ជំនួយទុនសមាជិកយុវជនពង្រីកសេដ្ឋកិច្ច

06:25, 15/02/2025

ប៉ុន្មានឆ្នាំកន្លង សម្ព័ន្ធយុវជនឃុំដាយតឹម ស្រុកមីស្វៀង (សុកត្រាំង) បានផ្សព្វផ្សាយអនុវត្តបណ្តាទម្រង់ផលិត ធ្វើអាជីវកម្មនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច។ តាមនោះ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈស្មារតីឱ្យសមាជិកសម្ព័ន្ធយុវជនជាច្រើននៅភូមិភាគ។

ទម្រង់ដាំគូឆាយរបស់បងស្រីថាច់ធីផល្លា នៅភូមិដាយងៀថាំង ឃុំដាយតឹម ស្រុកមីស្វៀង (សុកត្រាំង) រកបានប្រាក់ចំណូលលំនឹង។
ទម្រង់ដាំគូឆាយរបស់បងស្រីថាច់ធីផល្លា នៅភូមិដាយងៀថាំង ឃុំដាយតឹម ស្រុកមីស្វៀង (សុកត្រាំង) រកបានប្រាក់ចំណូលលំនឹង។

តាម​សមមិត្ត​ទ្រីវ​ហ្វា​តី-លេខា​សម្ព័ន្ធ​យុវជន​​ឃុំ​ដាយ​តឹម​ឱ្យ​ដឹង​ រយៈ​ពេល​កន្លង​ សម្ព័ន្ធ​យុវជន​ឃុំ​ដាយ​តឹម​សកម្ម​ផ្សព្វ​ផ្សាយ​ជំ​នួយ​បង្ក​លក្ខណៈ​ឱ្យ​សមា​ជិក​យុវជន​ជន​ជាតិ​នៅ​ភូមិ​ភាគ​បាន​ទទួល​បណ្តា​ប្រ​ភព​ទុន​បុល​អាទិ​ភាព​ សហការ​បើក​ថ្នាក់​ហ្វឹក​ហាត់​ពី​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ដើម្បី​សមាជិក​យុវជន​កសាង​បណ្តា​ទម្រង់​ប្រសិទ្ធ​ភាព​រួម​​ចំ​ណែក​លើក​កម្ពស់​តម្លៃ​ផលិត​ឈាន​ឡើង​ចាក​ផុត​ក្រ​ដោយ​ចីរភាព។ ជា​សមាជិកា​យុវជន​ជន​ជាតិ​បាន​ជំ​នួយ​ទុន​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ បង​ស្រី​ថាច់​ធី​ផល្លា នៅ​ភូមិ​ដាយ​ងៀ​ថាំង ឃុំ​ដាយ​តឹម​ឱ្យ​ដឹង៖ មុន​នេះ​ជីវភាព​គ្រួ​សារ​ជួប​ការ​លំ​បាក ចង់​ពង្រីក​សេដ្ឋ​កិច្ច​ប៉ុន្តែ​គ្មាន​ទុន​ ឆ្លង​តាម​រយៈ​សម្ព័ន្ធ​យុវជន​ស្រុក​ ឆ្នាំ​២០១៤​ខ្ញុំ​បាន​ធនា​គារ​គោល​នយោបាយ​សង្គម​ស្រុក​ឱ្យ​បុល​៣០លាន​ដុង​សម្រាប់​ទិញ​គោ​ទឹក​ដោះ​មក​ចិញ្ចឹម។ អា​ស្រ័យ​ខិត​ខំ​ពល​កម្ម​ផលិត​ដោយ​ដំ​បូង​គោ​២​ក្បាល​ មក​ដល់​សព្វ​ថ្ងៃ​កើន​ឡើង​បាន​៦​ក្បាល​ ក្នុង​នោះ​៣​ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ​ មធ្យម​ក្នុង​មួយ​ថ្ងៃ​ផ្តល់​ទឹក​ដោះ​បាន​៥០​គីឡូក្រាម ដោយ​តម្លៃ​ពី​១៣.៥០០-១៤.០០០​ដុង/គីឡូក្រាម ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់​ ក្នុង​មួយ​ខែ​នៅ​ចំ​ណេញ​១៥​លាន​ដុង។ ដោយ​ឃើញ​ដំណាំ​គូ​ឆាយ​បង់​ដើម​តិច ម្ល៉ោះ​ហើយ​ឆ្នាំ​២០២១​បង​ស្រី​បាន​វិនិ​យោគ​ដាំ​២.០០០ម។ តាម​បង​ផល្លា គឺ​ចន្លោះ​២​ថ្ងៃ​អាច​ប្រ​មូល​ផ្កា​បាន​៣០​គីឡូក្រាម ដោយ​តម្លៃ​ពី២៥.០០០-៤០.០០០​ដុង/គីឡូក្រាម ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់​នៅ​ចំ​ណេញ​៦​លាន​ដុង/ខែ។ ដោយ​ប្រ​ភព​ចំ​ណូល​ប្រ​ហែល​២៥០​លាន​ដុង/ឆ្នាំ​ពី​ទម្រង់​ខាង​លើ​ ជីវភាព​គ្រួ​សារ​បង​ស្រី​ផល្លា​មាន​ភាព​ធូរ​ធារ​ជាង​មុន។

ចំ​ណែក​ទម្រង់​ដាំ​បន្លែ​របស់​បង​ស៊ើង​តឹង​តាយ សា​ខា​សម្ព័ន្ធ​យុវជន​ភូមិ​ដាយ​ងៀ​ថាំង​ក៏​រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ បង​តាយ​ឱ្យ​ដឹង​៖ ឆ្នាំ​២០២០ ខ្ញុំ​មាន​គ្រួ​សារ​នៅ​ដោយ​ឡែក​ បាន​ឪ​ពុក​ម្តាយ​ចែក​ដី​ចំ​ការ​បាន​២,៥​កុង​កាល​នោះ​មិន ​ទាន់​មាន​បទ​ពិសោធន៍​ក្នុង​ការ​ផលិត​ ទុន​ក៏​តិច​ ម៉្លោះ​ហើយ​ទិន្ន​ផល​មិន​ខ្ពស់។ ឆ្នាំ​២០២៣ ដោយ​បាន​សម្ព័ន្ធ​យុវជន​ឃុំ​បង្ក​លក្ខណៈ​ឱ្យ​បុល​ទុន​បាន​២០​លាន​ដុង ខ្ញុំ​វិនិយោគ​កូន​ពូជ​មក​ដាំ​និង​សម្ភារៈ​កសិកម្ម​សម្រាប់​ផលិត​ រៀន​សូត្រ​បទ​ពិសោធន៍​ការ​ផលិត​ពី​មា​មីង​ក្នុង​ភូមិ​ភាគ​ម៉្លោះ​ហើយ​ទម្រង់​ដំណាំ​ពីមួយ​ថ្ងៃ​កាន់​តែ​សម្រេច​ប្រ​សិទ្ធ​ភាព។ ជា​មួយ​ដី​ចំ​ការ​២,៥​កុង​បង​ដាំ​បណ្តា​ប្រ​ភេទ​បន្លែ​ដូច​ ខ្ទឹម​ស្លឹក​ ស្ពៃ​ក្តោប​ ស្ពៃ​ផ្កា សាឡាដ។ល។ ៤​រដុវ/ឆ្នាំ ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់​នៅ​ចំ​ណេញ​ប្រ​ហែល​៩០​លាន​ដុង។

សមមិត្ត​ទ្រីវ​ហ្វា​តី-លេខា​សម្ព័ន្ធ​យុវជន​ឃុំ​ដាយ​តឹម​ឱ្យ​ដឹង​បន្ថែម៖ សព្វ​ថ្ងៃ​សម្ព័ន្ធ​យុវជន​ឃុំ​ដាយ​តឹម​គ្រប់​គ្រង​៧​ក្រុម​ប្រិត​សំ​ចៃ​ដោយ​មាន​សមា​ជិក​យុវជន​បុល​ទុន​ចំ​នួន​៣៩២​រូប​ ជា​មួយ​ថវិកា​ជាង​៩​ពាន់​លាន​ដុង។ ដើម្បី​សកម្ម​ភាព​ពី​មួយ​ថ្ងៃ​កាន់​តែ​ប្រ​សិទ្ធ​ភាព​ ពេល​ខាង​មុខ​ សម្ព័ន្ធ​យុវជន​ឃុំ​ជម្រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ឱ្យ​​ ​សមា​ជិក​យុវជន​ពី​គោល​នយោបាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ។ សកម្ម​លើក​ទឹក​ចិត្ត​និង​ជំ​នួយ​ដើម្បី​សមា​ជិក​យុវជន​បង្កើត​អា​ជីព​កសាង​និង​បើក​ទូលាយ​ទម្រង់​សេដ្ឋ​កិច្ច​រួម​ចំ​ណែក​ជម្រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ៕

ថាញ់វ៉ាង​