បើកទូលាយទម្រង់សហករណ៍គំរូថ្មី

04:56, 24/12/2024

អនុវត្តសេចក្តីសម្រេចលេខ១៦៧/QĐ-TTg ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ របស់នាយករដ្ឋមន្ត្រី គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងបានអនុម័តលើផែនការផ្សព្វផ្សាយគម្រោង “ជ្រើសរើសសុក្រឹតបើកទូលាយទម្រង់សហករណ៍គំរូថ្មីនៅភូមិភាគ ដំណាក់កាល២០២១-២០២៥”។ ពិសេសខេត្តយកចិត្តទុកដាក់បើកទូលាយ សហករណ៍គំរូថ្មីចំពោះតំបន់ជនជាតិភាគតិចដើម្បីរួមចំណែកបង្កការងារធ្វើ ឈានឡើងចាកផុតក្រស្ថេរភាព ធ្វើមានស្របច្បាប់នៅភូមិភាគ។

ទម្រង់ដាំខ្ទឹមតាមទិសសរីរាង្គរបស់មាមីងកសិករនៅឃុំវិញហាយ ទីរួមខេត្តវិញចូវ(សុកត្រាំង)។
ទម្រង់ដាំខ្ទឹមតាមទិសសរីរាង្គរបស់មាមីងកសិករនៅឃុំវិញហាយ ទីរួមខេត្តវិញចូវ(សុកត្រាំង)។

ទម្រង់​សហ​ករណ៍​ឃុំ​គំ​រូ​ថ្មី​បាន​បង្កើត​ឡើង​និង​សកម្ម​ភាព​លើ​ស្មា​រតី​ស្ម័គ្រ​ចិត្ត​តាម​ច្បាប់​សហ​ករណ៍​ឆ្នាំ​២០២២។ ការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​អំ​ពី​វិធី​សាស្ត្រ​សកម្ម​ភាព​ ចង​សម្ព័ន្ធ​ផលិត​ប្រើ​ប្រាស់​ផលិត​ផល​នៃ​ទម្រង់​សហ​ករណ៍​ក្នុង​ខេត្ត​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ លើក​កម្ពស់​នូវ​លក្ខឋាន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​។ លោក​ថាច់​ភឿក​តាយ​-នា​យក​រង​សហ​ករណ៍​ខេត្ត​សុក​ត្រាំងនិយាយ​៖ សហ​ករណ៍​ខេត្ត​សហ​ការ​ជា​មួយ​គណៈ​ចង្អុល​ការ​សេដ្ឋ​កិច្ច​សមូហ​ភាព​បណ្តា​ស្រុក​ទីរួម​ខេត្ត​ ក្រុង​ចាត់​តាំង​បណ្តា​ថ្នា​ក់​ហ្វឹក​ហាត់​ផ្សព្វ​ផ្សាយ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ស្តីពី​សេដ្ឋ​កិច្ច​សមូហ​ភាព​ សហករណ៍​តាម​ច្បាប់​ ឆ្នាំ​២០២២​ដល់​សមា​ជិក​និង​ប្រ​ជា​ជន​។ សហ​ករណ៍​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ចូល​រួម​កសាង​ជន​បទ​ថ្មី​។ យើង​ខ្ញុំ​មកទស្សនាសហករណ៍កសិផល​សរីរាង្គ​សាមគ្គី​ឃុំ​វិញ​ហាយ​ទីរួម​ខេត្ត​វិញចូវ(សុក​ត្រាំង​)ជា​សហ​ករណ៍​បាន​បង្កើត​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០២២មាន​សមា​ជិក​ចំ​នួន​៣០​រូប​ជា​មួយ​ផ្ទៃ​ដី​១៧​ហិកតា​ដាំ​ខ្ទឹម​តាម​ទិស​សរី​រាង្គ​។ ទិន្ន​ផល​សម្រេច​២០​តោន​/ហិកតា សរុប​បរិមាណ​ផល​ប្រ​ហែល​ជិត​៧០០​តោន​ខ្ទឹម​/២រ​ដូវ​/ឆ្នាំ។ ទម្រង់​នេះ​បាន​រួម​ចំ​ណែក​ដោះ​ស្រាយ​បញ្ហា​ផ្គត់​ផ្គង់​តម្រូវ​ការ​និង​តម្លៃ​ឱ្យ​កសិករ​ក្នុង​ការ​អភិ​វឌ្ឍ​កសិផល​សំ​ខាន់​ៗ​របស់​ភូមិ​ភាគ​តាម​ទិស​សរីរាង្គ​។ បង​ថាច់​យីន​-នា​យក​រងសករណ៍​កសិផល​សរីរាង្គ​ សាម​គ្គី​ ឃុំ​វិញ​ហាយ​ ទីរួម​ខេត្ត​វិញ​ចូវ​ឱ្យ​ដឹង​៖ សហ​ករណ៍​កសិ​ផល​សរីរាង្គ​សាមគ្គី​មាន​សមា​ជិក​ភាគ​ច្រើន​ជាជន​ជាតិ​ខ្មែរ​។ បណ្តា​សមា​ជិក​ដែល​ចូល​រួម​បាន​សហករណ៍​ឧប​ត្ថម្ភ​សម្ភារៈ​កសិ​កម្ម​ពី​ជី​សរីរាង្គ​ ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ជីវ​សាស្ត្រ។ ក្នុង​អំ​ឡុង​ពេល​ដំ​ណើរ​ការ​ផលិត​ បណ្តា​សមា​ជិក​សហ​ករណ៍​បាន​គណៈ​គ្រប់​គ្រង​ពិ​គ្រោះ​យោ​បល់​ឧប​ត្ថម្ភ​ដោះ​ដូរ​បច្ចេក​ទេស​ក្នុង​ផលិត​។ ពេល​មា​មីង​ប្រ​មូល​ផលគណៈ​គ្រប់​គ្រង​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​អា​ជីវ​កម្ម​ដើម្បី​ជំ​នួយ​ឧប​ត្ថម្ភ​លក់​ចេញ​ផលិត​ផល​ឱ្យ​មា​មីង​។ពេល​មា​មីង​ប្រ​មូល​ផល​និង​លក់​រួច​រាល់​គឺ​គេ​សង​ថ្លៃ​ជី ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ឱ្យ​សហ​ករណ៍។មុន​នេះ​ពេល​មិន​ទាន់​ចូល​រួម​សហ​ករ​ណ៍​កសិផល​​សរីរាង្គ​សាម​គ្គី​ មា​មីង​កសិករ​ដាំ​និង​លក់​ខ្ទឹម​យ៉ាង​លំ​បាក​ពិសេស​គឺ​ថវិកា​ចុះ​ពូជ​ដំ​បូង​និង​ការ​ស្វែង​រក​លក់​ចេញ​ផលិត​ផល។ ពូ​ឡឹម​វេន​ ឃុំ​​វិញ​ហាយ​ ទីរួម​ខេត្ត​វិញ​ចូវ​រីក​រាយ​ឱ្យ​ដឹង​៖ពេល​យើង​ដាំ​ដោយ​ខ្លួន​ឯង​ជួប​ការ​លំ​បាក​ពី​ដើម​ទុន​។ ពេល​ដែល​ខ្ញុំ​ចូល​រួម​សហ​ករណ៍​បាន​សហ​ករណ៍​ឧបត្ថម្ភ​ជីថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ព្រាច​ជី​ខ្ទឹម​បាន​ទាន់​ពេល​។ ទិន្ន​ផល​សម្រេច​ពី​២-២,៥​តោន​/កុង​និង​លក់​ចេញ​បាន​តម្លៃ​ខ្ពស់​។

ការ​បើក​ទូ​លាយ​សហ​ករណ៍​គំ​រូ​ថ្មី​បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ដល់​ការ​បង្វែរ​រចនា​សម្ព័ន្ធ​​សេដ្ឋ​កិច្ច​បង្កើត​ប្រ​ធាន​បទ​ដើម្បី​ផលិត​ទំ​និញ​កសិផល​ជា​មួយ​បរិមាណ​ផល​និង​គុណ​ភាព​។ នេះ​ជា​សមាស​ភាគ​សេដ្ឋ​កិច្ច​ស្នូល​របស់​សេដ្ឋ​កិច្ច​ សមូហ​ភាព​ជា​កម្លាំង​ដើម្បី​អភិ​វឌ្ឍ​កសិកម្ម​ជន​បទ។សហ​ករណ៍​គំ​រូ​ថ្មី​នឹង​បង្កើត​ផលិត​ផល​ដែល​មាន​គុណ​ភាព​ខ្ពស់​ ចង​សម្ព័ន្ធ​តាម​ប្រ​ព័ន្ធ​តម្លៃ​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​លក់​ចេញ​នូវ​ផលិត​ផល បំ​ពេញ​តម្រូវ​ការ​ទីផ្សា​រ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ឱ្យ​ប្រ​ជា​ជន​បម្រើ​មាន​ប្រ​សិទ្ធ​ភាព​ឱ្យ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្តីពី​ការ​កសាង​ជន​បទ​ថ្មី​៕

ដាលីន