យល់ដឹងជ្រាលជ្រៅអំពីអត្ថន័យនៃចលនា “អតីតយុទ្ធជនជួយគ្នាបន្ថយភាពក្រីក្រធ្វើសេដ្ឋកិច្ចពូកែ” សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ស្រុកចូវថាញ់មានដំណោះស្រាយជាក់ស្តែង។ សមាគមគ្រប់ថ្នាក់នៅលើភូមិដ្ឋានស្រុកបានកៀរគរសមាជិកអតីតយុទ្ធជនដើម្បីបង្កើនឆន្ទៈ ស្មារតីជួយគ្នាទៅវិញទៅមក ប្តេជ្ញាបន្ថយភាពក្រីក្រឱ្យបានឆាប់ ស្ថិរភាព ជួយគ្នាលើកកម្ពស់ជីវភាពប្រឡងប្រណាំងដើម្បីធ្វើមាន។ ដើម្បីសមាជិកមានដើមទុនក្នុងការវិនិយោគផលិត ធ្វើអាជីវកម្ម សមាគមគ្រប់ថ្នាក់បានសហការយ៉ាងជិតស្និទ្ធជាមួយធនាគារគោលនយោបាយសង្គមនិងបណ្តាអង្គការឥណទានឱ្យសមាជិកបុលទុន ប្រភពបុលទុនបានគ្រប់គ្រង ប្រើប្រាស់ចំគោលដៅ មានប្រសិទ្ធភាព។ សរុបបំណុលបុលធនាគារគោលនយោបាយសង្គមមកដល់បច្ចុប្បន្នចំនួន១០៣,៧៦៥ពាន់លានដុង ទុនបុលពីអង្គការឥណទានផ្សេងទៀតជាង២៥៧,៣២លានដុង។ សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់គ្រប់គ្រងក្រុមប្រិតសំចៃចំនួន៦២និងមានសមាជិកបុលទុនជាង៦០០រូប។ សមាគមអតីតគ្រប់ថ្នាក់ក៏បានសហការជាមួយផ្នែកកសិកម្មនិងអភវឌ្ឍន៍ជនបទ មជ្ឈមណ្ឌលបណ្តុះបណ្តាលរបរស្រុកនិងបណ្តាផ្នែកពាក់ព័ន្ធចាត់តាំងកម្មវិធីហ្វឹកហាត់ បំប៉នដើម្បីបង្កើនចំណេះដឹង អភិវឌ្ឍសេដ្ឋកិច្ចបច្ចេកទេសចិញ្ចឹមសត្វ ដាំដុះដល់សមាជិក។ សកម្មភាពផលិតធ្វើអាជីវកម្មរបស់សមាជិកអតីតយុទ្ធជននៅលើភូមិដ្ឋានស្រុកបានអភិវឌ្ឍទាំងចំនួននិងគុណភាព រួមចំណែកលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនមកដល់ពេលនេះចំនួនសមាជិកក្របច្ចុប្បន្នតាមស្តង់ដារក្រមាន៧គ្រួសារ (ស្រូបអត្រា០,៦៦%) គ្រួសារក្បែរក្រមាន៤គ្រួសារ (ស្រូបអត្រា០,៣៧%)។ ជីវភាពបានលើកកម្ពស់សមាជិកអតីតយុទ្ធជននៅលើភូមិដ្ឋានស្រុកបានចូលរួមយ៉ាងសកម្មក្នុងការឧបត្ថម្ភចលនារបស់ភូមិភាគដូច បរិច្ចាគដីធ្វើផ្លូវ ចូលរួមកសាងជនបទថ្មី ចូលរួមថ្នាក់ហ្វឹកហាត់ សមយុទ្ធ កងប្រជាស្វ័យត្រាណ ការឃោសនាបង្ការ ទប់ស្កាត់បទល្មើស។ល។
បណ្តាសមាជិកអតីតយុទ្ធជនស្រុកចូវថាញ់គំរូក្នុងបណ្តាចលនាបានសរសើរ ជូនរង្វាន់។ |
គំរូឆ្នើមក្នុងចលនាគួរតែរំលឹកដល់លោកង្វៀងទ្រុងទ្រឹក-អនុប្រធានសាខាសមាគមអតីតយុទ្ធជនភូមិអាងតឹប ឃុំធៀងមីស្រុកចូវថាញ់។ បន្ទាប់ពីចូលបម្រើក្នុងជួរកងទ័ពឆ្នាំ១៩៧៩ លោកបានវិលមកស្រុកកំណើត ពេលនោះ ស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារជួបការលំបាកខ្លាំង។ ក្នុងនាមជាកងទ័ពអ៊ំហូ ខ្លួនលោកផ្ទាល់ជាកូនកសិករតែងមានការព្រួយបារម្ភ ឈានឡើងដោយខ្លួនឯងពលកម្មផលិតយ៉ាងសកម្មដើម្បីលំនឹងជីវភាព។ ដោយគិតបែបនេះ លោកនិងគ្រួសារបានកែប្រែដីដាំដូង បន្ទាប់ពីឆ្លងកាត់ការលំបាកនឿយហត់អស់រយៈពេលច្រើនឆ្នាំ មកដល់ពេលនេះ គ្រួសារលោកមានដូងចំនួន៨០០ដើម កំពុងបានប្រមូលផល។ ដោយមានប្រភពចំណូល ជីវភាពលំនឹង លោកបានវិនិយោគទិញឧបករណ៍ផលិតកសិកម្មដូច ម៉ាស៊ីនច្រូតស្រូវ ម៉ាស៊ីនបាញ់ថ្នាំ ម៉ាស៊ីនជ្រោយដី។ល។ ដើម្បីបម្រើការផលិតកសិកម្មគ្រួសារនិងបម្រើប្រជាជននៅលើភូមិដ្ឋាន ដំបូង បាននាំមកនូវភាពជោគជ័យ ដូច្នេះហើយ ប្រាក់ចំណូលរបស់គ្រួសារមានការកើនឡើងរៀងរាល់ឆ្នាំ ប្រាក់ចំណូលបន្ទាប់ពីការគិតចំណាយរួច នៅចំណេញប្រហែល១ពាន់លានដុង។ ទទួលយើងខ្ញុំក្នុងផ្ទះធំទូលាយ រឹងមាំ អតីតយុទ្ធជនង្វៀងវ៉ាំងទ្រឹក ចែករំលែក៖ បច្ចុប្បន្ន គ្រួសារខ្ញុំមានដី១០០កុង ដាំដូងជាង៨០០ដើម កំពុងប្រមូលផល មធ្យមប្រាក់ចំណូលរាល់ឆ្នាំជិត៣០០លានដុង។ ជាមួយតួនាទីជាអនុប្រធានសាខាសមាគមអតីតយុទ្ធជនលោកង្វៀងវ៉ាំងទ្រឹក តែងពង្រីកនិងរក្សានូវគុណសម្បតិ្តប្រពៃណី “កងទ័ពអ៊ំហូ”។ ក្នុងការងារកសាងអង្គការសមាគមលោកទ្រឹកជា “អ្នកដឹកនាំ” គំរូឈានមុខ ស្ម័គ្រចិត្ត ទទួលខុសត្រូវជាមួយនឹងការងារ។ ទន្ទឹមនឹងនោះ គំរូ ច្នៃប្រឌិតក្នុងការប្រឡងប្រណាំងអភិវឌ្ឍសេដ្ឋកិច្ច ចែករំលែកបទពិ
សោធន៍ជាប្រចាំក្នុងការបង្វែរពូជដំណាំ សត្វចិញ្ចឹមមានប្រសិទ្ធភាព ជួយអ្នករាល់គ្នាឈានឡើងធ្វើមាន។
អតីតយុទ្ធជនង្វៀងទ្រុងទ្រឹក (ទី២ ពីខាងស្តាំ) គំរូក្នុងការប្រឡងប្រណាំងអភិវឌ្ឍសេដ្ឋកិច្ច។ |
លោកថាច់វ៉ាំងហ្វា-អនុប្រធានសមាគមអតីតយុទ្ធជនស្រុកចូវថាញ់ ឱ្យដឹង៖ សមាគមអតីតយុទ្ធជនស្រុកចូវថាញ់បច្ចុប្បន្នមានសមាជិកចំនួន១.០៦១រូប នៅមូលដ្ឋានសមាគមចំនួន៨ សាខាសមាគមភូមិចំនួន៥៦។ ចលនាប្រឡងប្រណាំងអតីតយុទ្ធជនគំរូជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច គឺជាភារកិច្ចដ៏សំខាន់ដែលបានសមាគមគ្រប់ថ្នាក់ក្នុងទូទាំងស្រុកផ្តោតលើការផ្សព្វផ្សាយអនុវត្ត។ ចលនាបានពង្រីកស្មារតីសាមគ្គីក្នុងចំណោមសមមិត្ត មិត្តរួមកងសម្រាប់ជួយគ្នាឈានឡើង ទន្ទឹមនឹងនោះ បានលើកទឹកចិត្តសមាជិកឱ្យលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច បើកទូលាយទម្រង់ប្រសិទ្ធភាពដើម្បីមានប្រាក់ចំណូលស្ថិរភាព គប់វាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin