![]() |
ហាងលក់នំបញ្ចុកនិងកាហ្វេរបស់គ្រួសារបងស្រីវូធីហ្វាងហ្វា។ |
បងស្រីឡឹមប៊ិចទ្រិញ-ប្រធានសមាគមនារីឃុំទ្រឿងខាញ់បានឱ្យដឹង៖ ក្រុមហ៊ុនទុនវិលជុំរបស់សមាគមនារីឃុំទ្រឿងខាញ់បានបង្កើតកាលឆ្នាំ២០២០ដោយមាន៧ក្រុមជាមួយបងប្អូននារីចូលរួមចំនួន១០០រូប មានថវិកាចំនួន១២៣លានដុង (ក្នុងមួយខែសមាជិកបង់១០០ពាន់ដុង/ម្នាក់)។ មានបងប្អូននារីជាច្រើនបានចូលរួមទម្រង់ក្រុមហ៊ុនទុនវិលជុំបន្តបន្ទាប់ជាច្រើនឆ្នាំមកហើយ។ ជាមួយប្រភពទុនប្រិតសំចៃនេះជួយបងប្អូននារីក្នុងការផលិតពង្រីកសេដ្ឋកិច្ចគ្រួសារ។ មានបងប្អូននារីពីមុនសេដ្ឋកិច្ចគ្រួសារជួបការលំបាកប៉ុន្តែចាប់ពីមានប្រភពក្រុមហ៊ុនទុនវិលជុំទើបមានថវិកាពង្រីកការលក់ដូរក្នុងគ្រួសារ។ គំរូដូចសាខាសមាគមនារីភូមិទ្រឿងឌិញ បងស្រីវូធីហ្វាងហ្វា នៅភូមិទ្រឿងថាញ់បេ ឃុំទ្រឿងខាញ់ បងប្អូននារីក្នុងក្រុមបានរក្សាទម្រង់នេះជាង៥ឆ្នាំហើយនិងភាគច្រើនបងប្អូននារីបានចាកផុតក្រ។ ដោយបានចូលរួមក្រុមហ៊ុនទុនបងស្រីទទួល ទុនចំនួន១,៤លានដុង បងស្រីទិញតុ កៅអី ចាន ចានគោម។ល។ បើកហាងលក់នំបញ្ចុកនិងកាហ្វេពេលព្រឹក។ បងស្រីហ្វាងបានឱ្យដឹង៖ អាស្រ័យមានទុនបានជួយឱ្យគ្រួសារខ្ញុំពង្រីកសេដ្ឋកិច្ចគ្រួសារ។ ចាប់ពីជីវភាពជួបការលំបាក ពេលមានប្រភពទុនបានជួយគ្រួសារខ្ញុំមានថវិកាបើកហាងលក់ដូរធ្វើសេដ្ឋកិច្ចគ្រួសារ។ សព្វថ្ងៃ ជីវភាពគ្រួសារមិនខ្វះមុខខ្វះក្រោយដូចពីមុនទៀតឡើយ។ ក៏ពីប្រភពទុនវិលជុំ បងស្រីត្រឹងធីអ៊ុក នៅភូមិទ្រឿងហ៊ឹង ឃុំទ្រឿងខាញ់បានអនុវត្តទម្រង់ (លក់កាហ្វេនិងលក់ដូរតូចតាច) ជាង៥ឆ្នាំកន្លង ជីវភាពគ្រួសារបងស្រីសព្វថ្ងៃបានធូរធារគ្រាន់បើ មិននៅខ្វះខាតដូចពីមុនទៀតឡើយ បងស្រីអ៊ុកឱ្យដឹង៖ ពីមុន ពេលមិនទាន់ចូលរួមក្រុមហ៊ុនទុនជីវភាពគ្រួសារតែងជួបការលំបាក ពេលចូលរួមក្នុងក្រុមហ៊ុនទុនបានបងប្អូននារីជួយទុនសម្រាប់លក់ដូរ តាមរូបភាពបងប្អូននារីហ៊ុនទុនគ្នាជួយខ្ញុំ សព្វថ្ងៃជីវភាពបានងាយស្រួលហើយ គិតអានឱ្យកូនរៀនសូត្រត្រូវត្រឹម ចូលក្រុមហ៊ុនទុនបានបងៗណែនាំកសាងគ្រួសារសុភមង្គល។
មានបងប្អូននារីមួយចំនួន ពេលទទួលបាន ទុនវិលជុំបានទិញត្រីចិញ្ចឹម ឆ្លៀតយកដីទំនេរសម្រាប់ដាំបន្លែ ចិញ្ចឹមមាន់ ទា និងមានបងប្អូននារីខ្លះទិញគ្រាប់ពូជថ្មីសម្រាប់ផលិតរដូវបន្ទាប់។ ថ្វីដ្បិតទឹកប្រាក់ហ៊ុនទុនមិនច្រើនប៉ុន្តែគ្រប់សម្រាប់បងប្អូននារីក្នុងក្រុមគិតអានជីវភាពគ្រួសារ។ ការបុលទុនបណ្តាក្រុមហ៊ុនទុនវិលជុំអនុវត្តឆាប់រហ័សនិងទាន់ពេល បង្កជាកម្លាំងសម្រាប់ជួយបងប្អូននារីមានក្តីទំនុកចិត្ត ខិតខំធ្វើការ បង្កបង្កើនផលដើម្បីចាកផុតក្រ លំនឹងជីវភាព។ សមាគមនារីឃុំទ្រឿងខាញ់នឹងបន្តផ្សព្វផ្សាយបើកទូលាយទម្រង់នេះដើម្បីពេលខាងមុខកាន់តែមានបងប្អូននារីចូលរួមយ៉ាងច្រើននិងពង្រីកសេដ្ឋកិច្ចគ្រួសារ។
បងស្រីឡឹមប៊ិចទ្រិញបានឱ្យដឹងបន្ថែម៖ ដោយឃើញច្បាស់ថាការហ៊ុនទុនវិលជុំគឺជាទម្រង់មិនថ្មី ប៉ុន្តែប្រសិទ្ធភាពជាក់ស្តែង ជួយដោះស្រាយការលំបាកដល់សមាជិកាកាត់បន្ថយ បងប្អូននារីទៅបុលខាងក្រៅចុងការខ្ពស់។ ការហ៊ុនទុនវិលជុំបានជួយលើកកម្ពស់ស្មារតីសាមគ្គី ចែករំលែក ប្រិតសំចៃរវាងសមាជិកានឹងគ្នា ដើម្បី ជួយគ្នាកសាងគ្រួសារសុខដុមនិងសុភមង្គល។
ឆ្លងតាមរយៈផ្សព្វផ្សាយអនុវត្ត សព្វថ្ងៃ ទម្រង់ហ៊ុនទុនវិលជុំលើភូមិដ្ឋានឃុំទ្រឿងខាញ់បានក្លាយជាទម្លាប់ជាប្រចាំនិងពិតជាមានផលប្រយោជន៍ចំពោះសមាជិកា។ ពីទម្រង់នេះបាន ធ្វើឱ្យសមាជិកា ពិសេសគឺនារីក្រមានទម្លាប់ប្រិតសំចៃក្នុងគ្រួសាររួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ កសាងគ្រួសារសុខដុមរមនា សុភមង្គល៕
ចន្ថា-សុផល
Thông tin bạn đọc
Đóng Lưu thông tin