សមាគមនារីស្រុកចូវថាញ់ទីបង្អែករឹងមាំរបស់សមាជិកា

16:56, 28/12/2024

មានសមាជិកា២១.៣៨៧រូបប្រកបជីវភាពនៅ៨សមាគមមូលដ្ឋន ៥៦សាខាសមាគម ក្នុងប៉ុន្មានឆ្នាំកន្លងសមាគមនារីស្រុកចូវថាញ់(សុកត្រាំង)តែងយកចិត្តទុកដាក់ក្តាប់ស្ថានភាពជីវភាពសេដ្ឋកិច្ច ក្តីបំណងប្រាថ្នារបស់សមាជិកាដើម្បីមានការឧបត្ថម្ភទាន់ពេល។ ពីការយកចិត្តទុកដាក់នេះជីវភាពសម្ភារៈស្មារតីរបស់សមាជិកាមួយថ្ងៃកាន់តែ កើនឡើង បងប្អូនខ្នះខ្នែងផលិតធ្វើអាជីវកម្មនិងសកម្មចូលរួមបណ្តាចលនាអាស្រ័យសមាគមនិងភូមិភាគបំផុស។

ដើម្បី​ឧបត្ថម្ភ​សមា​ជិកា​​ក្នុង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​លើក​កម្ពស់​គុណ​ភាព​ជីវភាព​សមា​គមនារី​ស្រុក​ផ្សព្វ​ផ្សាយ​ច្រើន​កម្មវិធី​សកម្ម​ភាព​ជាក់​ស្តែង។ មិន​ត្រឹម​បង្ក​លក្ខណៈ​ជួយ​សមា​ជិកា​ជិត​ដិត​បណ្តា​ប្រ​ភព​ទុន​ដើម្បី​វិនិ​យោគ​បើកទូ​លាយ​ផ្ទៃ​ដី​ផលិត​និង​ចលនា​សមា​ជិកា​ចូល​រួម​បណ្តា​ថ្នាក់​ហ្វឹក​ហាត់​ពិធី​ប្រ​ឡង​ផ្តើម​អាជីព​ធ្វើ​អាជីវ​កម្ម​ សំ​ដៅ​ពញ្ញាក់​ឆន្ទៈ​ស្មារតី​ផ្តើម​អាជីព​ក្នុង​រាល់​សមាជិកា។ បណ្តា​ដំណោះ​ស្រាយ​នេះ​សន្សឹម​ៗជួយ​នារី​បង្កើន​ចំណូល​អះអាង​តួនា​ទី​ក្នុង​ជីវ​ភាព​គ្រួសារួម​ចំណែក​កសាង​សេដ្ឋកិច្ច-​សង្គម​នៅ​ភូមិ​ភាគ។​ សមា​គម​នារី​អនុវត្ត​ប្រ​សិទ្ធ​ភាព​កិច្ច​សហការ​ជា​មួយ​ធនាគារ​គោល​នយោ​បាយ​សង្គម តាម​នោះ​ទទួល​គ្រប់​គ្រង​៨២​ក្រុម​មាន​២.៩៨៦​សមា​ជិកា​បុល​ទុន​សរុប​បំណុល​១២៦​លាន​៦០៨​ពាន់​ដុង​បំ​ណុល​ហួស​ពេល​កំ​ណត់​២​ពាន់​៥២៤​លាន​ដុង។ ក្នុង​ឆ្នាំ​សមា​គម​គ្រប់​ថ្នាក់​រក្សា​ចលនា​ជួយ​គ្នា​បន្ថយ​ក្រឱ្យ​៣២៥/៣២៥​គ្រួសារ​ក្រ​ដែល​នារី​ធ្វើ​ម្ចាស់​ក្នុង​នោះ​មាន​១៥២/​១៥២​នារី​ធ្វើ​ម្ចាស់​បាន​ឧបត្ថម្ភ​បុល​ទុន​សរុ​ប​ជាង​១​ពាន់លាន​ដុង។ លទ្ធផល​ចុង​ឆ្នាំ​២០២៤​ មាន​​៤០​គ្រួសា​ចាក​ផុត​ក្រ​ ២៤​គ្រួ​ចាក​ផុត​ក្បែរ​ក្រ។ ​ក្នុង​ឆ្នាំ​សមា​គម​នារី​សហការ​ជា​មួយ​មជ្ឈ​មណ្ឌល​បង្ហាត់​របរ​ស្រុក​ចាត់​តាំង​បើក​១​ថ្នាក់​រៀន​ដេរ​ឧស្សា​ហកម្ម​មាន​សិក្ខា​កាម​១៨​រូប។ ​ឆ្លង​តាម​ថ្នាក់​រៀន​របរ​បងៗ​មាន​ការ​ធ្វើ​ស្ថេរ​ភាព។ ​ប្អូន​ត្រឹង​ហា​បាវ​ត្រឹងនៅ​ទី​រួម​ស្រុកចូវ​ថាញ់​និយាយ៖ ​បាន​សមាគម​ឧទ្ទេស​នាម​និង​បាន​មជ្ឈ​មណ្ឌល​បង្រៀន​របរ​​បង្ក​លក្ខណៈ​ឱ្យ​ប្អូន​រៀន​ដេរ ប្អូន​ឃើញ​របរ​ដេរ​សម​ស្រប​នឹង​ប្អូន​ណាស់​ពេល​រៀន​ចេះ​ប្អូន​នៅ​ទាំង​បាន​មជ្ឈ​មណ្ឌល​បង្រៀន​របរ​ឧទេ្ទស​នាម​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ដេរ​​សព្វ​ថ្ងៃ​ប្អូន​មាន​ចំ​ណូល​ស្ថេរ​ភាព។

សមាជិកាបានផ្គត់ផ្គង់ចំណេះដឹងពីថែទាំសុខភាព។
សមាជិកាបានផ្គត់ផ្គង់ចំណេះដឹងពីថែទាំសុខភាព។

ក្រៅ​ពី​នោះ​សមាគម​នារី​គ្រប់​ថ្នាក់​ស្រុក​ជម្រុញ​ស្មារតី​បង្កើត​អាជីព​សរុប​ចំ​នួន​ប្រាក់​១​ពាន់​២០០​លាន​ដុង​ពី​មូល​និធិ​ជាតិ​ដោះ​ស្រាយ​ការ​ធ្វើសព្វ​ថ្ងៃ​លើ​ភូមិដ្ឋាន​ស្រុក​ឧបត្ថម្ភ​ឱ្យ​សមា​ជិកា​៦៦រូប​បង្កើត​អាជីព​ជាមួយ​ទម្រង់​ដាំ​បន្លែ​ស្អាត​ចិញ្ចឹម​សត្វលក់​ដូរបណ្តុះ​ពូជឈើ​ដំណាំ​។ល។​ បណ្តា​ការ​ឧបត្ថម្ភ​នេះ​ជួយ​សមាជិកាកែ​ប្រែ​ទិន្នផល​ប្រ​សិទ្ធ​ភាព​ឈើពូជ​សត្វ​ចិញ្ចឹម​បង្កើន​ចំណូលឱ្យ​គ្រួសារ។ ​ប្រ​ធាន​សមាគម​នារី​ស្រុក​ចូវ​ថាញ់ចូវ​ហុង​ហ្វា​ឱ្យ​ដឹង​ដូច្នេះ។ក្រៅពីនោះ​សមា​គម​នៅទាំង​ចាត់​តាំង​ច្រើន​អង្គ​សន្និ​បាត​ថ្នាក់​ហ្វឹក​ហាត់​ផ្គត់​ផ្គង់​ព័ត៌មាន​ចំណេះ​ដឹង លទ្ធ​ភាព​ពី​អប់​រំ​ថែទាំ​សុខ​ភាព​ បង្ហាញ​បណ្តា​ទម្រង់​សំដៅ​លើក​កម្ពស់​សម​ភាព​ភេទ​និង​ដោះ​ស្រាយ​បណ្តា​បញ្ហា​ចាំ​បាច់​របស់​នារី កុមារ​។ អាច​និយាយ​បាន​ថាពី​ការ​ខំ​ប្រឹង​នេះ​សមាគម​ពិត​ជាទី​បង្អែក​រឹង​មាំ​ឱ្យ​បង​ប្អូន​នារី​។

 

ហ្វឹកហាត់លើកកម្ពស់លទ្ធភាពឱ្យសមាជិកាលើភូមិដ្ឋានស្រុក។
ហ្វឹកហាត់លើកកម្ពស់លទ្ធភាពឱ្យសមាជិកាលើភូមិដ្ឋានស្រុក។

ដើម្បី​ជាទី​បង្អែក​រឹង​មាំ​ជាងទៀត​ក្នុង​ពេល​ខាង​មុខ ​សមា​គម​នឹង​បន្ត​ខំ​ប្រឹង​ផ្លាស់​ថ្មី​ច្នៃ​ប្រឌិត​ពី​ខ្លឹម​សារ​និង​រូប​ភាព​សកម្មភាព​ សកម្ម​អនុវត្ត​បចេ្ចក​វិជ្ជា​ព័ត៌មាន ​​ក្តាប់​ស្ថាន​ភាព​និង​ក្តី​ប៉ង​ប្រា​ថ្នា​របស់​សមា​ជិកា​​តាំង​ពី​នោះ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ទាន់​ពេល។ ​ប្រការ​នេះ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍរួម​របស់​ភូមិភាគ។​ ប្រ​ធាន​សមាគម​នារី​ស្រុក​ចូវ​ថាញ់​ចូវ​ហុង​ហ្វា​ឱ្យ​ដឹង​៕

    ចន្ថា