ទម្រង់ “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការនិងទប់ស្កាត់បទល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់” នៅវត្តសេរីពោធិព្រឹក្សតាអង់ ឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង)។ |
នៅឃុំធ្វឹងហ៊ឹង ស្រុកមីទូ ជាភូមិភាគមានជនរួមជាតិខ្មែរស្រូបអត្រាជិត៦០% នៃប្រជាជនទូទាំងឃុំ សន្តិសុខសណ្តាប់ធ្នាប់មានសភាពស្មុគស្មាញ។ ដើម្បីដោះស្រាយស្ថានភាពនេះ នៅខែកក្កដា ឆ្នាំ២០២១ ទម្រង់ “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការនិងទប់ស្កាត់បទល្មើស ធានាសន្តិសុខសណ្តាប់ធ្នាប់” បានផ្សព្វផ្សាយនៅវត្តតាអង់។ ដោយសកម្មចូលរួមរបស់គណៈកម្មការវត្ត១៨រូប ទម្រង់នេះបានពង្រីកដោយប្រសិទ្ធភាពយ៉ាងឆាប់រហ័ស បានក្លាយជាចំណុចភ្លឺក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។
ព្រះតេជគុណលីថាញ់ ព្រះចៅអធិការវត្តតាអង់ ឃុំធ្វឹងហ៊ឹង ស្រុកមីទូមានសង្ឃដីកា៖ “ការផ្សព្វផ្សាយតែងបានអនុវត្តជាប្រចាំក្នុងឱកាសពិធីបុណ្យធំៗឬក្នុងពេលសម្តែងធម៌ទេសនា។ ប្រការនេះជួយឱ្យមាមីងលើកកម្ពស់ការយល់ដឹង អនុវត្តបានល្អបណ្តាគោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ។ ក្រៅពីនេះ គណៈកម្មការវត្តបានដាក់កាមេរ៉ាសន្តិសុខចំនួន៦នៅក្នុងវត្តដើម្បីជួយឱ្យកងសមត្ថកិច្ចក្នុងការងារធានាសន្តិសុខផងនិងរួមចំណែកបង្កក្តីស្ងប់ចិត្តរបស់ប្រជាជនផង។”
ទម្រង់ “បំភ្លឺផ្លូវជនបទ” នៅភូមិសាឡាង ឃុំអាងនិញ ស្រុកចូវថាញ់ (សុកត្រាំង)។ |
ភូមិសាឡាង ឃុំអាងនិញ ស្រុកចូវថាញ់ជាភូមិភាគលេចធ្លោអំពីការរួមចិត្តគំនិតរបស់ប្រជាជនក្នុងការកែលម្អសន្តិសុខក្នុងតំបន់។ ពីមុននេះ អាស្រ័យគ្មានភ្លើងបំភ្លឺ ស្ថានភាពចោរលួចទ្រព្យសម្បត្តិ សត្វចិញ្ចឹមតែងកើតមានជាញឹកញាប់ ធ្វើឱ្យជីវភាពរបស់ប្រជាជនជួបការលំបាកច្រើន។ ប្រឈមមុខជាមួយហេតុការណ៍នេះ រដ្ឋអំណាចឃុំបានចលនាមាមីងចូលរួមថវិកានិងថ្ងៃពលកម្មដើម្បីដាក់អំពូលភ្លើងអុជបំភ្លឺ។ ពីពាក់កណ្តាលឆ្នាំ២០២០ ទម្រង់ “បំភ្លឺផ្លូវជនបទ” បានដំណើរការជាផ្លូវការ មានប្រវែងផ្លូវជាង១គីឡូម៉ែត្រ។ អាស្រ័យការជំនួយរបស់ឃុំនិងស្មារតីសាមគ្គីរបស់មាមីង ប្រព័ន្ធអគ្គិសនីថាមពលព្រះអាទិត្យ ខ្សែនិងបង្គោលបានដាក់រួចស្រេច។
លោកងោបៀង នៅភូមិសាឡាង ត្រេកអរចែករំលែក៖ ចាប់តាំងពីថ្ងៃមានអគ្គិសនីអុជបំភ្លឺផ្លូវ អ្វីៗបានផ្លាស់ប្តូរទាំងស្រុង។ ដងផ្លូវភ្លឺចែស ស្ថានភាពបាត់សណ្តាប់ធ្នាប់បានថយចុះយ៉ាងច្បាស់។ មាមីងនរណាក៏ត្រេកអរ យើងខ្ញុំកំពុងត្រៀមគប់វាល់ថវិកាបន្ថែមដើម្បីដាក់អំពូលអគ្គិសនីបន្ថែមផ្លូវមួយកំណាត់ទៀត។”
បណ្តាទម្រង់ពង្រីកមានប្រសិទ្ធភាពមិនអាចខ្វះបានតួនាទីរបស់រដ្ឋអំណាចក្នុងការកៀរគរកម្លាំងមហាសាមគ្គីជនជាតិ។តាមលោកឡឹមហួងអនុប្រធានគណៈកម្មាធិការប្រជាជនឃុំអាងនិញឱ្យដឹងៈ រាល់ផែនការតែងបានចាត់តាំងដោយបើកចំហ ប្រជាធិបតេយ្យ តាំងពីការត្រៀមថវិកាដល់ការកំណត់ទីតាំងដាក់បង្គោលអគ្គិសនី។ ប្រការនេះបង្កការឯកភាពខ្ពស់ក្នុងសហគមន៍ លើកទឹកចិត្តមាមីងសកម្មចូលរួម។
ក្នុងការខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់មិនត្រឹមតែបន្ថយបទល្មើសប៉ុណ្ណោះទេ ជាងនោះទៅទៀតថែមទាំងបង្កើតមូលដ្ឋានរឹងមាំឱ្យការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ពេលប្រជាជនស្ងប់ចិត្តពលកម្មផលិត ជីវភាពសេដ្ឋកិច្ចបានលើកកម្ពស់ បណ្តាលក្ខឋានអំពីជនបទថ្មីក៏បានបំពេញបន្ថែមបន្តិចម្ដង។ បណ្តាទម្រង់ដូច “បំភ្លឺផ្លូវជនបទ” ឬ “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការ ទប់ស្កាត់បទល្មើស” បាននាំមកនូវប្រសិទ្ធភាពយ៉ាងសកម្ម រួមចំណែកធ្វើឱ្យផ្លាស់ប្តូរទិដ្ឋភាពភូមិស្រុករបស់ជនរួមជាតិខ្មែរនៅសុកត្រាំង។ នេះមិនត្រឹមតែជាលទ្ធផលនៃការច្នៃប្រឌិតនិងស្របចិត្តប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ស្ថេរភាព និងកសាងស្រុកភូមិពីមួយថ្ងៃកាន់តែសម្បូររុងរឿងនិងសុវត្ថិភាព។
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin