និទាឃរដូវថ្មីបានមកដល់ជាមួយបរិយាកាសដ៏អ៊ូអរនៅគ្រប់ទិសទី ប៉ុន្មានថ្ងៃនេះ មាមីងខ្មែរនៅលើភូមិដ្ឋានស្រុកមីទូ (សុកត្រាំង) អំណរនិទាឃរដូវថ្មីក្នុងបរិយាកាសរីករាយ រំភើប។
![]() |
ទម្រង់ដាំបន្លសុវត្ថិភាព ប្រើប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ។ |
ស្រុកមីទូជាភូមិភាគដែលមានប្រពៃណីដាំបន្លែជុំឆ្នាំ ឆ្នាំនេះ ផ្ទៃដីដាំបន្លែមានជាង៦.១០០ហ.ត ប៉ុន្មានថ្ងៃកន្លង មាមីងកសិករបានប្រមូលផលបន្លែគ្រប់មុខ ដើម្បីបម្រើទីផ្សារតេតដូចៈ ស្ពៃក្តោប ផ្កាស្ពៃ ស្ពៃក្រញាញ់ ម្ទេស ខ្ទឹមស្លឹក ផ្កាគូឆាយ ឪឡឹក ជីរគ្រប់ប្រភេទ។ល។ រដ្ឋអំណាចតែងតែលើកទឹកចិត្តកសិករឱ្យអភិវឌ្ឍផលិត ឆ្លងតាមការបង្វែររចនាសម្ព័ន្ធឡើងវិញនូវដំណាំ សត្វចិញ្ចឹម អនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសក្នុងការផលិត អនុវត្តគម្រោងផែនការសម្រាប់តំបន់ផលិតប្រមូលផ្តុំ។ល។ តាំងពីនោះ រួមចំណែកដល់ការបង្កើនប្រាក់ចំណូលដល់គ្រួសារ ជីវភាពសម្ភារៈ ស្មារតីរបស់មាមីងកសិករកាន់តែបានកែលម្អ។ ពិសេស ក្នុងប៉ុន្មានថ្ងៃនិទាឃរដូវ តេតមកដល់មាមីងកាន់តែរំភើបចំពោះការប្រមូលផល។
ពូហ្វិញតឹងផាក នៅភូមិដើមជ្រៃ ឃុំភូមី ស្រុកមីទូរីករាយចែករំលែក៖ ដើម្បីបម្រើទីផ្សារតេត ខ្ញុំបានដាំបន្លែច្រើនប្រភេទដូច ស្ពៃក្រញាញ់ សណ្តែតកួរ ជីរអង្កាមលើផ្ទៃដីសរុបជិត៣ហ.ត។ ឆ្នាំនេះ អាកាសធាតុអំណោយផល ដំណាំក៏មិនសូវដង្កូវ ជំងឺ ដោយសារគួបផ្សំការអនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសក្នុងការផលិត ដូច្នេះ ដំណាំលូតលាស់ល្អ តេតឆ្នាំនេះ គ្រួសារខ្ញុំទទួលបានផល មានប្រាក់ចំណូលស្ថិរភាព ឆ្នាំនេះ អំណរតេតយ៉ាងកក់ក្តៅ។
![]() |
ពូត្រឹងតឹងផាក នៅភូមិដើមជ្រៃ ឃុំភូមី ស្រុកមីទូប្រមូលផលបន្លែលក់មុន ក្នុងនិងក្រោយបុណ្យតេត។ |
ស្រុកមីទូ គឺជាភូមិភាគរបស់ខេត្តសុកត្រាំង ដែលមានជនជាតិភាគតិចរស់នៅច្រើន ក្នុងប៉ុន្មានឆ្នាំកន្លង ដោយការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋក្នុងការផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិ បានធ្វើឱ្យជីវភាពសម្ភារៈនិងស្មារតីរបស់ជនជាតិភាគតិចនៅលើភូមិដ្ឋានកាន់តែស្ថិរភាពនិងអភិវឌ្ឍន៍។ ពិសេស ពីប្រភពទុននៃកម្មវិធីទិសដៅជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដំណាក់កាល២០២១-២០៣០ (ហៅកាត់ថាកម្មវិធី) ដំណាក់កាលទី១ (២០២១-២០២៥) បានឧបត្ថម្ភដល់ការអនុវត្តគម្រោងសុខុមាលភាពសង្គមជាច្រើន ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ អប់រំ ធ្វើឱ្យផ្លាស់ប្តូរទិដ្ឋភាពជនបទ តំបន់ជនជាតិភាគតិចកាន់តែរីកចម្រើន ឈានឡើងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងឆ្នាំ២០២៤ ស្រុកបានសង់ផ្ទះចំនួន១៧ខ្នងដល់គ្រួសារក្រ គ្រួសារក្បែរក្រនៅលើភូមិដ្ឋាន សរុបប្រភពទុនជិត១ពាន់លានដុង។ តាមការបម្រុង ក្នុងឆ្នាំ២០២៥ សាទរកិច្ចបំផុសចលនារួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្នក្នុងតំបន់ជនជាតិភាគតិចនៅលើភូមិដ្ឋានស្រុកនឹងឧបត្ថម្ភសង់ផ្ទះចំនួន១៨ខ្នងទៀត។
ជាគ្រួសារបានទទួលផលពីគម្រោងឧបត្ថម្ភផ្ទះនៅ ពូហ្វិញផន នៅភូមិតាអង់បេ ឃុំធ្វឹងហ៊ឹង ស្រុកមីទូរីករាយឱ្យដឹង៖ ឃើញស្ថានភាពគ្រួសារខ្ញុំលំបាក ខ្ញុំពិការមិនអាចដើរបានធម្មតា គ្មានលទ្ធភាពធ្វើការ ដូច្នេះ រដ្ឋអំណាចឃុំបានឧបត្ថម្ភសង់ផ្ទះថ្មីឱ្យខ្ញុំ។ គ្រួសារខ្ញុំសប្បាយចិត្តណាស់ ចាប់ពីពេលមានផ្ទះថ្មី ប្រពន្ធខ្ញុំបានស្ងប់ចិត្តទៅធ្វើការនៅក្រុមហ៊ុន ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ តេតឆ្នាំនេះមានភាពកក់ក្តៅច្រើនជាងឆ្នាំមុន។
តាមសមមិត្តថាច់ធីគីមឡេ-ប្រធានអនុមន្ទីរជនជាតិស្រុកមីទូឱ្យដឹង ប៉ុន្មានឆ្នាំជិតៗនេះ ដោយការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគគ្រប់ថ្នាក់ ម្ល៉ោះហើយ ការអនុវត្តគម្រោងកម្មវិធីគោលនយោបាយជនជាតិទទួលបានប្រសិទ្ធភាពខ្ពស់ដូច ឧបត្ថម្ភផ្ទះនៅ ទឹកស្អាតប្រើប្រាស់ ផ្លាស់ប្តូរមុខរបរ វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបម្រើដល់ការផលិតជីវភាព។ល។ ទន្ទឹមនឹងនោះ ស្រុកបានបង្កលក្ខណៈសម្រាប់ប្រជាជនធ្វើការរកស៊ី ទទួលបានដើមទុនពីធនាគារគោលនយោបាយសង្គម ដើម្បីមានឱកាសអនុវត្តទម្រង់អភិវឌ្ឍផលិត ធ្វើអាជីវកម្ម រួមចំណែកបង្កើនប្រាក់ចំណូល ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងធ្វើមាននៅលើភូមិស្រុករបស់ខ្លួន។
ដោយបានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ រដ្ឋអំណាចភូមិភាគគួបផ្សំជាមួយនឹងឆន្ទៈខិតខំប្រឹងប្រែង ឈានឡើងរបស់ប្រជាជន តេតង្វៀងដាងឆ្នាំនេះ មាមីងខ្មែរស្រុកមីទូរួមជាមួយនឹងជនជាតិគិញ ជនជាតិហ្វានៅលើភូមិដ្ឋាន អំណរនិទាឃរដូវថ្មីប្រកបដោយភាពសប្បាយរីករាយ សុភមង្គល៕
ហុងទើ
Thông tin bạn đọc
Đóng Lưu thông tin