![]() |
ទម្រង់ចិញ្ចឹមគោរបស់គ្រួសារបងថាច់ស៊ើង នៅភូមិទ្រុងប៊ិញ ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រី (សុកត្រាំង)។ |
តាមសមមិត្តតូមិញដេ-ប្រធានសមាគមកសិករ ឃុំទ្វឹងទឹក សមាគមកសិករឃុំមានសមាជិក១.៣៩៦រូប ដោយមាន៥សាខាសមាគម។ កំណត់ការងារផ្សព្វផ្សាយចលនាជាការងារសំខាន់ដើម្បីកសាងអង្គការសមាគមរឹងមាំ។ ប៉ុន្មានឆ្នាំកន្លង សមាគមតែងជម្រុញការងារផ្សព្វផ្សាយអប់រំនយោបាយ សតិអារម្មណ៍និងលើកកម្ពស់ចំណេះដឹងឱ្យកម្មាភិបាល សមាជិកដោយទម្រង់ច្រើនរូបភាពសមស្របជាមួយតម្រូវការរបស់សមាជិក។ ទន្ទឹមនឹងនោះ បង្កលក្ខណៈឱ្យសមាជិកកសិករទទួលប្រភពទុនបុលអាទិភាពពីធនាគារគោលនយោបាយសង្គមស្រុកឱ្យសមាជិកកសិករបុលរាប់រយរូបសម្រាប់វិនិយោគអភិវឌ្ឍការផលិត។ គំរូដូចគ្រួសារបង ថាច់ស៊ើង នៅភូមិទ្រុកប៊ិញ ឃុំទ្វឹងទឹក ពីមុនជីវភាពគ្រួសារជួបការលំបាក គ្មានដីផលិត។ ឆ្នាំ២០១៥ បានរដ្ឋជំនួយគោ១ក្បាលនិងបុលបាន៣០លានដុងដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ អាស្រ័យព្យាយាម ស៊ូទ្រាំលំបាកក្នុងការរៀនសូត្ររបៀបថែទាំ សកម្មចូលរួមបណ្តាថ្នាក់ហ្វឹកហាត់ពីបច្ចេកទេសចិញ្ចឹមសត្វ ដូច្នេះទម្រង់ផលិតរបស់គ្រួសារបងស៊ើងមួយថ្ងៃកាន់តែមានប្រសិទ្ធភាព។ ក្រោយពីលក់អស់៥លើក ចំនួន១០ក្បាល បច្ចុប្បន្ននៅ២ក្បាល។ បងស៊ើងឱ្យដឹង៖ ចិញ្ចឹមគោរកបានប្រាក់ចំណូលឱ្យគ្រួសារប្រហែល៦០លានដុង/ឆ្នាំ គួបផ្សំជាមួយធ្វើការឈ្នួលរបស់ខ្ញុំចំនួន៨០លានដុងទៀត ម៉្លោះហើយជីវភាពគ្រួសារបានលំនឹងបណ្តើរៗ។ ចំណែកគ្រួសារបងស៊ើងរឿង នៅភូមិជាមួយគ្នា ជាគ្រួសារបានប្រើប្រាស់ប្រភពទុនមានប្រសិទ្ធភាពពីធនាគារគោលនយោបាយ។ សំណេះសំណាលជាមួយយើងខ្ញុំបងរឿងឱ្យដឹង៖ ជីវភាពគ្រួសារជួបការលំបាកមានគ្រួសារនៅដោយឡែក ដោយបាតដៃទទេ រាល់ថ្ងៃពីរនាក់ប្តីប្រពន្ធបងទៅធ្វើការឈ្នួលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ឆ្នាំ២០០៧ បានសមាគមកសិករបង្កលក្ខណៈឱ្យបុលទុនពីធនាគារគោលនយោបាយសង្គមស្រុកសម្រាប់បើកលក់បន្លែចិញ្ចឹមកូនរៀនសូត្រ។ អាស្រ័យចេះគិតធ្វើការលក់ដូរ ចាយវាយប្រិតសំចៃ ប្តីប្រពន្ធបងសន្សំទិញដីចំការ១កុងសម្រាប់ដាំបន្លែដូច ស្ពៃចង្កឹះ សណ្តែកកួរនិងខ្ញី។ល។ ដាំ៤រដូវ/ឆ្នាំ។ តាមបងរឿងឱ្យដឹង ជាមួយប្រភពទុន១០០លានដុង/ឆ្នាំពីការលក់បន្លែនិងដាំបន្លែ ជីវភាពគ្រួសារបានលំនឹងបណ្តើរៗនិងចាកផុតក្រ។ ឆ្នាំ២០១៧ បងសង់បានផ្ទះមួយខ្នងតម្លៃ៧០០លានដុង។
សមមិត្តតូមិញដេ-ប្រធានសមាគមកសិករឃុំទ្វឹងទឹកឱ្យដឹង៖
ដើម្បីពង្រីកលទ្ធផលដែលសម្រេចបាន ពេលខាងមុខ សមាគមនឹងសកម្មសហការជាមួយផ្នែកនានាបើកថ្នាក់ហ្វឹកហាត់ពីវិទ្យាសាស្រ្តបច្ចេកទេស បង្កលក្ខណៈដើម្បីសមាគមកសិករបានបុលទុនសម្រាប់វិនិយោគពូជដំណាំ សត្វចិញ្ចឹមមានតម្លៃសេដ្ឋកិច្ចខ្ពស់ក្នុងការផលិតតាមទិសមុខទំនិញ ទន្ទឹមនឹងនោះ បង្កលក្ខណៈបើកទម្រង់ផលិតនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច រួមចំណែកជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin