ទម្រង់ដាំបន្លែរបស់សមាជិកសមាគមអតីតយុទ្ធជនឃុំតឹងថាញ់ ស្រុកឡុងភូ។ |
កំណត់ការងារ “ប្រជាចលនាពូកែ” ជាកត្តាយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បន្ថយក្រកសាងជនបទថ្មីផ្សារភ្ជាប់នឹងក្រុងអរិយធម៌។ ជាមួយការយកចិត្តទុកដាក់ចូលរួម ទូទាំងប្រព័ន្ធនយោបាយនិងការស្របមតិរបស់ប្រជាជន ការចលនាប្រឡងប្រណាំង “ប្រជាចលនាពូកែ” ក្នុងស្រុកនិយាយរួមនិងសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់និយាយដោយឡែក បានបង្កភាពសាយភាយគ្រប់ទិសទីនិងមានភាពឥទ្ធិពលដល់ជីវភាពសង្គមនៃសមាជិកនិងប្រជាជន។
លោកថាច់ថាញ់តឹម-អនុប្រធានសមាគមអតីតយុទ្ធជនស្រុកឡុងភូបានឱ្យដឹង៖
អនុវត្តបណ្តាការចលនាប្រឡងប្រណាំងបំផុតគឺការចលនាប្រឡងប្រណាំង “ប្រជាចលនាពូកែ” កម្មាភិបាលសមាគមអតីតយុទ្ធជនលើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួន ឆ្លងផុតការលំបាកសាមគ្គីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច ឆាប់ចាកផុតក្រនិងធ្វើមានស្របច្បាប់ លេចធ្លោគឺការចលនាសមាជិកគប់វាល់បណ្តាមូលនិធិ ហ៊ុនទុនវិលជុំ បណ្តាសកម្មភាពជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច ជាមួយទឹកប្រាក់ជិត២,៥ពាន់លានដុង។
ក្រៅពីទុនមានស្រាប់របស់សមាគម បណ្តាសមាគមនៅទាំងគ្រប់គ្រងល្អប្រភពទុនដែលទទួលបុលពីធនាគារគោលនយោបាយសង្គម។ សព្វថ្ងៃ សមាគមរក្សានិងពង្រីកបានក្រុមប្រិតសំចៃចំនួន៦៦និងបង្កលក្ខណៈឱ្យសមាជិកបុលទុនចំនួន៤.៣៣៥រូប ជាមួយទឹកប្រាក់ជាង១១៥ពាន់លានដុង។ ពីប្រភពទុនរបស់សមាគម ប្រភពទុនពីបណ្តាកម្មវិធី គម្រោងនានាឱ្យបុល បានបង្កលក្ខណៈឱ្យកម្មាភិបាល សមាជិកក្រនិងបណ្តាមុខសញ្ញាគោលនយោបាយមានប្រភពទុនវិនិយោគអភិវឌ្ឍទម្រង់សេដ្ឋកិច្ចគ្រួសារ ជាជំហានលំនឹងជីវភាពនិងឈានឡើងធ្វើមានដោយស្របច្បាប់។ គំរូដូចពូដាំងវ៉ាំងងៀ សមាជិកអតីតយុទ្ធជនភូមិមឿងត្រា ឃុំតឹងថាញ់ ក្រោយពីចេញកងជួរទ័ព មានគ្រួសារនៅដោយឡែក លោកងៀខ្ចីដីអ្នកជិតខាងសម្រាប់សង់ខ្ទមមួយតូចនៅបណ្តោះអាសន្ន ជុំឆ្នាំរស់ដោយរបរធ្វើការឈ្នួល។ ក្រោយមួយរយៈពេលប្តីប្រពន្ធពូបានសន្សំទិញបានស្រែ២កុងផលិតស្រូវមិនសូវបានផល អាស្រ័យជំនួយទាន់ពេលពីប្រភពទុនរបស់សាខាសមាគមពូបានឡើងរងដាំដូងក្រអូប។ ប៉ុន្មានឆ្នាំជិតៗនេះ បានប្រមូលផល ក្នុងមួយខែរកបានចំណូលជាង១០លានដុង នៅក្នុងអណ្តូងពូចិញ្ចឹមត្រី ក្រោមគល់ដូងពូចិញ្ចឹមទាកាប៉ា ទន្ទឹមនោះ ឆ្លៀតដីទំនេរធ្វើអាងចិញ្ចឹមអន្ទង់ ដាំបន្លែ រាល់ឆ្នាំរកបានប្រាក់ចំណូលពី៧០-៨០លានដុង។ មិនត្រឹមតែឈានឡើងដោយខ្លួនឯង នៅទាំងកសាងបានផ្ទះខែងរ៉ែង ចិញ្ចឹមកូនរៀនសូត្រចប់ចុងចប់ដើម។ គ្រួសារពូមិនត្រឹមជាគំរូឆ្លងផុតការលំបាកនៅទំាងក្លាយជាអតីតយុទ្ធជនគំរូទៀតផង។ ឬដូចទម្រង់ “ប្រជាចលនាពូកែ” របស់សមាគមអតីតយុទ្ធជនឃុំហូវថាញ់ជាមួយទម្រង់មិនផលិតស្រូវរដូវទី៣ បានបង្វែរមកដាំដំណាំក្នុងវាលស្រែរបស់សាខាសមាគមអតីតយុទ្ធជនភូមិង៉ង ទម្រង់ “ប្រជាចលនាពូកែ“ ចិញ្ចឹមគោរបស់សមាជិកនៃសាខាសមាគមអតីតយុទ្ធជនភូមិបើគិញ ទម្រង់ធ្វើសេដ្ឋកិច្ចចម្រុះរបស់សមាជិកសាខាសមាគមអតីតយុទ្ធជនភូមិជួអ៊ុង ទម្រង់ដាំខ្នុរថៃរបស់សមាជិកសាខាសមាគមអតីតយុទ្ធជនភូមិម៉ៃហាក់។ល។ បណ្តាទម្រង់ទាំងនេះមិនត្រឹមតែជួយសមាជិកចាកផុតក្រ ឈានឡើងធ្វើមានដោយស្របច្បាប់ប៉ុណ្ណោះទេ នៅទាំងនាំមកនូវប្រាក់ចំណូលពី២០០លានដុងដល់៨០០លានដុង/ទម្រង់។ ទន្ទឹមនោះ សមាគមអតីតយុទ្ធជនឃុំហូវថាញ់ ទីរួមស្រុកដាយង៉ាយ បានបំបាត់គ្រួសារក្រក្នុងសមាជិកច្រើនឆ្នាំមកហើយ។ទូទាំងស្រុកមាន៤៥/៦១សាខាសមាគមគ្មាននៅសមាជិកក្រនិងខិតខំដល់ចុងឆ្នាំ២០២៥គ្មានគ្រួសារសមាជិកក្រទៀតឡើយ។
តាមលោកថាច់ថាញ់តឹម ជាមួយការចលនាប្រឡងប្រណាំងស្នេហាជាតិរបស់ភូមិភាគ សមាគមគ្រប់ថ្នាក់បានសហការយ៉ាងម៉ត់ចត់ជាមួយរដ្ឋអំណាច រណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនក្នុងការផ្សព្វផ្សាយចលនាសមាជិកនិងប្រជាជនអនុវត្តល្អតាមគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ ការចលនានានាតែងបានសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ផ្សព្វផ្សាយមានប្រសិទ្ធភាព។ គំរូដូចការចលនាព្រួតដៃកសាងជនបទថ្មី តែងបានកម្មាភិបាល សមាជិកចូលរួមកាប់ឆ្ការស្មៅ ជួសជុលនិងទប់ចិញ្ចើមផ្លូវជនបទបានជាង១៣០គីឡូម៉ែត្រ គប់វាល់ជួសជុលនិងកសាងស្ពានចំនួន៤៣ បើកទូលាយទប់ចិញ្ចើមផ្លូវធានាសុវត្ថិភាព គមនាគមន៍ជនបទបានជាង១២២គីឡូម៉ែត្រជាមួយកម្លាំងពលកម្ម៦.០០០ថ្ងៃ។ ដាំឈើជាម្លប់ ដាំផ្កាតាមដងផ្លូវជនបទគំរូប្រវែង១៤គីឡូម៉ែត្រ ផ្លាស់ថ្មីនិងដាក់អំពូលភ្លើងចំនួន៥៥៦អំពូល អុជបំភ្លឺតាមដងផ្លូវ បង្កើតដងផ្លូវបៃតង-ស្អាតនិងសុវត្ថិភាព មានគ្រួសារសមាជិកចំនួន១៣៤គ្រួបរិច្ចាគដីប្រវែង១៤.៧៦០ម៉ែត្រ សម្រាប់បើកទូលាយផ្លូវសម្រេចបទដ្ឋានជនបទថ្មី គប់វាល់ថវិកានិងកម្លាំងពលកម្មស្តារប្រឡាយយកទឹកសាបជាមួយទឹកប្រាក់ជិត២ពាន់លានដុង។
សង្ឃឹមថាពេលខាងមុខ បណ្តាទម្រង់ជាក់ស្តែង បណ្តារបៀបធ្វើល្អៗ ច្នៃប្រឌិតរបស់សមាគមអតីតយុទ្ធជនស្រុកឡុងភូនឹងបន្តរក្សានិងបើកទូលាយ កៀរគររាល់ប្រភពកម្លាំងក្នុងប្រជាជនចូលរួមអនុវត្ត រួមចំណែកកសាងភូមិស្រុកពីមួយថ្ងៃកាន់តែអភិវឌ្ឍន៍៕
ចន្ថា-សុផល
Thông tin bạn đọc
Đóng Lưu thông tin