ផ្សារភ្ជាប់ជាមួយខ្ទឹមក្រហមយូរឆ្នាំដូចលោកថាច់សល់នៅភូមិអូវថបេ ឃុំវិញហាយ រដូវខ្ទឹមក្រហមមានអត្ថន័យពិសេស។ គ្រួសារលោកដាំខ្ទឹមក្រហមជាង២កុងលើដីផ្នោរខ្សាច់ កន្លែងដីដែលទឹកមិនសូវលិច។ ដើម្បីម្ចាស់ការទទួលទីផ្សារតេត លោកសល់បានម្ចាស់ការចុះពូជឆាប់។ បច្ចុប្បន្ន ខ្ទឹមក្រហមបានដាំជាង៤០ថ្ងៃ ហើយកំពុងលូតលាស់ល្អទោះបីអាកាសធាតុមិនសូវអំណោយផល។
លោកថាច់សល់កំពុងថែទាំខ្ទឹមក្រហមរបស់គ្រួសារ។ |
លោកថាច់សល់ចែករំលែក៖ “ដីផ្នោរខ្សាច់ខ្ពស់ជួយឱ្យខ្ទឹមមិនលិចទឹក ផ្សំនឹងបទពិសោធន៍យូរឆ្នាំទើបខ្ទឹមក្រហមរបស់គ្រួសារខ្ញុំមិនសូវខូចខាតច្រើន។ យើងខ្ញុំសង្ឃឹមថាអាកាសធាតុនិងតម្លៃលក់ចេញលំនឹង ដើម្បីឱ្យមាមីងប្រមូលផលបានចំណេញដើម្បីមានទុនផលិតឱ្យរដូវបន្ទាប់”។
មិនដោយឡែកតែលោកសល់ទេ លោកលីថានៅភូមិជាមួយគ្នាក៏កំពុងមមាញឹកថែទាំខ្ទឹមក្រហមជាង២,៥កុង ចុះពូជពីដើមខែកិត្តិក។ លោកឱ្យដឹង៖ “ពេលជិតៗនេះភ្លៀងច្រើន ខ្ញុំត្រូវបាញ់ថ្នាំជាប្រចាំ ដើម្បីកុំឱ្យខ្ទឹមក្រហមស្អុយមើម។ តែឆ្នាំនេះខ្ទឹមពូជមានតម្លៃទាប ត្រឹម៤០.០០០ដុង/គ.ក។ បើតម្លៃខ្ទឹមក្រហមលំនឹងត្រឹម២០.០០០ដុង/គ.ក ខ្ញុំអាចចំណេញ២០លានដុង/កុង”។
កសិករនៅឃុំវិញហាយមមាញឹកថែទាំខ្ទឹមក្រហម។ |
ខ្ទឹមក្រហមវិញចូវល្បីឈ្មោះតាំងពីយូរអាស្រ័យគុណភាពល្អ មានសម្បកស្តើង មើមស្មើនិងរសជាតិក្រអូបឆ្ងាញ់។ គឺជាវត្ថុធាតុមិនអាចខ្វះក្នុងស្ពកម្ហូបថ្ងៃបុណ្យតេតរបស់គ្រួសារជាច្រើន ខ្ទឹមក្រហមនៅទីនេះតែងបានកសិករថែទាំដិតដល់ ដោយបំណងនាំមកនូវទិន្នផលនិងគុណភាពល្អបំផុតរបស់ផលិតផល។ ប៉ុន្តែ រដូវខ្ទឹមក្រហមដំបូងក៏មានហានិភ័យយ៉ាងច្រើន។ អាកាសធាតុមិនប្រក្រតី ជាពិសេសគឺភ្លៀងខុសរដូវកាលដើមខែមិគសិរ ធ្វើឱ្យមានការលំបាកក្នុងការថែទាំ។ ទន្ទឹមនឹងនោះ តម្លៃទីផ្សារគឺជាក្តីបារម្ភចម្បងបំផុត។ ប្រមូលផលបានអំណោយផលតែតម្លៃថោកតែងធ្វើឱ្យអ្នកដាំខ្ទឹមក្រហមបារម្ភយ៉ាងខ្លាំង។ បើសិនពីដើមរដូវតម្លៃពី២៥.០០០-៣០.០០០ដុង/គ.ក ពេលនេះបានថយចុះនៅត្រឹម២០.០០០ដុង/គ.ក ធ្វើឱ្យកសិករបារម្ភអំពីប្រាក់ចំណេញ។ ក្តីបារម្ភធំបំផុតគឺតម្លៃចុះទាបឬទីផ្សារមិនលំនឹងក្នុងពេលប្រមូលផល។ ប្រឈមមុខនឹងការលំបាកនេះ រដ្ឋអំណាចភូមិភាគបានសកម្មផ្សព្វផ្សាយបណ្តាវិធានការឧបត្ថម្ភកសិករ។
លោកង្វៀនថាញ់ត្វង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវិញហាយ ឱ្យដឹង៖ “សរុបផ្ទៃដីដាំខ្ទឹមក្រហមទូទាំងឃុំប្រមាណ១.៨០០ហិកតា ក្នុងនោះ៦០០ហិកតាសម្រាប់រដូវខ្ទឹមក្រហមដំបូង។ យើងខ្ញុំបានសហការជាមួយបណ្តាសហករណ៍និងអាជីវកម្មប្រមូលទិញដើម្បីធានាតម្លៃមិនប្រែប្រួល។ ក្រៅពីនេះ ឃុំបានចាត់តាំងហ្វឹកហាត់បច្ចេកទេសដាំនិងរក្សាខ្ទឹមក្រហមដើម្បីបន្ថយហានិភ័យពីដង្កូវជម្ងឺនិងអាកាសធាតុ”។
តាមផែនការ ឆ្នាំនេះទីរួមខេត្តវិញចូវនឹងចុះពូជខ្ទឹមក្រហមជាង៥.១០០ហិកតា មាន១.៧០០ហិកតាសម្រាប់បម្រើឱ្យទីផ្សារបុណ្យតេត។ ទោះបីផ្ទៃដីដាំមិនច្រើន តែរដូវខ្ទឹមក្រហមនេះតែងបានរំពឹងព្រោះលក់ចេញមានតម្លៃខ្ពស់បំផុតក្នុងឆ្នាំ ឆ្លើយតបតម្រូវការប្រើប្រាស់កើនខ្លាំងនៅ បុណ្យតេត។ ប្រឈមមុខជាមួយការសាកល្បងជាច្រើន តែដោយការប្តេជ្ញាចិត្តរបស់កសិករនិងការរួមដំណើរពីរដ្ឋអំណាច កំពុងនាំមកក្តីសង្ឃឹមរដូវខ្ទឹមក្រហមអំណោយផល រួមចំណែកកែលម្អ ជីវភាពរបស់មាមីងកសិករនៅទីនេះ។
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin