រួមកម្លាំងការពារបរិស្ថាន

05:22, 10/01/2025

ពង្រីកតួនាទីរបស់នារីក្នុងការងារការពារបរិស្ថាន នាពេលកន្លង សមាគមនារីស្រុកឡុងភូ (សុកត្រាំង) បានជំរុញសកម្មភាពឃោសនាកសាងទម្រង់ល្អជាច្រើន សកម្មភាពជាក់ស្តែង រួមចំណែកលើកកម្ពស់ការយល់ដឹង ទទួលខុសត្រូវរបស់សមាជិកានិងប្រជាជនក្នុងការថែរក្សាបរិស្ថាន បង្កទេសភាពបៃតង ស្អាត។

នារីឡុងភូធ្វើអនាម័យតាមដងផ្លូវជនបទ រួមកម្លាំងការពារបរិស្ថាន។
នារីឡុងភូធ្វើអនាម័យតាមដងផ្លូវជនបទ រួមកម្លាំងការពារបរិស្ថាន។

ប្រ​ឈម​មុខ​នឹង​ស្ថាន​ភាព​សំ​រាម​នីឡុង​ដែល​បង្ក​កខ្វក់​បរិស្ថាន​ ឆ្លង​តាម​ប្រ​ព័ន្ធ​សារ​គមនា​គមន៍​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​សំរាម​ជ័រ​ សមា​ជិកា​នារីឃុំ​ចូវ​ខាញ់​ ស្រុក​ឡុង​ភូ​បាន​សកម្ម​ផ្លាស់​ប្តូរ​ទម្លាប់​របស់​គ្រួ​សារ​។ គ្រួ​សារ​បង​ង្វៀង​ធី​ង៉ុក​កឹម នៅ​ភូមិ​ញី​ ឃុំ​ចូវ​ខាញ់​ ស្រុក​ឡុង​ភូ​កំ​ពុង​បែង​ប្រ​ភេទ​សំ​រាម​ក្នុង​គ្រួ​សារ​ ថង់​នី​ឡុង​ដាក់​អា​ហារ​គ្រប់​ប្រ​ភេទ​បាន​បង​ស្រី​លាង​ជ្រះ​រក្សា​ទុក​ ឯដប​ជ័រ​ទុក​ដោយ​ឡែក​សម្រាប់​លក់​អេត​ចាយ​។ ពេល​ទិញ​អី​វ៉ាន់​ប្រើ​ប្រាស់ ទៅ​ផ្សារ​បង​ស្រី​ក៏​យក​កន្ត្រក​តាម​។ បង​ស្រី​កឹម​ចែក​រំ​លែក​៖ ប្រ​សិន​បើ​យើង​បែង​សំ​រាម​ត្រូវ​ប្រ​ភេទ​នឹង​ជួយ​ឱ្យ​ការ​ងារ​ការ​ពារ​បរិស្ថាន​បាន​ល្អ​ ជួយ​សង្គម​អភិ​វឌ្ឍ ចំ​ពោះ​សំ​រាម​សរីរាង្គ​បើ​ប្រើ​ត្រូវ​តាម​គោល​បំ​ណង​វា​នឹង​បង្ក​បាន​ជា​ប្រ​ភព​វត្ថុ​ធាតុ​ស្អាត​។ ជី​សរីរាង្គ​គឺ​សម្រាប់​ដាំ​បន្លែ​និង​ដើម​ឈើ​។ បន្ទាប់​ពី​៦​ខែចូល​រួម​ក្លឹប​នា​រី​ការ​ពារ​បរិស្ថាន ឃុំ​ចូវ​ខាញ់​មិន​ត្រឹម​តែ​បង​ស្រី​កឹម​ប៉ុណ្ណោះ​ទេ មាន​បង​ប្អូន​នា​រីភាគ​ច្រើន​នៅ​ជុំ​វិញ​តំ​បន់​នោះ​បាន​រៀន​ពី​ទម្លាប់​បែង​ប្រ​ភេទ​សំរាម។ ដោយ​មាន​គោល​បំ​ណង​ជួយ​បង​ប្អូន​ម្នាក់​ៗ​បែង​ប្រ​ភេទ​សម្រាមនៅ​តាម​គ្រួ​សារ​។ ពេល​ចូល​រួម​ក្នុង​សកម្ម​ភាព​ បង​ប្អូន​បាន​ណែនាំ​អំ​ពី​បែង​ប្រ​ភេទ​និង​ដោះ​ស្រាយ​សំ​រាម​ឱ្យ​បាន​សម​ស្រប ចំ​ពោះ​សំ​រាម​ដែល​អាច​កែ​ច្នៃ​ឡើង​វិញ​បាន​ដូច​ជា​របស់​របរ​ជ័រ​ លោហធាតុ​… ប្រ​មូល​ទុក​សម្រាប់​លក់​ដើម្បី​មាន​ប្រាក់​ផ្គត់​ផ្គង់​ជីវភាព​ ចំ​ពោះ​កាក​សំ​ណល់​ សរីរាង្គ​ រួម​មាន​អា​ហារ​ដែល​នៅ​សល់​ បន្លែ​ មើម ផ្លែ​ឈើ​… ជីក​រណ្តៅ​ផ្អាប់​ធ្វើ​ជាជី។ បង​ប្អូន​ក៏​បាន​ឧប​ត្ថម្ភ​ឧបករ​ណ៍​ដើម្បី​អនុ​វត្ត​បែង​ប្រ​ភេទ​សំរាម។ ទន្ទឹម​នឹង​នោះ​  ក្លឹប​ផ្តោត​លើ​ការ​ឃោ​សនា​អំ​ពី​ផល​ប៉ះ​ពាល់​គ្រោះ​ថ្នាក់​នៃ​សំ​រាម​ជ័រ​ចំ​ពោះ​បរិស្ថាន​ សុខ​ភាព​ប្រ​ជា​ជន​​និង​ប្រ​ព័ន្ធ​អេ​កូ​ឡូ​ស៊ី នា​ពេល​អនា​គត​ឈាន​ដល់​ដើម្បី​ជួយ​បង​ប្អូន​ផ្លាស់​ប្តូរ​ពី​ការ​យល់​ដឹង​ទៅ​ជា​សកម្ម​ភាព​ទប់​ស្កាត់​សំ​រាម​ជ័រ​ បង​ប្អូន​នា​រីម្នាក់​ៗ​បាន​ក្លឹប​ឧបត្ថម្ភ​កន្ត្រក​ទៅ​ផ្សារ​ដើម្បី​បន្ថយ​ការ​ប្រើ​ថង់​នី​ឡុង​រៀង​រាល់​ថ្ងៃ​។ បង​ស្រី​ត្រឹង​ធី​ឡង-ប្រ​ធាន​សមា​គម​នា​រី​ឃុំ​ចូវ​ខាញ់​ឱ្យ​ដឹង​៖ ដោយ​ការ​ឃោ​សនា​ ចលនា​ ដូច្នេះ​ នា​​ពេល​កន្លង​ស្ថាន​ភាព​ការ​ចោល​សំ​រាម​ នៅ​តាម​ទី​សាធា​រណៈ​លើ​ភូមិដ្ឋាន​ឃុំ​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សំ​គាល់​។ ភាគ​ច្រើន​សមាជិកាបាន​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​និង​សកម្ម​ភាព​ដើម្បី​បង្កើត​ទេស​ភាព​ស្រស់​ស្អាត​ ទីក្រុង​អរិយធម៌​។

គិត​ដោយ​ឡែក​ពី​ទម្រង់​ការ​ពារ​បរិស្ថាន​ មក​ដល់​ពេល​នេះ​ សមា​គម​នា​រី​ស្រុក​ឡុង​ភូ​បង្កើត​២៩​ក្លឹប​ ក្រុម​មាន​សមា​ជិកា​ជាង​៤០០​រូប​។ ឆ្លង​តាម​បង​ប្អូន​សមា​ជិកា​ក៏​ក្លាយ​ជាអ្នក​ឃោ​សនា​ក្នុង​ភូមិ​​ដើម្បី​ជួយ​ឱ្យ​មា​មីង​យល់​ដឹង​ពីការ​បង្ក​ទេស​ភាព​កសាង​បរិយា​កាស​រស់​នៅ​កាន់​តែ​ស្រស់​ស្អាត​ ស្រស់​ស្រាយ​ជិត​ស្និទ្ធ​ក្នុង​គ្រួ​សារ នៅ​ជុំ​វិញ​តំ​បន់​ដែល​យើង​រស់​នៅ​។

បង​ស្រី​ប៊ូយ​ធី​ធូ​ង៉ា-ប្រ​ធាន​សមា​គមនា​រី​ស្រុក​ឡុង​ភូឱ្យ​ដឹង​៖

នា​ពេល​ខាង​មុខ​សមា​គម​បន្ត​ចង្អុល​ការ​ណែ​នាំ​មូល​ដ្ឋា​សមា​គម​នា​នា​ដើម្បី​ជំ​រុញ​ការ​ឃោ​សនា រក្សា​និង​បើក​ទូលាយ​ទម្រង់​ការ​ពារ​បរិស្ថាន​បៃតង​-ស្អាត​ផ្សារ​ភ្ជាប់​ជា​មួយ​ចលនា​ប្រ​ឡង​ប្រ​ណាំង “នា​រី​សកម្ម​រៀន​សូត្រ​ពល​កម្ម​ច្នៃ​ប្រ​ឌិត​ កសាង​គ្រួ​សារ​សុភមង្គល​” និង​ចលនា “កសាង​គ្រួ​សារ​គ្មាន​៥​ប្រ​ការ​ ៣ប្រ​ការ​ស្អាត​” នៅ​តាម​តំ​បន់​អាសយជន​នី​មួយ​ៗ​។

ជា​មួយ​នឹង​សកម្ម​ភាព​ជាក់​ស្តែងសមា​ជិកាស្រុក​ឡុង​ភូ​កំ​ពុង​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​សហគមន៍​អំ​ពី​សារៈ​សំ​ខាន់​នៃ​ការ​ការ​ពារ​បរិស្ថាន​ តាំង​ពីនោះ​ មួយ​ជំ​ហាន​ម្តង​ៗ​បាន​កែ​លម្អ​បរិស្ថាន​រស់​នៅ​និង​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​៕

ចន្ថា