វិញចូវគិតអានជីវភាពតំបន់ជនជាតិភាគតិច

HỒNG TƠ 05:58, 06/01/2025

ទីរួមខេត្តវិញចូវ (សុកត្រាំង) ជាភូមិភាគដែលមានជនជាតិភាគតិចរស់នៅកុះករ ដោយមានជនជាតិខ្មែរជាង៥២% និងជនជាតិហ្វា១៧% ទីរួមខេត្តមានមាត់សមុទ្រ ភូមិដ្ឋាននៅលំបាក ម្ល៉ោះហើយជីវភាពរបស់ប្រជាជននៅខ្វះមុខ ខ្វះក្រោយ។ ពេលកន្លងរដ្ឋអំណាច ភូមិភាគនិងស្ថាប័នគណៈផ្នែកទីរួមខេត្តវិញចូវ បានផ្សព្វផ្សាយ ដោយប្រសិទ្ធភាពបណ្តាកម្មវិធីគម្រោងគោលនយោបាយជនជាតិ តាំងពីនោះជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិមួយថ្ងៃកាន់តែបានកែលម្អ អត្រាគ្រួសារក្រជនជាតិភាគតិចមួយថ្ងៃកាន់តែថយចុះ។

បងឡឹមថាយយ័ញ នៅអនុសង្កាត់កាឡាំងអាបៀង សង្កាត់២ បានជំនួយម៉ាស៊ីនបូមដើម្បីបម្រើការផលិត។
បងឡឹមថាយយ័ញ នៅអនុសង្កាត់កាឡាំងអាបៀង សង្កាត់២ បានជំនួយម៉ាស៊ីនបូមដើម្បីបម្រើការផលិត។

ប៉ុន្មាន​ឆ្នាំ​កន្លង​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់គិត​អាន​នៃ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​ថ្នាក់​ ពិសេស​គឺ​ផ្សព្វ​ផ្សាយ​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ដំ​ណាក់​កាល​ទី​១(២០២១-​២០២៥) មក​​ដល់​​សព្វ​ថ្ងៃ​ ជីវភាព​របស់​ជន​ជាតិ​ភាគ​តិច​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។

តាម​របាយ​ការណ៍ លទ្ធ​ផល​អនុ​វត្ត​កម្ម​វិធី​ដំ​ណាក់​កាល​ទី​១ (២០២១-២០២៥) គិត​មក​ដល់​សព្វ​ថ្ងៃ​ នៅ​លើ​ភូមិដ្ឋាន​ទី​រួម​ខេត្ត​វិញ​ចូវ​តាម​ផែន​ការ​បែង​ប្រ​ភព​ទុន​ដើម្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គឺ​ជាង​១២៧​ពាន់​លាន​ដុង ក្នុង​នោះ​ថវិកា​មជ្ឈិម​គឺ​ជាង​១១៥​ពាន់​លាន​ដុង ថវិកា​ភូមិ​ភាគ​គឺ​ជាង​១២​ពាន់​លាន​ដុង។ ទី​រួម​ខេត្ត​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បណ្តា​គម្រោង​ កម្ម​វិធី​លើ​ភូមិ​ដ្ឋាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែ​ងដូច​ ជំ​នួយ​ផ្ទះ​ចំ​នួន​៦៩៣​ខ្នង​ជា​មួយ​ថវិកា​ជាង​៣០​ពាន់​លាន​ដុង ជំ​នួយ​ដី​នៅ​ចំ​នួន​៨៤​គ្រួ​សារ​ជា​មួយ​ថវិកា​ជាង​៣​ពាន់​លាន​ដុង ជំ​នួយ​បង្វែរ​របរ​ចំ​នួន​១.០៥៣​គ្រួ​សារ​ជា​មួយ​ថវិកា​ជាង​១០​ពាន់​លាន​ដុង ជំ​នួយ​ទឹក​ស្អាត​ប្រើ​ប្រាស់​ចំ​នួន​៣០១​គ្រួ​សារ ជា​មួយ​ថវិកា​ជាង​៩០០​លាន​ដុង ជំ​នួយ​២៨​ទម្រង់​សម្រាប់​ការ​ចិញ្ចឹម​សត្វ​ ដាំ​ដុះ​ ជាមួយ​ថវិកា​ជាង​៨​ពាន់​លាន​ដុង។ មក​ដល់​ពេល​នេះ​ ទីរួម​ខេត្ត​វិនិ​យោគ​បាន​ចំ​នួន​១៨​សំ​ណង់​គមនា​គមន៍​ជន​បទ​ កសាង​ផ្សារ​ចំ​នួន​១ ជួស​ជុល​ផ្សារ​ចំ​នួន​៣​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

លោក​វឿង​ក្វុក​លេ-​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​២ ទី​រួម​ខេត្ត​វិញចូវ​បាន​ឱ្យ​ដឹង​៖

ក្នុង​ឆ្នាំ​២០២៤ សង្កាត់​២​បាន​ប្រ​មូល​ផ្តុំ​ជម្រុញ​ប្រ​ភព​ទុន​ដើម្បី​អនុ​វត្ត​បណ្តា​គម្រោង​ចំ​ណុះ​កម្ម​វិធី​អា​ស្រ័យ​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិ​ទ្ធ​ភាព​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រ​ជា​ជន​មួយ​ថ្ងៃ​កាន់​តែ​បាន​កែ​លម្អ សេដ្ឋ​កិច្ច​មាន​ភាព​ឈាន​ឡើង​ អត្រា​គ្រួ​សារ​ក្រ​មួយ​ថ្ងៃ​កាន់​បាន​ថយ​ចុះ​ តាម​លទ្ធ​ផល​ពិនិត្យ​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ​ចុង​ឆ្នាំ​២០២៤ គ្រួ​សារ​ក្រ​ថយ​ចុះ​នៅ​ត្រឹម​តែ​១៤៥​គ្រួ​ ស្រូប​អត្រា​២,៥១% គ្រួ​សារ​ក្បែរ​ក្រ​នៅ​ត្រឹម​តែ៧៤៨​គ្រួស្រូប​អត្រា​១២,៩៣%​បើ​ប្រៀប​នឹង​ឆ្នាំ​២០២៣ ​គ្រួ​សារ​ក្រ​ថយចុះចំ​នួន​២១៥​គ្រួ​និង​គ្រួ​សារ​ក្បែរ​ក្រចំ​នួន​៣៥៨​គ្រួ​ សម្រេច​ផែន​ការ​បន្ថយ​ក្រ​ដែលទីរួម​ខេត្ត​ប្រ​គល់​។

ជា​គ្រួ​សារ​ទទួ​ល​ផលពី​ប្រ​ភព​ទុន​គម្រោង​ជំ​នួយ​ផ្ទះ​នៅ​និង​បង្វែរ​របរ គ្រួ​សារ​បង​ឡឹម​ថាយ​យ័ញ​និង​បង​ស្រី​ស៊ើង​ធី​ផា​លី នៅ​អនុ​សង្កាត់​កា​ឡាំង​អា​បៀង​ សង្កាត់​២ មាន​ក្តី​រីក​រាយ​បង​យ័ញ​បាន​ឱ្យ​ដឹង​៖ ដោយ​ឃើញ​គ្រួ​សារ​ខ្ញុំ​ជួប​ការ​លំ​បាក​ រស់​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម​ ទើប​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ពិនិត្យ​ជំ​នួយ​គ្រួ​សារ​ខ្ញុំ​ចំ​នួន​៤៤​លាន​ដុង​ដើម្បី​សង់​ផ្ទះ​ថ្មី​ ខ្ញុំ​មាន​ក្តី​រីក​រាយ​ណាស់​។ ទន្ទឹម​នោះ​ សង្កាត់​នៅ​ទាំង​ជំ​នួយ​ម៉ា​ស៊ីន​បូម​ដើម្បី​បម្រើ​ការ​ផលិត​កសិកម្ម​ តាម​នោះ ជីវភាព​គ្រួ​សារ​ខ្ញុំ​មួយ​ថ្ងៃ​កាន់​តែ​បាន​កែ​លម្អ​។ ចំ​ណែក​គ្រួ​សារ​បង​ស្រី​ស៊ើង​ធី​លេន នៅ​អនុ​សង្កាត់​វត្ត​ពេជ្រ​ សង្កាត់​ វិញ​ភឿក​ក៏​ជា​គ្រួ​សារ​ក្រ ប្រ​កប​របរ​ធ្វើ​ការ​ឈ្នួល​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​ ក្រៅ​ពី​ជំ​នួយ​ផ្ទះ​នៅ​ បង​ស្រី​នៅ​ទាំង​បាន​ជំ​នួយ​​ជ្រូក​ចំ​នួន​៦​ក្បាល​ពីគម្រោង​បង្វែរ​របរ។ បង​ស្រី​លេន​បាន​ឱ្យ​ដឹង​៖ ពី​មុន​ជីវ​ភាព​គ្រួ​សារ​តែងជួប​ការ​លំ​បាក​ សព្វ​ថ្ងៃ​មាន​ផ្ទះ​ថ្មី​នៅ​មាន​ជ្រូក​ចិញ្ចឹម​ជីវភាព​គ្រួ​សារ​គ្រាន់​បើ​ជាង​មុន​។ ខ្ញុំ​តែង​ដាស់​តឿន​កូន​ៗ​ឱ្យ​ខិត​ខំ​ពល​កម្ម​ផលិត​ទើប​ជីវភាព​បាន​ល្អ​ប្រ​សើរ​។

លោក​ត្រឹង​ទ្រី​វឹង​-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​រួម​ខេត្ត​វិញ​ចូវ​បាន​ឱ្យ​ដឹង​៖

ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មជ្ឈិម​ ខេត្ត​ គណៈ​ផ្នែក​ ថ្នា​ក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ទីរួម​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីរួម​ខេត្ត​បាន​ចង្អុល​ការ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​របស់​ទី​រួម​ខេត្ត​វិញ​ចូវ​ដើម្បី​ចូល​រួម​ការ​ងារ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​បំ​បាត់​អត់​បន្ថយ​ក្រលើក​កម្ពស់​ជីវភាព​សម្ភារៈ​ស្មា​រតី​ឱ្យ​ប្រ​ជា​ជន​ នេះ​ជា​ភារ​កិច្ច​តែង​បាន​ធ្វើ​ជា​ប្រ​ចាំ​។

ជា​មួយ​ការ​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ ទាន់​ពេល បណ្តា​គោល​នយោ​បាយ​ជន​ជាតិ​ផ្សារ​ភ្ជាប់​នឹង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ធ្វើ​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​លើ​ភូមិ​ដ្ឋាន រួម​ចំ​ណែក​យ៉ាង​សកម្ម​ជា​មួយ​បក្ខ​ភាគ​និង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ទីរួម​ខេត្ត​វិញ​ចូវ​សម្រេច​បណ្តា​ផែន​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ក្នុង​ឆ្នាំ​បន្ត​បន្ទាប់​៕

ហុង​ទើ-សុផល