មកទស្សនាទម្រង់ដាំដំណាំចម្រុះ លើផ្ទៃដីចំនួន១០កុងរបស់គ្រួសារលោកថាច់ឌាក-ប្រធានសាខាសមាគមកសិករភូមិបាឡាំង ឃុំកេថាញ់ ចម្ការរបស់គ្រួសារលោកដាំឈើហូបផ្លែនិងបន្លែគ្រប់ប្រភេទ ដែលកំពុងលូតលាស់ល្អដូចជាៈដូង ត្របែក ក្រូចឆ្មារគ្មានគ្រាប់ ស្លា ត្រកួន ជីរអង្កាម ម្អម។ល។ លោកឌាកឱ្យដឹង៖ គ្រួសារខ្ញុំមានប្រពៃណីដាំដំណាំច្រើនមុខជុំឆ្នាំជុំខែ រាល់ថ្ងៃ ខ្ញុំប្រមូលផលបន្លែគ្រប់ប្រភេទនិងលក់តាមតម្រូវការរបស់អ្នកដែលប្រមូលទិញ ទទួលបានប្រាក់ចំណូលពី២០០.០០០-៣០០.០០០ដុង/ថ្ងៃ។ ចំពោះឈើហូបផ្លែដូច ត្របែក ក្រូចឆ្មារគ្មានគ្រាប់អាចប្រមូលផល១០ថ្ងៃ/ម្តង ក្នុងមួយលើកបានប្រហែល១០០គ.ក ដោយទទួលបានចំណូលប្រហែល១លានដុង/លើក។ ចំណែកដូងនិងស្លាអាចប្រមូលផលពី១-១,៥ខែ/លើក ក្នុងមួយលើករកចំណូលបានពី១-៣លានដុង។
លោកថាច់ឌាក-ប្រធានសាខាសមាគមកសិករភូមិបាឡាំង ឃុំកេថាញ់ ស្រុកកេសាច់ (សុកត្រាំង) អភិវឌ្ឍសេដ្ឋកិច្ចពីទម្រង់ដាំដំណាំចម្រុះ។ |
តាមលោកឌាក ដាំដំណាំច្រើនមុខគឺមានភាពងាយស្រួល ត្រូវតែមានឆន្ទះប្តេជ្ញា ថែទាំដោយឧស្សាហ៍ព្យាយាមដើម្បីនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ លោកតែងតែផ្តល់អាទិភាពក្នុងការជ្រើសរើសដំណាំដែលងាយស្រួលដាំដុះ សមស្របតាមអាកាសធាតុ បរិស្ថានដី មិនត្រូវការប្រើជីថ្នាំច្រើន ប៉ុន្តែនៅតែលូតលាស់បានល្អ។ ជាមួយបទពិសោធន៍និងបានចូលរួមថ្នាក់ហ្វឹកហាត់ជាច្រើនរបស់សមាគមកសិករឃុំ អាស្រ័យហេតុនេះ ដំណាំរបស់គ្រួសារលោកតែងលូតលាស់បានល្អ នាំមកនូវទិន្នផលខ្ពស់។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីគិតការចំណាយរួច គ្រួសារលោកឌាកទទួលបានប្រាក់ចំណេញជាង១០០លានដុងពីទម្រង់នេះ។ ជាមួយនឹងឆន្ទៈប្តេជ្ញាធ្វើមាន ចង់ក្លាយជាអ្នកមាននៅភូមិស្រុកពីទម្រង់ដាំដំណាំគ្រប់មុខ លោកឌាកបានក្លាយជាកសិកតគំរូផលិតពូកែ ជាអ្នកមានប្រិយភាពគំរូក្នុងតំបន់ជនជាតិភាគតិចនៅលើភូមិដ្ឋាន។
ក៏ដូចជាគ្រួសាររបស់លោកឌាក គ្រួសារពូឡឹមហ៊ីវនិងមីងឡឹមធីហុង នៅភូមិបូដេ ឃុំកេថាញ់តែងចូលរួមយ៉ាងសកម្មក្នុងចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ បន្ទាប់ពីបានទស្សនាទម្រង់ចិញ្ចឹមពពែរបស់សាច់ញាតិ ពេលមកផ្ទះ ពូមីងបានស្រាវជ្រាវស្វែង យល់ពីការចិញ្ចឹមពពែ រហូតដល់ឆ្នាំ២០១៩ ពូមីងចាប់ផ្តើមទិញពពែចំនួន៣ក្បាលយកមកចិញ្ចឹម ក្នុងនោះ (មេ២ក្បាល ឈ្មោល១ក្បាល) ចិញ្ចឹមពី៤-៥ខែ ពពែចាប់ផ្តើមកើតកូន កើតពី២-៣ក្បាល/លើក មធ្យមពូមីងលក់ពី២-៤ក្បាល/ឆ្នាំ តម្លៃពី២-៥លានដុង/ក្បាល អាស្រ័យលើកូនធំឬតូច។
មីងឡឹមធីហុង នៅភូមិបូដេ ឃុំកេថាញ់ ស្រុកកេសាច់ (សុកត្រាំង) អភិវឌ្ឍសេដ្ឋកិច្ចដោយទម្រង់ចិញ្ចឹមពពែមេ។ |
មីងហុងចែករំលែក៖ ខ្ញុំចិញ្ចឹមពពែមកដល់សព្វថ្ងៃក៏បាន៥ឆ្នាំហើយ បច្ចុប្បន្ន គ្រួសារខ្ញុំមានពពែ៧ក្បាល ខ្ញុំឃើញចិញ្ចឹមពពែងាយស្រួលណាស់ ពពែស៊ីតែស្មៅ មិនផឹកទឹក មិនស៊ីចំណីអាហរ តិចមានជំងឺ រាល់ថ្ងៃ ខ្ញុំគ្រាន់តែកាត់ស្មៅឱ្យពពែស៊ីនិងសម្អាតទ្រុងឱ្យស្អាត។ ដោយសារការចូលរួមថ្នាក់ហ្វឹកហាត់អំពីបច្ចេកទេសចិញ្ចឹមពពែ ខ្ញុំមានចំណេះដឹង បទពិសោធន៍កាន់តែច្រើន ម៉្លោះហើយ ហ្វូងពពែរបស់គ្រួសារខ្ញុំពេលណាក៏ឆាប់ធំ។ អាស្រ័យហេតុនេះ គ្រួសារខ្ញុំជ្រើសរើសចិញ្ចឹមពពែធ្វើជារបរសម្រាប់ចិញ្ចឹមជីវិត ដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារ។
លោកចូវថាញ់យឹង-ប្រធានសមាគមាកសិករឃុំកេថាញ់ ឱ្យដឹង៖ នាពេលកន្លង ដោយមានឆន្ទៈប្តេជ្ញា សកម្មជំរុញការបង្កបង្កើនផលអភិវឌ្ឍសេដ្ឋកិច្ច កសិករជាច្រើននៅឃុំកេថាញ់មានរបៀបធ្វើល្អ ដើម្បីរក្សានិងផលិតមានប្រសិទ្ធភាព។ តាំងពីនោះ ចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាននិងបន្ថយក្រស្ថេរភាពនៅលើភូមិដ្ឋានមានការអភិវឌ្ឍយ៉ាងខ្លាំង ហើយបានលេចធ្លោនូវទម្រង់សមាជិកផលិត ធ្វើអាជីវកម្មកាន់តែច្រើនឡើង មានប្រសិទ្ធភាព ជួយសេដ្ឋកិច្ចគ្រួសារស្ថិរភាព រួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។
នាពេលខាងមុខ សមាគមកសិករគ្រប់ថ្នាក់ បន្តពង្រីកទម្រង់ជឿនលឿនជាច្រើន ដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចដល់កសិករ បង្កលក្ខណៈងាយស្រួលសម្រាប់កសិករបុលទុនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ចាត់តាំងបណ្តាថ្នាក់ហ្វឹកហាត់ផ្ទេរវិទ្យាសាស្ត្រ-បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ។ ឆ្លងតាមនោះ ជួយកសិករលើកកម្ពស់ជីវភាព បង្កើនប្រាក់ចំណូលនិងកសាងអង្គការសមាគមកាន់តែអភិវឌ្ឍន៍រឹងមាំ៕
ហុងទើ
Thông tin bạn đọc
Đóng Lưu thông tin