នារីអាងថាញ់៣ ជម្រុញអភិវឌ្ឍសេដ្ឋកិច្ច ព្រួតដៃកសាងជនបទថ្មី

HỒNG TƠ 05:19, 14/01/2025

ពង្រីកការចលនាប្រឡងប្រណាំង “កសាងនារីវៀតណាមក្នុងសម័យថ្មី” និងកសាងនារីសុកត្រាំងមេត្តាធម៌ ទំនុកចិត្ត ច្នៃប្រឌិត” ផ្សារភ្ជាប់នឹងផ្សព្វផ្សាយសីលធម៌ចរិយាសម្បត្តិនារីវៀតណាមក្នុងសម័យថ្មីតាមលក្ខឋាន “មានចំណេះដឹង មានសីលធម៌ មានសុខភាព ទទួលបន្ទុកជាមួយខ្លួនឯង គ្រួសារ សង្គមនិងប្រទេសជាតិ” ពេលកន្លង សមាគមនារីឃុំអាងថាញ់៣ ស្រុកគូឡាវយុង(សុកត្រាំង) ប្រមូលផ្តុំជម្រុញអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតក្រ ព្រួតដៃកសាងជនបទថ្មី។

ពិធីបង្ហាញមុខ “ក្រុមសហការផ្គត់ផ្គង់ជីធម្មជាតិ” នៅភូមិអាងង៉ីប ឃុំអាងថាញ់៣ ស្រុកគូឡាវយុង(សុកត្រាំង)។
ពិធីបង្ហាញមុខ “ក្រុមសហការផ្គត់ផ្គង់ជីធម្មជាតិ” នៅភូមិអាងង៉ីប ឃុំអាងថាញ់៣ ស្រុកគូឡាវយុង(សុកត្រាំង)។

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ សមាគមនារីឃុំ​អា​ង​ថា​ញ់៣ បាន​កសាង​​ច្រើន​កម្ម​វិធី​សកម្ម​ភាព​ជំនួយ​សមា​ជិកា​នារីអភិវឌ្ឍ ឈាន​ឡើង​ចាក​ផុត​ក្រដោយ​ចីរភាព​ ទន្ទឹម​នោះ​ មាន​ទម្រង់​ល្អ​ៗនិង​មាន​អត្ថ​ន័យ​បាន​បង្កើត​ ពិសេស​គឺទម្រង់​ “ក្រុម​សហការ​ផ្គត់​ផ្គង់​ជីធម្ម​ជាតិ​” នៅ​ភូមិ​អា​ង​ង៉ីប​ដោយមាន​សមាជិកា​ចំនួន​១៦រូប​ចូល​រួម​។ បាន​សមាគមបង្ក​លក្ខ​ណៈ​ឱ្យ​បុលទុន​ពីធនាគារ​គោល​នយោ​បាយ​សង្គម​ បង​ប្អូន​នារី​បាន​បុលទុន​ពី៣០-៥០លាន​ដុង ដើម្បី​សង់​រោង​ចិញ្ចឹម​សត្វប្រ​ចៀវ​។ ដោយ​មាន​សក្តានុភាព​ធម្ម​ជាតិ​ បង​ប្អូន​នារីជាសមាជិកាចាប់​ផ្តើម​សង់​រោង​ចិញ្ចឹម​ប្រ​ចៀវ​ សព្វ​ថ្ងៃ​លាមក​ប្រ​ចៀវ​មាន​តម្លៃ​ពី៦០-៧០ពាន់​ដុង/គ.ក។

បង​ស្រីថា​ច់ធីទ្វៀក​ នៅ​ភូមិ​អា​ង​ង៉ីប ឃុំ​អា​ង​ថា​ញ់៣បាន​ឱ្យ​ដឹង​៖ “ក្រោយ​ពីបាន​បង​ប្អូន​នារីក្នុង​សមាគមឧទ្ទេស​នាម​ចូល​រួម​“ក្រុម​សហការ​ផ្គត់​ផ្គង់​ជីធម្ម​ជាតិ​” ដំបូង​ខ្ញុំ​មាន​ការ​ស្ទាក់​ស្ទើរពីព្រោះ​មិន​ដែល​ចិញ្ចឹម​សត្វប្រ​ចៀវ​ម្តង​ណា​ឡើយ​ ប៉ុន្តែ​ក្រោយ​មក​ដោយ​ឃើញ​សត្វប្រ​ចៀវ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចិញ្ចឹម​គ្រាន់​តែជម្រើស​កន្លែង​ណាដែល​ស្ងាត់​ សង់​រោង​ ព្យួរស្លឹកឆ្នោត​ដើម្បី​ឱ្យ​ប្រ​ចៀវ​ជ្រក ហើយ​ប្រ​ចៀវ​ជុះ​លាមក​មក​យើង​នឹង​ប្រ​មូល​លាមក អា​ស្រ័យចូល​រួម​ក្រុម​សហការ​នេះ​ ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​ពី២០០ពាន់​-៣០០ពាន់​ដុង/ថ្ងៃ​”។ ក្រៅ​ពីប្រ​មូល​លាមក​ប្រ​ចៀវ​ ក្រុម​សហការ​នៅ​ទាំង​ប្រ​មូល​លាមក​គោ លាមក​ពពែ សម្រាប់​លក់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​។

ជាមួយ​ស្មារតីមិន​បង្អង់​ច្នៃ​ប្រ​ឌិត រហ័ស​រហូន​និង​ជម្រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ផ្សារភ្ជាប់​ជាមួយ​កិច្ច​ចលនាព្រួត​ដៃ​កសាង​ជន​បទ​ថ្មី ចាប់​ពីដើម​ឆ្នាំសមាគមបាន​កសាង​ផែន​ការ​ចុះ​ឈ្មោះ​ជាមួយ​គណៈ​កម្មាធិការ​បក្ស​ឃុំ​អនុ​វត្ត​សកម្ម​ភាព​ជាច្រើន​ដូច​ ចូល​រួម​កសាង​ជន​បទ​ថ្មី ក្រុង​អរិយធម៌​ អនុ​វត្ត​ផែន​ការ​ “ថ្ងៃ​អា​ទិត្យ​កសាង​ជន​ទថ្មី” អា​ស្រ័យគណៈ​កម្មាធិការ​ប្រ​ជាជន​ស្រុក​បំ​ផុស​ចលនា បន្ត​ “កសាង​ដងផ្លូវ​ផ្កាគំ​រូ” ដោយ​មាន​ប្រ​វែង​១.០០០ម តាម​ដងផ្លូវ​ខេត្ត​លេខ​៩៣៣B ។

បងស្រីត្រឹងធីកឹមហឿង-សមាជិកានៃសមាគមនារីឃុំអាងថាញ់៣ ចូលរួមធ្វើស្មៅ ដាំផ្កាបង្កទិដ្ឋភាពនៅជនបទ។
បងស្រីត្រឹងធីកឹមហឿង-សមាជិកានៃសមាគមនារីឃុំអាងថាញ់៣ ចូលរួមធ្វើស្មៅ ដាំផ្កាបង្កទិដ្ឋភាពនៅជនបទ។

ទន្ទឹម​នោះ​ សមាគមនៅ​ទាំងច​លនាបង​ប្អូន​នារីនិង​ប្រ​ជាជន​ចេញយុទ្ធនាការ​កាប់​ឆ្ការស្មៅ​ដោយ​មាន​១៩៨រូប​ចូល​រួម​ បោស​សម្អាតតាម​ដងផ្លូវ​និង​បណ្តុះ​ពូជ​ផ្កា​ម្ជុល​ចំនួន​១.០០០ដើម​ជាមួយ​ថវិកា​ជិត​១០លាន​ដុងពីប្រ​ភពទុន​ចលនា​របស់​សប្បុរសជន​និង​សមាជិកានៃ​សមាគមនារី។បង​ស្រីត្រឹង​ធីកឹមហឿងសមាជិកានៃ​សមាគមនារីឃុំ​អា​ង​​ថាញ់៣បាន​ឱ្យ​ដឹង​៖ ពេល​សមាគមបំ​ផុស​ចលនាខ្ញុំ​តែង​ចូល​រួម​ភ្លាម ខ្ញុំ​បាន​ចូល​រួម​កាប់​ឆ្ការស្មៅ​ ធ្វើអនា​ម័យ​តាម​ផ្លូវ​ ដាំផ្ការាល់​សប្តាហ៍​។ ខ្ញុំ​ចូល​ចិត្ត​នឹង​សកម្ម​ភាព​នេះ​ពីព្រោះ​មិន​ត្រឹម​តែបាន​ជួបជុំ​បង​ប្អូន​នារីដើម្បី​ចែក​រំលែកពីការ​ងារ​ ជីវភាព​រស់​នៅ​តែនៅទាំង​រួម​ចំ​ណែក​បង្ក​ទិដ្ឋ​ភាព​ដល់​តំ​បន់​ជន​បទ​ពីមួយ​ថ្ងៃ​កាន់​តែបៃ​តង-ស្អាត។

បង​ស្រីត្រឹង​ធីថើម​-ប្រ​ធាន​សមាគម​នារីឃុំ​អា​ង​ថា​ញ់៣​បាន​ឱ្យ​ដឹង​៖ សមាគមនារីឃុំ​អា​ង​ថា​ញ់៣ មាន​សមាជិកាចំ​នួន​១.៥៩២រូប​ តែង​សាម​គ្គីស្រប​មតិជួយ​គ្នា​អភិវឌ្ឍសេដ្ឋ​កិច្ច​ បន្ថយ​ក្រដោយ​ចីភាព​ឆ្លង​តាម​ ​ទម្រង់​ដូច​ ក្រុម​សហការ​ផ្គត់​ផ្គង់​ជីធម្ម​ជាតិ​ ក្រុម​សហការ​ដាំបន្លែជ្រះ​ ក្រុម​តម្បាញកក់​ ក្រុម​ចិញ្ចឹម​ជ្រូក​ក្លឹបដាំអំ​ពៅ​។ល។ ផ្សារ​ភ្ជាប់​ជាមួយ​ទិស​ដៅ​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី។ អា​ស្រ័យការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ ការ​ខិតខំឈាន​ឡើង​របស់​បង​ប្អូន​នារីបាន​រួម​ចំ​ណែក​សម្រេច​ទិស​ដៅ​កសាង​ជន​បទ​ថ្មី ជម្រុញការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ឈាន​ឡើង​ចាក​ផុត​ក្រដោយ​ចីរភាព​៕                    

                                                                                    ហុង​ទើ-សុផល