នារីមីស្វៀងព្រួតដៃកសាងជនបទថ្មី

05:18, 10/01/2025

កសាងស្រុកជនបទថ្មី ជនបទថ្មីលើកកម្ពស់ បានក្លាយជាចលនាសាយភាយខ្លាំងក្លាទាក់ទាញសមាជិកានារីលើភូមិដ្ឋានស្រុក​មី​ស្វៀង (សុកត្រាំង) ចូលរួមក្នុងច្រើនឆ្នាំកន្លង។ សមាគមនារីគ្រប់ថ្នាក់លើភូមិដ្ឋានស្រុកចាត់តាំងច្រើនសកម្មភាពបង្កើតច្រើនទម្រង់សមស្របជាក់ស្តែង។តាំងពីនោះរួមចំណែកបង្កទិដ្ឋភាពថ្មីឱ្យភូមិភាគ។

សមា​គម​នារី​គ្រប់​ថ្នាក់​លើ​ភូមិ​ដ្ឋាន​ស្រុក​តែង​លើក​កម្ពស់​ស្មារតី​ភារៈ​ក្នុង​គប់​វាល់​និង​កសាង​បណ្តា​សេចក្តី​សម្រេច ​សា​រាចរ​ ផែន​ការ​កម្ម​វិធី​អនុវត្ត​ជន​បទ​ថ្មី ធ្វើ​មេ​គំនិត​​ លើក​ស្នើ​បណ្តា​ខ្លឹមសារ​ជាក់​ស្តែង​របស់​សមា​គម​ផ្សារ​ភ្ជាប់​ជា​មួយ​កម្ម​វិធី​ អនុវត្ត​សម​ស្រប​ឆ្លើយ​តប​សំ​ណូម​ពរ​របស់​សមា​ជិកា​និង​ប្រ​ជាជន។ ជាក់​ស្តែង​ដើម្បី​ព្រួត​ដៃ​ក​សាង​ស្រុក​ជន​បទ​ថ្មី​លើក​កម្ពស់​សមា​គម​នារី​​គ្រប់​ថ្នាក់​ពី​ស្រុក​ដល់​មូល​ដ្ឋាន​បង្កើត​បាន​ច្រើន​ទម្រង់​និង​ពង្រីក​ប្រ​សិទ្ធ​ភាព​សកម្ម​នៅ​សហ​គមន៍​ តំបន់​អាស័យ​ជន​ដូចៈ ​ក្រុម​នារី​បែង​ប្រភេទ​សម្រាម​នៅ​គ្រួ​សារ ក្រុម​នារី​បែង​ប្រ​ភេទ​សម្រាម​និង​ផ្អាប់​ជី​ធម្ម​ជាតិ​ពី​ធុង​compostនៅ​គ្រួ​សារ ក្រុមនារី​និយាយ​ថា​ទេ​ជា​មួយ​ស្បោង​នី​ឡុង ក្រុម​នា​រី​ប្រ​មូល​សម្រាម​ជ័រ​ដូរ​យក​របស់​ប្រើ​ប្រាស់​ចាំ​បាច់។ល។បាន​សមា​គម​នារី​និង​ប្រ​ជាជន​ចូលរួម​គាំ​ទ្រ។ បង​ត្រឹង​ហុង​នី​-ប្រធាន​សគម​នារី​ស្រុក​មី​ស្វៀង​ឱ្យ​ដឹង៖ ​កំណត់​កសាង​ជន​បទ​ថ្មី​ជា​ភារកិច្ច​សំ​ខាន់​របស់​សមា​គម​ក្នុង​ដំណាក់​កាល​សព្វ​ថ្ងៃ​។ ​ក្នុង​ចង្អុល​ការ​សមាគម​តែង​ច្បាម​កំណត់​ទិស​កសាង​ជន​បទ​ថ្មី​របស់​ខេត្ត​ របស់​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​អនុវត្ត​ត្រូវ​ធានា​ព្រមៗ​គ្នា​ សម​ស្រប​ជាមួយ​លក្ខណៈ​ពិសេស​របស់​បណ្តា​ឃុំ ​ភូមិ។ ​ទន្ទឹម​នោះ​តាម​ដាន​ពិនិត្យ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ទាន់​ពេល​ក្នុង​អំ​ឡុង​កាល​អនុវត្ត​ក៏​ដូច​លើក​ទឹក​ចិត្ត​ស្ងើច​សរ​សើរ​បណ្តា​បុគ្គល​ អង្គការ​សកម្ម​ចូល​រួម​គប់វាល់​ក្នុង​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ។

សមាជិកានារីចូលរួមថែទាំផ្កាដងផ្លូវផ្កានៅភូមិយ៉ុងករឃុំថាមដូង។
សមាជិកានារីចូលរួមថែទាំផ្កាដងផ្លូវផ្កានៅភូមិយ៉ុងករឃុំថាមដូង។

រួម​ជា​មួយ​នោះ​សមា​គម​នារី​ស្រុក​ចលនា​លើក​ទឹក​ចិត្ត​គ្រួសារ​សមា​ជិកា​ដាំ​ផ្កា​នៅ​មុខ​ផ្ទះ​ដើម្បី​បង្ក​ទិដ្ឋ​ភាព​ខៀវ​ស្រស់​ស្អាត​​បង្ក​ភាព​លេច​ធ្លោ​ក្នុង​ចលនា​នារី​និង​សមាគម​។ ជា​អាទិ៍​ដូច​សមាគម​នារី​ឃុំ​ថាម​ដូង​សកម្ម​ចូលរួម​កសាង​ដង​ផ្លូវ​គ្មាន​សម្រាម ដង​ផ្លូវ​ផ្កា​។ ​ដើម្បី​រក្សា​ដង​ផ្លូវ​ឱ្យ​ផ្កា​រីក​ស្រស់​ល្អ​ក្រោយ​ពេល​ដាំ​​សមា​គម​នារី​ឃុំ​ប្រ​គល់​ភារកិច្ច​ជាក់​ស្តែង​ឱ្យ​សមា​ជិកា​ម្នាក់​ៗទទួល​ថែទាំ​។ បច្ចុប្បន្ន​សង​ខាងដង​ផ្លូវផ្កា​រីក​ស្គុះ​ស្គាយ​ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​ស្រស់​បំ​ព្រង។ បង​ថាច់​ធី​ផល្លី-​អនុប្រ​ធាន​សមា​គម​នារី​ឃុំ​ថាម​ដូង​ឱ្យ​ដឹង៖ ឆ្លង​តាម​ការ​ងារ​ឃោសនា​ ចលនា​អនុវត្ត​បណ្តា​សមាជិកា​តែង​យល់​ច្បាស់​ពី​ការ​អនុវត្តបទដ្ឋាន ​“៥គ្មាន​៣​ស្អាត”​ ជា​ភារៈ​របស់​រាល់​គ្រួសារ។ ​ហេតុ​នោះ​ការ​ប្រ​មូល​សម្រាម​ កាប់​ឆ្កា​ធ្វើ​ស្មៅ រៀប​ចំ​ផ្ទះ​សម្បែង​ស្អាត​បាត​ជា​ការ​ធ្វើ​បាន​សមាជិកា​អនុវត្ត​ជា​ប្រចាំ​។ តាំង​ពី​នោះ​បាន​ព្រួត​ដៃ​ជាមួយភូមិភាគ​​អនុវត្ត​ល្អ​បណ្តា​កំ​ហិត​ពី​បរិ​ស្ថាន​ក្នុង​កសាង​ជនបទ​ថ្មី​។ ​បងង្វៀង​ធី​ផឿង​ឡង-​ប្រធាន​សាខា​សមាគម​នារី​ភូមិ​យ៉ុងករ ​ឃុំ​ថាម​ដូង​ឱ្យ​ដឹង៖ ​ពី​ពេល​ចលនា​អនុវត្ត​ទម្រង់​ “ដងផ្លូវ​ផ្កា ភូមិ​ស្រុក​ស្អាត” បង​ប្អូន​គាំ​ទ្រ​យ៉ាង​ខ្លាំង។ក្រៅ​ពី​បណ្តាផ្កា​របស់​ភូមិភាគ​ដាំ​បង​ប្អូន​នៅ​ទាំង​ដាំ​បន្ថែម​ប្រភេទ​ផ្កា​ផ្សេង​ទៀតនិង​សកម្មចូល​រួម​ធ្វើ​អនាម័យ​ដង​ផ្លូវ​នៅ​មុខ​ផ្ទះ​។ ​ឃើញ​ដង​ផ្លូវ​​ស្អាត​ស្រឡះ​ស្រឡំ​បង្ក​លក្ខណៈ​ឱ្យ​មាមីង​ធ្វើ​ដំណើរ​​ កូន​ក្មួយ​ទៅ​រៀនក៏​ងាយ​ស្រួល​នរ​ណា​ក៏​សប្បាយ​ចិត្ត​។

បណ្តាដងផ្លូវជនបទនៅលើភូមិដ្ឋានស្រុកមីស្វៀងស្អាត ខៀវស្រស់តែងមានការចូលរួមរបស់សមាជិកានារី។
បណ្តាដងផ្លូវជនបទនៅលើភូមិដ្ឋានស្រុកមីស្វៀងស្អាត​ខៀវស្រស់តែងមានការចូលរួមរបស់សមាជិកានារី។

ជាមួយ​បណ្តា​សកម្មភាព​ជាក់​ស្តែង​សមាជិកានារី​មី​ស្វៀង​បាន​រួម​ចំណែក​យ៉ាងសកម្ម​​រួម​ជាមួយ​គណៈ​កម្មាធិការ​បក្ស រដ្ឋ​អំ​ណាច​និង​ប្រ​ជាជន​ក្នុង​ស្រុក​អនុវត្ត​ជ័យ​ជំ​នះ​កម្មវិធី​ទិស​ដៅ​ជាតិ​កសាង​ជនបទ​ថ្មី។​ រយៈ​ពេល​ខាង​មុខ​សមាគម​នារី​ស្រុក​បន្ត​ចង្អុល​ការ​សមាគម​គ្រប់​ថ្នាក់​ជំរុញ​ការ​ងារ​ឃោសនា​ចលនា​កម្មា​ភិបាល​សមា​ជិកា​​អនុវត្ត​ការ​កសាង​ជនបទ​ថ្មី​លើក​កម្ពស់​ ជនបទ​ថ្មី​គំរូ​ផ្សារ​ភ្ជាប់​ជាមួយ​ចលនា​ប្រឡង​ប្រ​ណាំង​របស់​សមាគម​​បង្ក​ការ​ប្រែ​ផ្លាស់​សកម្ម​ក្នុង​ការ​យល់​ដឹង​និង​សកម្មភាព​របស់​កម្មាភិបាល​​សមាជិកា​​រួម​ចំ​ណែក​ជា​មួយ​គណៈ​កម្មាធិ​ការ​បក្ស រដ្ឋអំ​ណាច​បណ្តា​ភូមិ​ភាគ​លើក​កម្ពស់​កំ​ហិត​ជន​បទ​ថ្មី​និង​ឆ្ពោះ​ដល់​កសាង​សម្រេច​ស្រុក​ជន​បទ​ថ្មី​លើក​កម្ពស់​ក្នុង​ពេល​ខាង​មុខ​៕   

   ចន្ថា