![]() |
សមាគមនារីកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ជូនអំណោយដល់មាមីងក្រនៅទីរួមខេត្តវិញចូវ (សុកត្រាំង)។ |
ក្រៅពីអនុវត្តល្អភារកិច្ចនយោបាយ កសាងគ្រួសារសុភមង្គល ជឿនលឿន សមភាព សមាគមនារីការពារព្រំដែនខេត្តសុកត្រាំងនៅទាំងអនុវត្តល្អបណ្តាចលនាប្រឡងប្រណាំងរបស់សមាគមគ្រប់ថ្នាក់។ គំរូឆ្នើមក្នុងការចូលរួមបណ្តាកម្មវិធីដូចៈ និទាឃរដូវ ការពារព្រំដែនកក់ក្តៅ ទឹកចិត្តប្រជាជន ទិវាការពារព្រំដែនទូទាំងប្រជាជន ទិវាដាំដើមឈើនឹកគុណអ៊ំជានិច្ច។ល។
វរសេនីយ៍ត្រីឡេថាញ់ញាន់-ប្រធានសមាគមនារីកងទ័ពការពារព្រំដែនខេត្តសុកត្រាំងឱ្យដឹង៖
កម្មាភិបាលសមាជិកាតែងហាត់ពត់ បំប៉នគុណសម្បត្តិ សីលធម៌មិនបង្អង់លើកកម្ពស់ចំណេះវិជ្ជាជំនាញ សកម្មរៀនសូត្រស្រាវជ្រាវ ចូលរួមបណ្តាលើកប្រឡងប្រណាំងដែលថ្នាក់លើបំផុស។ បំផុតគឺការផ្សព្វផ្សាយអំពីការយល់ដឹងពីសមភាពភេទ ថែទាំសុខភាពនារីនិងកុមារ ចលនាគ្រួសារសមាជិកាចិញ្ចឹមកូនមាំមួន ប្រដៅកូនឆ្លាត។
សមាគមនារីកងទ័ពការពារព្រំដែនសុកត្រាំង ទទួលជំនួយសិស្សក្រ១រូប កម្រិតឧបត្ថម្ភ៤០០ពាន់ដុង/ខែ។ ទន្ទឹមនោះ សមាគមនៅទាំងផ្សព្វផ្សាយនិងរក្សាប្រសិទ្ធភាពទម្រង់ “ល្វែងទំនិញ០ដុងទុកឱ្យអ្នកក្រ” នៅតំបន់ព្រំដែនសមុទ្រ។ ទម្រង់បានឧបត្ថម្ភអំណោយរាប់រយចំណែកឱ្យគ្រួសារមានស្ថានភាពលំបាក សរុបចំនួនប្រាក់ជាង១០០លានដុង។ ទន្ទឹមនោះ សមាគមនៅរក្សាបណ្តាទម្រង់ដូចៈ ចិញ្ចឹមជ្រូកដី ក្រុមហ៊ុនទុនជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច ខាប់អង្ករមេត្តាធម៌។ល។ សមាគមនៅទាំងជំនួយអង្ករជាង៤០០គីឡូក្រាមឱ្យចង្រ្កានបាយសប្បុរសធម៌របស់មន្ទីរពេទ្យយោធាខេត្តសុកត្រាំង។ វរសេនីយ៍ត្រីហូមិញធៀង-ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនវិញហាយ ទីរួមខេត្តវិញចូវឱ្យដឹង៖ ជាមួយកិច្ចសហការរបស់សមាគមនារីការពារព្រំដែនខេត្ត ជួយអង្គភាពអនុវត្តនិងរក្សាប្រសិទ្ធភាពទម្រង់ “ល្វែងទំនិញ០ដុងទុកឱ្យអ្នកក្រ”។ តាមនោះ ទម្រង់បានអនុវត្តរាល់ខែបានសមាគមនារីបំផុសសប្បុរសធម៌គប់វាល់អង្ករ បន្លែ របស់ប្រើប្រាស់ចាំបាច់។ល។ ដើម្បីចែករំលែកការលំបាកជាមួយប្រជាជនតំបន់ព្រំដែនសមុទ្រដើម្បីជម្នះការលំបាក។ តាំងពីនោះ មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនមួយថ្ងៃកាន់តែស្អិតរមួត រួមចំណែកបង្កក្តីជំនឿក្នុងប្រជាជនតំបន់ព្រំដែនសមុទ្រ។
ដើម្បីសម្រេចល្អភារកិច្ចនយោបាយដែលបានប្រគល់ សមាគមនារីកងទ័ពការពារព្រំដែនខេត្តសុកត្រាំង តែងធ្វើមេគំនិតចូលរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បំបាត់អត់ បន្ថយក្រ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីឱ្យប្រជាជនកសាងតំបន់ព្រំដែនសមុទ្រមួយថ្ងៃកាន់តែស្ថេរភាព រឹងមាំ៕
ដាលីន-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin