជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន។

បងស្រីដាំងធីបែ នៅភូមិដើមស្វាយ ឃុំភូមី ស្រុកមីទូ (សុកត្រាំង) បានឧបត្ថម្ភពីគម្រោងផ្លាស់ប្តូរមុខរបរ។
បងស្រីដាំងធីបែ នៅភូមិដើមស្វាយ ឃុំភូមី ស្រុកមីទូ (សុកត្រាំង) បានឧបត្ថម្ភពីគម្រោងផ្លាស់ប្តូរមុខរបរ។

ជា​មួយ​ពាក្យ​ស្លោក៖ “ការ​ងារ​អ្វី​ដែល​មាន​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន​ត្រូវ​តែ​ធ្វើ​ ការ​ងារ​អ្វី​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រ​ជា​ជន​ត្រូវ​តែ​ជៀស​វាង” ឃុំ​ភូ​មី​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គោល​ការណ៍ គោល​នយោ​បាយ​ជា​ច្រើន​ដើម្បី​បន្ត​លើក​ស្ទួយ​ជីវភាព​សម្ភារៈ​និង​ស្មា​រតី​របស់​ប្រ​ជា​ជន។ ពី​ប្រ​ភព​ទុន​កម្ម​វិធី​ ឃុំ​បាន​ផ្តោត​លើ​ការ​អនុ​វត្ត​គម្រោង​ដោះ​ស្រាយ​អំ​ពី​ស្ថាន​ភាព​ខ្វះ​ដី​នៅផ្ទះ​នៅ​ ដី​ផលិត​ ទឹក​ស្អាត​ប្រើ​ប្រាស់​ ផ្លាស់​ប្តូរ​មុខ​របរ។

ក្នុង​ឆ្នាំ​២០២៤ ចំ​ពោះ​គម្រោង​ឧប​ត្ថម្ភ​ផ្ទះ​នៅ​ ឃុំ​បាន​អនុ​វត្ត​៣​លើក​ជំ​នួយ​ឧបត្ថម្ភ​ផ្ទះ​នៅ​ដល់​មុខ​សញ្ញា​ក្រ​និង​ក្បែរ​ក្រ សរុប​៣​លើក​បាន​ឧបត្ថម្ភ​ផ្ទះ​ចំ​នួន​៦៦​ខ្នង​ សរុប​ថវិកា​ជាង​២,៥​ពាន់​លាន​ដុង។ តាំង​ពី​នោះ​ បាន​ជួយ​គ្រួ​សារ​ជា​ច្រើន​មាន​ផ្ទះ​ថ្មី​រឹង​មាំ ជីវភាព​មួយ​ជំ​ហាន​ម្តង​ៗ​បាន​កែ​លម្អ​ ស្ងប់​ចិត្ត​ក្នុង​ពល​កម្ម​ផលិត។ គំ​រូ​គឺ​គ្រួ​សារ​បង​ស្រី​យ័ញ​ធី​សុខា​និង​បង​ដាវ​ភុក នៅ​ភូមិ​ដើម​ស្វាយ​ ឃុំ​ភូ​មី បន្ទាប់​ពី​ឃុំ​បាន​ពិនិត្យ​និង​ឧបត្ថម្ភ​ផ្ទះ​នៅ​ថ្មី​ បង​ស្រី​សប្បាយ​រីក​រាយ​ឱ្យ​ដឹង៖ គ្រួ​សារ​ខ្ញុំ​ក្រ ស្ថាន​ភាព​គ្រួ​សារ​លំ​បាក​ ខ្ញុំ​ឈឺ​មិន​អាច​ទៅ​ធ្វើ​ការ​បាន​ ចំ​ណូល​សំ​ខាន់​របស់​គ្រួ​សារ​បាន​មក​ពី​ប្តី​ទៅ​ធ្វើ​ការ​ឈ្នួល​ ឃើញ​ដូច្នេះ​ឃុំ​បាន​ជួយ​ឧបត្ថម្ភ​ផ្ទះ​ដល់​ខ្ញុំ​ សរុប​ថវិកា​ចំ​នួន​៤៤​លាន​ដុង ខ្ញុំ​បាន​បុល​បន្ថែម​ចំ​នួន​៤០​លាន​ដុងពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ ដើម្បី​សង់​ផ្ទះ​ ស្អាត​ខែង​រែង​ជាង​​ សម្រាប់​ឱ្យ​កូន​ៗ​មាន​កន្លែង​​នៅ​​​ស្ថិរភាព​ ប្តី​របស់​ខ្ញុំ​ក៏ស្ងប់​ចិត្ត​ធ្វើ​ការ។ ទន្ទឹម​នឹង​នោះ​ គ្រួ​សារ​បង​ស្រី​សុខា​ក៏​ទទួល​បាន​ការ​ឧប​ត្ថម្ភ​គោ​ស៊ីន​បន្ថែម​២ក្បាល​ពី​គម្រោង​ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​តាម​ប្រ​ព័ន្ធ​តម្លៃ​ ហេតុ​ដូច្នេះ​ទើប​បង​ស្រី​មាន​របរ​សម្រាប់​អភិ​វឌ្ឍ សេដ្ឋ​កិច្ច​គ្រួ​សារ​ ជីវភាព​របស់​បង​ស្រី​កាន់​តែ​មាន​ភាព​ប្រ​សើរ​ឡើង។

ទន្ទឹម​នឹង​គម្រោង​ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​និង​ផ្លាស់​ប្តូរ​មុខ​របរ ពីឆ្នាំ​២០២២​មក​ដល់​ពេល​នេះ​ ឃុំ​បាន​ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​២៩​គ្រួ​សារ​សរុប​ថវិកា​ជិត​១០០​លាន​ដុង។ ចំ​ពោះ​គម្រោង​ផ្លាស់​ប្តូរ​របរ សរុប​ថវិកា​អនុ​វត្ត​ជាង​៣០០​លាន​ដុង ដើម្បី​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​របរ​ដល់​៣៣​គ្រួ​សារ​ គ្រួ​សារ​នី​មួយ​ៗ​ឧប​ត្ថម្ភ​ថវិកា​ចំ​នួន​១០​លាន​ដុង សម្រាប់​មា​មីង​ទិញ​ឧប​ករ​ណ៍​បម្រើ​ពល​កម្ម​ផលិត​ដូច​ ម៉ូតូ​ ទូក​ ធុង​ទឹក​អំ​ពៅ។ល។ ក្នុង​នោះ​ មានគ្រួ​សារ​បង​ស្រី​ដាំង​ធី​បែ នៅ​ភូមិ​ដើម​ស្វាយ​ ឃុំ​ភូមី បន្ទាប់​ពី​ទទួល​បាន​ជំ​នួយ​ឧប​ត្ថម្ភ​១០​លាន​ដុង​ពី​គម្រោង​ បង​ស្រី​សម្រេច​ចិត្ត​ទិញ​ធុង​ទឹក​អំ​ពៅ​សម្រាប់​លក់​ បង​ស្រី​ចែក​រំ​លែក​៖ ពី​មុន​ ខ្ញុំ​គ្រាន់​តែ​នៅ​ផ្ទះ​មើល​ថែ​កូន​ ប្តី​ខ្ញុំ​ទៅ​ធ្វើ​ជាង​កំ​បោរ​ ដោយ​សារ​មាន​ធុង​ទឹក​អំ​ពៅ​ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​ចិញ្ចឹម​ជីវិត។

លោក​ថាច់​មិញ​ឡី​-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូមី​ឱ្យ​ដឹង​៖ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ ឃុំ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិសដៅ​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ អនុ​វត្ត​បណ្តា​កម្ម​វិធី​ គម្រោង​វិនិ​យោគ​កសាង​សម្រេច​ជា​មូល​ដ្ឋាន​ អភិ​វឌ្ឍ​ផលិត​បំ​បាត់​អត់​ បន្ថយ​ក្រ រួម​ ចំ​ណែក​អនុ​វត្ត​ល្អ​នូវ​លក្ខ​ឋាន​សេចក្តី​សម្រេច​មហា​សន្និ​បាត​បក្ខ​ភាគ​ឃុំ​ អា​ណត្តិ​កាល​២០២០-២០២៥។ តាំង​ពីនោះ​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​វប្ប​ធម៌​ សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ មួយ​ជំ​ហាន​ម្តង​ៗ​លើក​ស្ទួយ​ជីវភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​ ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ បន្ថយ​ក្រស្ថេរ​ភាព​ បង្កើន​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ៕

                            ហុង​ទើ-លីហាន់