ដាំបន្លែបម្រើទីផ្សារតេត

04:56, 02/01/2025

រដូវតេតរាល់ឆ្នាំ បណ្តាមុខទំនិញ បន្លែតែងលក់ដាច់និងតម្លែលំនឹង។ ដោយមានបទពិសោធន៍ និងក្តាប់បានទីផ្សារកសិករនៅស្រុកមីស្វៀង (សុកត្រាំង) កំពុងថែទាំបន្លែត្រៀមបម្រុងផ្គត់ផ្គង់ឱ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូលក្នុងរដូវបុណ្យតេត។

កសិករនៅថាមដូងកំពុងថែទាំបន្លែសម្រាប់លក់បុណ្យតេត។
កសិករនៅថាមដូងកំពុងថែទាំបន្លែសម្រាប់លក់បុណ្យតេត។

ថា​មដូង​​ជាភូមិ​​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​​ភាគ​ ​ដែល​ដាំ​បន្លែ​ច្រើន​របស់​ស្រុក​មីស្វៀង​។ ប៉ុន្មា​ន​ថ្ងៃ​​កន្លង​ ឆ្លៀត​អា​កាស​​ធាតុ​​អំ​ណោយ​ផល មា​មីង​​កសិករ​​បាន​​ខិត​ខំ​ធ្វើ​ដី​ ចុះ​ពូជ​បន្លែ​ដែល​មា​នពេល​​ខ្លី​ដើម្បី​លក់​ក្នុង​រដូវ​តេត។ មា​មីង​កសិករ​​ដាំ​ភាគ​​ច្រើន​គឺ​ដំណាំ​ដូច​ជា​ ស្ពៃ​ក្តោប​ ម្ទេស​ ម្រះ ខ្ទឹម​ គូឆាយ​ ស្ពៃ​បូក​គោនិង​​បណ្តា​ប្រ​ភេទ​បន្លែ​ដទៃ​ ទៀត​។ល។ បង​ស្រី​លីវ​ធីសន នៅ​ភូមិ​​តាមាឃ ឃុំ​ថា​មដូង​បាន​​ឱ្យ​ដឹង​៖ ជាង​២ខែហើយ​ គ្រួ​សារ​ខ្ញុំ​បាន​​ខិត​ខំ​ប្រឹង​​ប្រែង​ដាំ​បន្លែ​សម្រាប់​លក់​រដូវ​តេត។ នៅ​ទីនេះ​ ក្រៅ​ពីធ្វើ​ស្រែ​គឺ​ដាំ​បន្លែ​ជាដំណាំ​ចម្បង​ដែល​តែងនាំមក​នូវ​ប្រាក់​ចំ​ណូល​ខ្ពស់​ដល់​កសិករ​​។ គ្រួ​សារ​ខ្ញុំ​អា​ស្រ័យ​មា​នដី​ចម្ការ​​ដាំ​បន្លែ​ ម្ល៉ោះ​ហើយ​ ទើប​ជីវភាព​​គ្រួ​សារ​បាន​​លំ​នឹង​។ ចំ​ណែក​​គ្រួ​សារ​បង​កាវ​លិន នៅ​ភូមិ​​អំ​ពូជ្រុំ ឃុំ​ថា​មដូង​ក៏​កំ​ពុង​ថែទាំ​ចម្ការ​​បន្លែ​សម្រាប់​បម្រើ​ទីផ្សា​រតេត។ បង​កាវ​លិនបាន​​ឱ្យ​ដឹង​៖ សព្វថ្ងៃ​ ខ្ញុំ​ដាំ​ស្ពៃ​ក្តោប​មា​នផ្ទៃ​ដី​ចំ​នួន​៣.០០០ម កំ​ពុង​លូត​​លាស់​ល្អ​ បម្រុង​នឹង​ប្រ​មូល​​ផលក្នុង​ថ្ងៃ​ទី២៥ ច័ន្ទ​គតិ​។ បច្ចុ​ប្បន្ន​ តម្លៃ​​ស្ពៃ​ក្តោប​ដែល​ឈ្មួញ​មក​ទិញ​ដល់​ចម្ការ​​គឺ​៨.០០០ដុង/គីឡូក្រាម​ ប្រ​សិ​នបើ​​ក្នុង​រដូវ​តេតលក់​ដោយ​តម្លៃ​​១០.០០០ដុង/គីឡូក្រាម ខ្ញុំ​នឹង​ទទួល​​បាន​​ប្រាក់​ចំ​ណូល​ជិត​៣០លាន​ដុង។

ក្រៅ​ពីសកម្ម​​ថែទាំ​បណ្តា​ប្រ​ភេទ​បន្លែ​សម្រាប់​​ផ្គត់​​​ផ្គង់​​ទីផ្សា​រតេត អ្នក​ដាំ​បន្លែ​នៅ​ទាំង​អនុ​វត្ត​​បណ្តា​វិធាន​​ការ​​ដាំ​តាម​​បែប​ធម្ម​ជាតិ​ បន្ថយ​​ការ​​ប្រើ​ប្រាស់​ប្រ​ភេទ​ថ្នាំ​ការ​​ពារ​រុក្ខ​ជាតិ​ដោយ​គីមី​។ ព្រម​​ជាមួយ​នោះ​ ភូមិ​​ភាគ​នៅ​ទាំង​សកម្ម​​ចលនា​​មា​មីង​កសិករ​​អនុ​វត្ត​របៀប​ផលិត​ដើម្បី​មា​នផលិត​ផលគុណ​ភាព​ ធានាសុវត្ថិ​ភាព​គ្រឿង​​បរិភាគ​ដល់​​អ្នក​​ប្រើ​ប្រាស់​។ តាម​​មា​មីង​កសិករ​​​ដែល​ដាំ​​បន្លែ​​ផ្ទាល់​​គឺ​១កុង ​(១.០០០ម) អា​ចរកបាន​​​ពី៣-៤លាន​​ដុង/រដូវ​ តាម​​ប្រ​ភេទ​បន្លែ​។ ក្រៅ​ពីបាន​​ផលចំ​ណេញ​ខាង​សេដ្ឋ​កិច្ច​ដល់​កសិករ​​មា​នប្រាក់​ចំ​ណូល​លំ​នឹង​ នៅ​ទាំង​បង្ក​លក្ខ​ណៈ​​ឱ្យ​កសិករ​​នៅ​ជន​បទ​មា​នការ​​ធ្វើ​គឺ​ប្រ​មូល​​ទិញ​កសិផល​ហើយ​យក​ទៅ​បោះ​ម៉ូយនៅ​តាម​​ផ្សា​រ​ក្នុង​ខេត្ត​និង​​ក្រៅ​ខេត្ត​។ លោក​ត្រឹង​​មិញ​ធា-អនុ​ប្រ​ធាន​​សមា​គមក​សិករ​​ឃុំ​ថា​មដូង​បាន​​ឱ្យ​ដឹង​៖ ដាំ​បន្លែ​សម្រាប់​​លក់​ក្នុង​បុណ្យ​តេតង្វៀង​ដាងនៅ​ថា​មដូង​មា​នពីយូរ​មក​ហើយ​បាន​​នាំមក​នូវ​ប្រាក់​ចំ​ណូល​ឱ្យ​មា​មីង​កសិករ​​នៅ​ភូមិ​​ភាគ​។ ទន្ទឹម​នឹង​នោះ​ តម្លៃ​​លក់​ក៏​បាន​​ខ្ពស់​​បើ​ប្រៀប​​នឹង​ឆ្នាំមុន​ ដូច្នេះ​ មា​មីង​កសិករ​​មា​ន​ក្តី​សប្បាយ​​រីក​រាយ​​ណាស់​ដោយ​បន្លែ​បាន​​អំ​ណោយ​ផលនិង​​លក់​បាន​​ថ្លៃ​​។ ប្រ​ការ​​​នេះ​មា​នន័យ​ថា​ឆ្នាំនេះ​មា​មីង​នឹង​ទទួល​បុណ្យ​តេតដោយ​ភាព​ សប្បាយ​​រីក​រាយ​​ សុខ​ដុម​រមនា​។

និយាយ​​រួម​ ការ​​ផលិត​បន្លែ​នៅ​​ថា​មដូង​​គឺ​មា​ន​ភាព​អំ​ណោយ​ផលណាស់​ សង្ឃឹម​​ថា​​ទទួល​បាន​​ផលខ្ពស់​ក្នុង​រដូវ​តេតនាំមក​នូវ​ប្រាក់​ចំ​ណូល​​ ​លំ​នឹង​ដល់​ប្រ​ជា​ជន​ក្នុង​ឱកាស​​បុណ្យ​តេត​​មក​​ដល់​៕

ចន្ថា