លំនឹងជីវភាពដោយការប្រើប្រាស់ទុនគោលនយោបាយមានប្រសិទ្ធភាព

20:07, 19/12/2024

ប៉ុន្មានឆ្នាំកន្លង ដោយការប្រើប្រាស់ទុនអាទិភាពធនាគារគោលនយោបាយសង្គមរួមជាមួយនឹងឆន្ទៈជម្នះការលំបាកក្នុងពលកម្មផលិត សមាជិកាជនជាតិខ្មែរនៅលើភូមិដ្ឋានឃុំឡឹមតឹង ស្រុកថាញ់ទ្រី (សុកត្រាំង) បានកែលម្អជីវភាពឈានឡើងធូរធារ។

មីងថាច់ធីគីមហៀងភូមិគៀកឡឹប A ឃុំឡឹមតឹងលំនឹងជីវភាពដោយសារការប្រើប្រាស់ទុនធនាគារគោលនយោបាយសង្គមមានប្រសិទ្ធភាព។
មីងថាច់ធីគីមហៀងភូមិគៀកឡឹប A ឃុំឡឹមតឹងលំនឹងជីវភាពដោយសារការប្រើប្រាស់ទុនធនាគារគោលនយោបាយសង្គមមានប្រសិទ្ធភាព។

សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​អំ​ពី​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​របស់​ទុន​ធនា​គារ​គោល​នយោ​បាយ​សង្គម សម​មិត្ត​ហ្វិញ​កឹម​ទូ - ប្រ​ធាន​សមា​គម​នា​រី​ឃុំ​ឡឹម​តឹង​ឱ្យ​ដឹង​៖ ពី​ប្រ​ភព​ទុន​ធនា​គារ​គោល​នយោ​បាយ​សង្គម ជួយ​សមា​ជិកា​ផ្លាស់​ប្តូរ​ការ​ផលិត​បន្តិច​ម្តង​ៗ​មា​នលក្ខណៈ​ឈាន​ឡើង​ដោយ​ខ្លួន​ឯង កសាង​បណ្តា​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព សម​ស្រប​ជា​មួយ​លក្ខណៈ​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ​។ ឆ្លង​តាម​នោះ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវភាព​របស់​សមាជិកា។ ជា​គ្រួ​សារ​ឈាន​ឡើង​លំ​នឹង​ជីវភាព​ដោយ​ការ​ប្រើ​ប្រាស់​ទុន​ធនា​គារ​គោល​នយោ​បាយ​សង្គម មីង​ថាច់​ធី​គីម​ហឿង​នៅ​ភូមិ​គៀក​ឡឹប A ឃុំ​ឡឹម​តឹង​ចែក​រំ​លែក​៖ គ្រួ​សារ​ជួប​ការ​លំ​បាក  ឆ្នាំ​២០១៤​បាន​សមា​គម​នា​រី​ឃុំ​បង្ក​លក្ខណៈ​បុល​ទុន​ធនា​គារ​គោល​នយោ​បាយ ខ្ញុំ​បាន​វិនិ​យោគ​លើ​ការ​ទិញ​គោ​ពូជ​១​ក្បាល​ដើម្បី​ចិញ្ចឹម ក្រោយ​ពេល​ចិញ្ចឹម​ឃើញ​មានប្រ​សិទ្ធ​ភាព ដូច្នេះ ពេល​គោ​កើត​កូន​ដំ​បូង​​ខ្ញុំ​ទុក​ចិញ្ចឹម​។ ដោយ​ឧស្សាហ៍​ព្យា​យាម​ថែ​ទាំ ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ពី​វិ​ធី​ចិញ្ចឹម ម្ល៉ោះ​ហើយ​គោ​ឆាប់​ធំ ចាប់​ពី​គោ​១​ក្បាល​ដំបូង ក្រោយ​លក់​២​លើក បច្ចុ​ប្បន្ន​គ្រួ​សារ​មីង​រក្សា​ទុក​៧​ក្បាល ក្នុង​នោះ​គោ​៣​ក្បាល​កំ​ពុង​មា​ន​ផ្ទៃ​ពោះ​។ មីង​ឱ្យ​ដឹង​បន្ថែម​៖ ថ្មី​ៗ​នេះ​ខ្ញុំ​លក់​គោ​២​ក្បាល តម្លៃ​ជិត​៤០​លាន​ដុង​ជា​មួយ​ប្រាក់​ចំ​ណូល​ប្រ​ហែល​១០០​លាន​ដុង​/ឆ្នាំ​បាន​មក​ពី​ការ​ចិញ្ចឹម​គោ​និង​១០​កុង​ដី​ធ្វើ​ស្រែ​ផលិត​៣​រដូវ​/ឆ្នាំ​ជួយ​គ្រួ​សារ​ខ្ញុំ​ស្ថិរ​ភាព​បន្តិច​ម្តង​ៗ​ឈាន​ឡើង​ចាក​ផុត​ក្រ។

ឯ​គ្រួ​សារ​មីង​ឡឹម​ធី​ថាញ់​ង៉ា​នៅ​ភូមិ​គៀក​ឡឹប A ឃុំ​ឡឹម​តឹង កាល​ពី​មុន​​គ្រួ​សារ​មីង​ប្រ​កប​របរ​កសិកម្ម ចាប់​តាំង​ពី​ចូល​រួម​អង្គ​ការ​សមា​គម​ឆ្នាំ​២០១៤​បាន​សមា​គម​នា​រី​ឃុំ​បង្ក​លក្ខ​ណៈ​បុល​ទុន​១៥​លាន​ដុង​ មីង​វិនិ​យោគ​ចិញ្ចឹម​ជ្រូក​សាច់។ បាន​ដឹង ដំ​បូង​គ្រួ​សារ​មីង​គ្រាន់​តែ​ចិញ្ចឹម​សាក​ល្បង​ពី​៥​-១០​ក្បាល ឃើញ​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព មីង​ក៏​សម្រេច​ចិត្ត​បង្កើន​ហ្វូង​ឡើង​ដល់​២០ក្បាល ដោយ​ឡែក​២​ឆ្នាំ​ជិត​ៗ​នេះ មីង​បាន​បង្កើន​ឡើង​ដល់​៦០​ក្បាល ក្នុង​មួយ​លើក​ចិញ្ចឹម​។ មីង​ង៉ា​ឱ្យ​ដឹង​៖ មធ្យម​ក្នុង​មួយ​ឆ្នាំ​គ្រួ​សារ​ខ្ញុំ​ចិញ្ចឹម​២​លើក​ក្នុង​មួយ​លើក​ចិញ្ចឹម​៦០​ក្បាល ពេល​លក់​ក្នុង​មួយ​ក្បាល​មាន​ទម្ងន់​ប្រ​ហែល​១០០​គីឡូក្រាម​ដោយ​តម្លៃ​លក់​ពី​៥០.០០០​-៥៥.០០០​ដុង​/គីឡូក្រាម។ ជា​មួយ​ប្រាក់​ចំ​ណូល​ប្រ​ហែល​២៤០​លាន​ដុង​ពី​ការ​ចិញ្ចឹម​ជ្រូក​​បាន​ជួយ​គ្រួ​សារ​ខ្ញុំ​ធូរ​ធារ​បន្តិច​ម្តង​ៗ ​ឆ្នាំ​២០២១​ប្តី​ប្រ​ពន្ធ​ខ្ញុំ​សង់​ផ្ទះ​រឹង​មាំ​តម្លៃ​ជាង​១​ពាន់​លាន​ដុង។

អាច​ឃើញ​ថា ប្រ​ភព​ទុន​អា​ទិភាព​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម​បាន​ជួយ​សមា​ជិកា​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​លើ​ភូមិដ្ឋាន​ឃុំ​ឡឹម​តឹង​មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម​លំ​នឹង​ជីវភាព​និង​ឈាន​ឡើង​ធូរ​ធារ៕​

ថាញ់​វ៉ាង​