បង្កទំនុកចិត្តឱ្យនារីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

06:04, 02/02/2025

ប៉ុន្មានឆ្នាំកន្លង ពីប្រភពឧបត្ថម្ភផ្តើមអាជីព សមាគមនារីស្រុកចូវថាញ់ (សុកត្រាំង) បានឧបត្ថម្ភដល់នារីជនបទអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាព កសាងគ្រួសារសុភមង្គល សុខដុម។

ពីប្រភពទុនអាទិភាព សមាគមនារីឃុំភូតឹម ស្រុកចូវថាញ់បានអនុវត្តទម្រង់ចិញ្ចឹមជ្រូកនាំមកនូវប្រាក់ចំណូល កែលម្អជីវភាពគ្រួសារ។
ពីប្រភពទុនអាទិភាព សមាគមនារីឃុំភូតឹម ស្រុកចូវថាញ់បានអនុវត្តទម្រង់ចិញ្ចឹមជ្រូកនាំមកនូវប្រាក់ចំណូល កែលម្អជីវភាពគ្រួសារ។

សមា​គម​នា​រី​គ្រប់​ថ្នាក់​ស្រុក​ចូវ​ថាញ់ (សុក​ត្រាំង) ក្រៅ​ពី​បង្ក​លក្ខណៈ​សម្រាប់​សមា​ជិកា​ទទួល​បាន​ការ​បុល​ទុន​អាទិ​ភាព​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ សមាគម​នា​រី​គ្រប់​ថ្នាក់​ក្នុង​ស្រុក​ក៏​បាន​បង្កើត​បណ្តា​ក្រុម​ ក្រុម​ហ៊ុន​ទុន​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ ឆ្លង​តាម​បណ្តា​ក្រុម​ ក្រុម​ប្រិត​សំ​ចៃ​ គ្រួ​សារ​ភាគ​ច្រើន​ប្រើ​ប្រាស់​ទុន​បុល​ត្រូវ​តាម​គោល​ដៅ​ប្រសិទ្ធ​ភាព។ កសាង​ផែន​ការ​យ៉ាង​សកម្ម​ ជ្រើស​រើស​ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ដែល​សម​ស្រប​នឹង​ភូមិ​ភាគ​នី​មួយ​ៗ។ កៀរ​គរ​កម្មា​ភិបាល​ សមា​ជិកា​ដើម្បី​អនុ​វត្ត​ចលនា “នា​រី​ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច” “នា​រី​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ” បង្ក​ប្រ​ភព​កម្លាំង​ផ្ទៃ​ក្នុង​ដើម្បី​ជួយ​ដល់​គ្រួ​សារ​របស់​សមា​ជិកា​ដែល​ជួប​ការ​លំ​បាក​ គ្រួ​សារ​គោល​នបាយ​អភិ​វឌ្ឍសេដ្ឋ​កិច្ច។ ផ្តោត​លើ​ការ​ឃោ​សនា​ ចលនា​នា​រី​ពង្រីក​ផ្ទៃ​ក្នុង​សាមគ្គី​ជួយ​គ្នា​ទៅ​វិញទៅ​មក​ អំ​ពី​ដើម​ទុន​ ជួយ​ជាថ្ងៃ​ពល​កម្ម​ បទ​ពិសោធន៍​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ មិន​ទុក​ដី​ចោល​ទំ​នេរ​ ឆ្លៀត​ដី​មាត់​ប្រ​ឡាយ​ដាំ​បន្លែ​លើក​កម្ពស់​ជីវភាព​ ចិញ្ចឹម​សត្វ​ ដាំ​ដុះ… បង​ស្រី​ត្រឹង​ធី​គីវ​លី នៅ​ភូមិ​ផ្នោរ ឃុំ​ភូតឹម ស្រុក​ចូវ​ថាញ់​ឱ្យ​ដឹង​៖ ឆ្នាំ​២០២២ សមាគម​នា​រីឃុំ​ពិនិត្យ​ឱ្យ​បុល​៣០​លាន​ដុង ខ្ញុំ​សប្បាយ​ចិត្ត​ព្រោះ​មាន​លុយ​ទិញ​ជ្រូក​បន្ថែម​ បើក​ទូ​លាយ​ទ្រុង​ចិញ្ចឹម​។ បច្ចុប្បន្ន​ មាន​ជ្រូក​មេ​ចំ​នួន​៤​ក្បាល​ ក្នុង​មួយ​ក្បាល​កើត​ពី​១៥-១៧​ក្បាល​/លើក។  ជ្រូក​កើត​ ខ្ញុំ​ទុក​ចិញ្ចឹម​ប្រ​ហែល​ជាង​៥​ខែ​ទើប​លក់​​។ មធ្យម​ក្នុង​មួយ​លើក​រក​ចំ​ណូល​បាន​ជាង​២០​លាន​ដុង ដូច្នេះ​ ជីវភាព​កាន់​តែល្អ​ប្រ​សើរ។ 

សមមិត្ត​ចូវ​ហុង​ហ្វា-ប្រ​ធាន​សមា​គម​នា​រី​ស្រុក​ចូវ​ថាញ់ (សុក​ត្រាំង) ឱ្យ​ដឹង៖

ប៉ុន្មាន​ឆ្នាំ​កន្លង​ សមាគម​នា​រី​គ្រប់​ថ្នាក់​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​មាន​ប្រ​សិទ្ធ​ភាព “ឧបត្ថម្ភ​នា​រី​ផ្តើម​អាជីព” ដូច្នេះ​ បាន​ឧបត្ថម្ភ​ផ្តើម​អា​ជីព​ទាន់​ពេល​ ផ្តើម​អា​ជីវកម្ម​ឱ្យ​នា​រី ពិសេស​គឺ​នា​រី​ខ្មែរ​។ ឆ្លង​តាម​នោះ​ បាន​ជំ​រុញ​ស្មា​រតី​ផ្តើម​អា​ជីព​របស់​នា​រី​នៅ​តាម​ជន​បទ។ បច្ចុប្បន្ន​ សមាគម​នា​រី​ស្រុក​កំ​ពុង​ចង្អុល​ការ​សមាគម​នា​រីគ្រប់​ថ្នាក់​បន្ត​ពិនិត្យ​និង​បង្កើត​បញ្ជី​ឱ្យ​បាន​ទាន់​ពេល​ ដើម្បី​ឧបត្ថម្ភ​ទុន​ឱ្យ​នា​រី​ផ្តើម​អាជីព​ បង្ក​ទំ​នុក​ចិត្ត​ឱ្យ​នា​រី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឈាន​ឡើង​ធ្វើ​មាន។

អាច​ឃើញ​ថា​ សកម្ម​ភាព​របស់​នា​រី​គ្រប់​ថ្នាក់​នៅ​ស្រុក​ចូវ​ថាញ់​នា​ពេល​កន្លង​បាន​ជួយ​សមាជិកា​ក្រ ក្បែរ​ក្រ​បាន​បុល​ទុន​អាទិភាព​សម្រាប់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។ អា​ស្រ័យ​ហេតុ​នេះ​ សមាជិកា​ជា​ច្រើន​បាន​ប្រឹង​ប្រែង​ពល​កម្ម​ បង្កើន​ប្រាក់​ចំ​ណូល​ រួម​ចំ​ណែក​បន្ថយ​គ្រួ​សារ​ក្រ​នៅ​ភូមិ​ភាគ។ ដោយ​មាន​ច្រើន​វិធី​ច្នៃ​ប្រ​ឌិត​​ សមាគម​នា​រី​គ្រប់​ថ្នាក់​បាន​ក្លាយ​ជា​កន្លែង​បង្អែក​រឹង​មាំ​របស់​បង​ប្អូន​នា​រី​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​លើ​មូលដ្ឋាន​ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​ស្មា​រតី​សហការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​នា​រី​គ្រប់​ថ្នាក់។ ពី​បណ្តា​ចលនា​កម្ម​វិធី​ឧបត្ថម្ភ​បាន​រួម​ចំ​ណែក​លើក​កម្ពស់​ជីវភាព​សម្ភារៈ​ ស្មារតី​របស់​កម្មា​ភិបាល​ សមា​ជិកា​ជួយ​បង​ប្អូន​នា​រី​សប្បាយ​រីក​រាយ​ មាន​ទំ​នុក​ចិត្ត​ឈាន​ឡើង​ក្នុង​ជីវភាព​ ចាក​ផុត​ក្រ​ស្ថេរ​ភាព​ ធ្វើ​មាន​ដោយ​ស្រប​ច្បាប់​៕

ដាលីន