កសិករថាមដូងដាំបន្លែបម្រើបុណ្យតេត

HỒNG TƠ 05:19, 10/01/2025

តេតង្វៀងដាង អឹកទៃ២០២៥ នាពេលខាងមុខ មាមីងកសិករឃុំថាមដូង ស្រុកមីស្វៀង (សុកត្រាំង) កំពុងមមាញឹកក្នុងការថែទាំបន្លែ ដើម្បីបម្រើទីផ្សារក្នុងឱកាសបុណ្យតេត។ ឆ្នាំនេះ ដោយសារអាកាសធាតុអំណោយផល ដំណាំលូតលាស់ល្អ ម៉្លោះហើយ កសិកររីករាយចំពោះរដូវដំណាំនេះ។

តាម​របាយ​ការណ៍​បូក​សរុប​​របស់​សមាគម​និង​ចលនា​កសិករ​ ឆ្នាំ​២០២៤ ​ឃុំ​ថាម​ដូង​មាន​ផ្ទៃ​ដី​​ដាំ​បន្លែចំ​នួន​១.៤៦៦/.៥៧០​ហ.ត ​ដំណាំ​ដាំ​សំ​ខាន់​ដូច​ជា ខ្ទឹម​ គូ​ឆាយ ​ស្ពៃ​ក្តោប​។ល។​ ពិសេស ​ក្នុង​ខែមិគសិរនិង​ខែបុស្ស (ច័ន្ទ​គតិ​) ​ជា​រៀង​រាល់​ឆ្នាំ ​គ្រួសារ​កសិករ​ចាប់​ផ្តើម​ចុះ​ពូជ​ដំណាំ​ ​ដើម្បី​បម្រើ​ទីផ្សារ​បុណ្យ​តេត។

មក​ទស្សនា​ចម្ការ​ម្ទេស​របស់​ពូ​ថាច់​ហ៊ុង ​នៅ​ភូមិ​ផ្នោរ​ស្លា២​ ឃុំ​ថាម​ដូង ​ស្រុក​មី​ស្វៀង​ខុសប្លែក​ជាង​រាល់​ឆ្នាំ​មុន ​ឆ្នាំ​នេះ ពូ​សម្រេច​ចិត្ត​ដាំ​​ម្ទេស​និង​ស្ពៃ​ឈើ​ ដើម្បី​បម្រើ​តម្រូវ​ការ​របស់​ទីផ្សារ​ក្នុង​រដូវ​បុណ្យ​តេត​។ ​តាម​ពូ​ហ៊ុង ​បន្ទាប់​ពី​បាន​តាមដានតម្លៃ​និង​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ពូ​បាន​ឆ្លៀត​យក​ដី​១​កុង ​ដើម្បី​ដាំ​ចន្លោះ​ម្ទេស​និង​ស្ពៃ​ឈើ​ នេះ​គឺជា​ដំណាំ​២ប្រ​ភេទ​ប្រ​មូល​ផល​ដែល​មាន​រយៈ​ពេល​ពី​១,៥-២​ខែ​ ចំ​ណាយ​តិច ​រដូវ​នេះ​មិន​សូវ​មាន​ដង្កូវ​ មាន​តម្លៃ​ខ្ពស់ ​ជា​មួយ​នឹង​តម្លៃ​ម្ទេស​ជា​មធ្យមពី​២០.០០០-២៥.០០០​ដុង/.ក ​ស្ពៃ​ឈើ​ពី​៨.០០០-១០.០០០​ដុង​ បន្ទាប់​ពី​គិត​ការ​ចំ​ណាយ​រួច​ នៅ​ចំ​ណេញពី១០-២០​លាន​ដុង/កុង​/រដូវ ​ពូ​ហ៊ុងបាន​ឱ្យ​ដឹង​ដូច្នេះ​។ ​អា​ស្រ័យ​ហេតុ​នេះ ​ជីវភាព​គ្រួសារ​ពូ​កាន់​តែ​ធូរ​ធារ​ឈាន​ឡើង​។

ពូថាច់ហុង នៅភូមិផ្នោរស្លា២ ឃុំថាមដូង ស្រុកមីស្វៀងកំពុងប្រមូលផលម្ទេស។
ពូថាច់ហ៊ុង នៅភូមិផ្នោរស្លា២ ឃុំថាមដូង ស្រុកមីស្វៀងកំពុងប្រមូលផលម្ទេស។

ក៏​ដូច​ជា​ពូ​ហ៊ុង ​ដើម្បី​បម្រើ​ទី​ផ្សារ​បុណ្យ​តេត ពូ​ឡេ​វ៉ាំង​ឌើ-ប្រ​ធាន​សា​ខា​សមាគម​កសិករ​ភូមិ​ផ្នោរ​ស្លា​២ ​ក៏​ដាំ​ម្ទេស​១​កុង​និង​គូឆាយ​១កុង​។​ ជា​មួយ​នឹង​បទ​ពិសោធន៍​ដាំ​បន្លែ​ជា​ច្រើន​ឆ្នាំ​ ពូ​ឌើ​ចែក​រំលែក៖ ​ខ្ញុំ​ដាំ​បន្លែ​ផ្លាស់​គ្នា​២​ប្រ​ភេទម្ទេស​និង​គូឆាយ​រៀង​រាល់​ឆ្នាំ ​រដូវ​នេះ ​អា​កាស​ធាតុ​សម​ស្រប​ទើប​បន្លែ​លូត​លាស់ល្អ ​ដោយ​មិន​ចាំ​បាច់​ប្រើ​ជី ​ថ្នាំ​ច្រើន​ ប៉ុន្តែ​នៅតែរីក​ចំ​រើន​​ល្អ​ ម្ល៉ោះ​ហើយ ​ទទួល​បាន​ទិន្ន​ផល​ខ្ពស់។​ ដើម្បី​ដាំ​បន្លែ​ទទួល​បាន​ផលច្រើន​ លក់​បាន​តម្លៃ​ ខ្ញុំ​ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់​យ៉ាង​សកម្ម​ដើម្បី​ទទួល​បាន​ចំ​ណេះ​ដឹង​បន្ថែម​អំ​ពី​បច្ចេក​ទេសដាំ​ដុះ​ថ្មី ​អនុវត្ត​ភាព​ជឿន​លឿន​ផ្នែក​វិទ្យា​សាស្ត្រ​-​បច្ចេក​ទេស​ គួប​ផ្សំ​វិធី​សាស្ត្រ​ដាំ​ផ្លាស់​ប្តូរ​និង​ចម្រុះ​ក្នុង​ការ​ផលិត។ ​បច្ចុប្បន្ន ​គ្រួសារ​ពូ​ឌើ ​កំ​ពុង​ប្រ​មូល​ផល​បន្លែ​និង​ប្រ​មូលផល​រហូត​ដល់​បុណ្យ​តេត ​ជា​មួយនឹងតម្លៃ​ម្ទេស​ជាមធ្យម​ពី​២០.០០០-២៥.០០០ដុង/.ក​ ផ្កា​គូឆាយ​ជាមធ្យម​ពី​២០.០០០-៤០.០០០​ដុង/.ក ​បន្ទាប់​ពី​គិតការ​ចំ​ណាយ​រួច ​ពូ​ឌើ​ទទួល​បាន​ប្រាក់​ចំ​ណេញ​ពី​២០​-​៤០​លាន​ដុង/រដូវ ​ហេតុ​ដូច្នេះ​ ការដាំដំណាំ ​បាន​ក្លាយ​ជាចំណូល​សំ​ខាន់ដល់​គ្រួសារ​ពូ។

ពូឡេវ៉ាំងឌើ-ប្រធានសាខាសមាគមកសិករភូមិផ្នោរស្លា២ កំពុងថែទាំម្ទេសរបស់គ្រួសារ។
ពូឡេវ៉ាំងឌើ-ប្រធានសាខាសមាគមកសិករភូមិផ្នោរស្លា២ កំពុងថែទាំម្ទេសរបស់គ្រួសារ។

លោក​ត្រឹង​មិញ​ធា-អនុ​ប្រធាន​សមាគម​កសិករ​ឃុំថាម​ដូង​ព័ត៌មាន៖​ ចំពោះ​ឃុំ​ថាម​ដូង​មាមីង​កសិករ​មាន​ប្រពៃ​ណី​ដាំ​បន្លែ​ជុំ​ឆ្នាំ​ ​ពិសេស ​រដូវ​នេះ​ កសិករ​ចុះ​ពូជ ​ថែ​ទាំ​ដំណាំសំខាន់​ៗ​ដូចៈ ​ស្ពៃ​ក្តោប​ ម្ទេស ​ខ្ទឹម ​គូឆាយ​។ល។​ ដើម្បី​​ប្រ​មូល​ផល​ក្នុង​ឱកាស​បុណ្យ​តេត។ ​ដើម្បី​ប្រជា​ជន​ផលិត​បន្លែសម្រាប់​បុណ្យ​តេត​ទទួលបាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ ​ឃុំ​សហការ​ជា​មួយ​ផ្នែក​កសិកម្ម​ស្រុក ​បង្កើន​ការផ្លាស់​ប្តូរ​វិទ្យាសាស្ត្រ​-​បច្ចេក​ទេស ​ណែ​នាំ​កសិករ​ផលិត​តាម​បែប​បន្លែ​សុវត្ថិភាព ​ដើម្បី​ផ្គត់​ផ្គង់​កសិផល​សុវត្ថិភាព ​គុណ​ភាព​ដល់​​អ្នក​ប្រើ​ប្រាស់​។

ជា​មួយ​នឹង​បទ​ពិសោធន៍​ក្នុង​ការ​ដាំ​បន្លែ​ជុំ​ឆ្នាំ​ ​ម្ចាស់​ការ​ ខ្នះ​ខ្នែង​ក្នុង​ការ​ជ្រើសពូជ​បន្លែ​និង​ការ​ឧបត្ថម្ភ​យ៉ាង​សកម្ម​ពី​គណៈ​កម្មាធិការ​បក្ស ​រដ្ឋ​អំ​ណាច ​ឆ្នាំ​នេះ​ សង្ឃឹម​ថា​ ប្រ​មូល​ផលបានច្រើន លក់​បាន​តម្លៃ​ខ្ពស់ នាំមកនូវប្រាក់ចំណូលគ្រាន់បើដល់ប្រជាជន សម្រាប់កែលម្អជីវភាព ទទួលតេតង្វៀងដាង​យ៉ាងសប្បូរ​សប្បាយនិងកក់ក្តៅ៕

ហុង​ទើ