![]() |
ពូឡឹមក្វាងវិន ភូមិគៀកថាំង ឃុំឡឹមគៀក ស្រុកថាញ់ទ្រី (សុកត្រាំង) បង្កើនចំណូលលំនឹងជីវភាពពីទម្រង់ចិញ្ចឹមជ្រូក។ |
មកសួរសុខទុក្ខគ្រួសារពូឡឹមក្វាងវិន នៅភូមិគៀកថាំង ឃុំឡឹមគៀក ជាគ្រួសារឈានឡើងលំនឹងជីវភាពដោយទម្រង់ចិញ្ចឹមជ្រូក។ នាំយើងខ្ញុំទៅទស្សនាទម្រង់ចិញ្ចឹមជ្រូករបស់គ្រួសារ ពូវិនចែករំលែក៖ កាលពីមុន ស្ថានភាពលំបាក ដីផលិតតិច ឆ្នាំ២០០៥ បានឧបត្ថម្ភជ្រូកមេ១ក្បាលពីគម្រោងបង្កើតបានមុខរបរឱ្យគ្រួសារខ្ញុំមានលក្ខណៈឈានឡើង។ ពីការជំនួយឧបត្ថម្ភនេះ ប្តីប្រពន្ធពូខិតខំឧស្សាហ៍ព្យាយាមមើលថែទាំ ស្វែងយល់បន្ថែមអំពីរបៀបចិញ្ចឹម តាំងពីនោះ ជ្រូកមេរបស់គ្រួសារឆាប់ធំនិងកើតកូនលើកដំបូង។ ពូវិនបានឱ្យដឹង៖ ក្នុង១ឆ្នាំជ្រូកមេកើត២លើក ក្នុង១លើកពី៩-១០ ក្បាលនិងចិញ្ចឹមប្រហែល៤ខែ ទើបអាចលក់បាន មានទម្ងន់១០០គីឡូក្រាម/ក្បាល តម្លៃលក់ពី៥០.០០០-៦០.០០០ដុង/គីឡូក្រាម។ ឃើញថា ការចិញ្ចឹមជ្រូកតែមួយមុខមិនគ្រប់គិតគូរដល់គ្រួសារនិងឱ្យកូនរៀនសូត្រ។ ឆ្នាំ២០០៧ ពូវិនបានវិនិយោគបន្ថែមឡបិតស្រា ដើម្បីបង្កើនប្រាក់ចំណូលផង ហើយមានបាយស្រាសម្រាប់ចិញ្ចឹមជ្រូកផង។ តាមពូវិន ក្នុងមួយថ្ងៃពូលក់ស្រា៣០លីត្រ មានតម្លៃពី១២.៥០០-១៤.០០០ដុង/លីត្រ ដោយមានចំណូលប្រហែល១០០លានដុងពីការចិញ្ចឹមជ្រូក ៩០លានដុង/ឆ្នាំពីការបិតស្រាជីវភាពគ្រួសារលំនឹងជាបណ្តើរៗនិងមានលុយឱ្យកូនៗរៀនសូត្រ។ បច្ចុប្បន្ន កូនទាំង៣របស់ពូវិនសុទ្ធតែមានការងារធ្វើលំនឹង។
ចំណែកគ្រួសារពូឡឹមជេននៅភូមិគៀកឡើយ ឃុំឡឹមគៀក ជាគ្រួសារសកម្មក្នុងការបង្វែររចនាសម្ព័ន្ធដំណាំនៅភូមិភាគ។ ដោយមានផ្ទៃដីដាំឪឡឹកត្រឹម១.០០០ម២ បានរួមចំណែកបង្កើនប្រាក់ចំណូលបន្ថែមឱ្យគ្រួសារ។ ពូជេនចែករំលែក៖ កាលពីមុន គ្រួសារខ្ញុំប្រកបតែមុខរបរធ្វើស្រែ ប៉ុន្តែបន្ទាប់ពីស្វែងយល់ឃើញទម្រង់ដាំឪឡឹកតាមវាលស្រែនាំមកនូវប្រសិទ្ធភាព ការចំណាយវិនិយោគទុនមិនច្រើន រយៈពេលដាំក៏ខ្លីនិងឆាប់បានប្រមូលផល ដូច្នេះ គ្រួសារខ្ញុំបង្វែរមកដាំឪឡឹក ដាំឆ្លាស់គ្នាស្រូវពីររដូវឪឡឹកមួយរដូវ។ ដោយដឹងពីរបៀបជ្រើសរើសពូជល្អ ថែទាំបានត្រឹមត្រូវ ដូច្នេះ ចម្ការឪឡឹករបស់ពូជេនលូតលាស់ល្អ តាមការប៉ាន់ស្មានការប្រមូលផលផ្លែឪឡឹកប្រហែល៣តោនមានតម្លៃពី៦.៥០០-៨.០០០ដុង/គីឡូក្រាម បន្ទាប់ពីគិតការចំណាយរួច គ្រួសារពូជេនចំណេញប្រហែល១៥លានដុង។ ហេតុដូច្នេះ បើធៀបនឹងការធ្វើស្រែប្រសិទ្ធភាពសេដ្ឋកិច្ចពីការដាំឪឡឹកកើនឡើងគួប៣ដង។ តាមពូជេន ប្រសិនបើឆ្នាំបន្តបន្ទាប់ខាងមុខលក់ចេញបានលំនឹង គ្រួសារនឹងបើកទូលាយផ្ទៃដីសម្រាប់ដាំឪឡឹក។
សមមិត្តលីប៊ិញ-ប្រធានសមាគមកសិករឃុំឡឹមគៀកឱ្យដឹង៖ នាពេលកន្លង ទម្រង់ដាំឪឡឹកតាមវាលស្រែនិងចិញ្ចឹមជ្រូកបានជួយសមាជិកជាច្រើនបង្កើនប្រាក់ចំណូល។ ដើម្បីធ្វើឱ្យការផលិតរបស់មាមីងកាន់តែមានប្រសិទ្ធភាព នាពេលខាងមុខ សមាគមនឹងជំរុញសហការជាមួយផ្នែកជំនាញបើកថ្នាក់ហ្វឹកហាត់ជឿនលឿនវិទ្យាសាស្ត្រ-បច្ចេកទេសក្នុងការដាំដុះ។ ទន្ទឹមនឹងនោះជំនួយឧបត្ថម្ភយ៉ាងសកម្មនូវទុនបុលអាទិភាពដើម្បីឱ្យសមាជិកមានលក្ខណៈបើកទូលាយទម្រង់ផលិត បង្កើនប្រាក់ចំណូលបន្ថែម លំនឹងជីវភាពមួយជំហានម្តងៗឈានឡើងធ្វើមានដោយស្របច្បាប់៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin