ជួបអតីតយុទ្ធជនពិការជាជនជាតិខ្មែរឈានឡើងក្នុងការផលិត

04:56, 26/12/2024

ប្រយុទ្ធយ៉ាងវីរភាពនៅលើសមរភូមិ ក្នុងខ្លួនមានរបួសជាច្រើនដែលបន្សល់ទុកពីសង្គ្រាម ប៉ុន្តែពេលវិលមកស្រុកកំណើតវិញជាកងទ័ពរបស់អ៊ំហូ បានបន្ត​ជម្នះការលំបាកលើវិស័យផលិតក្លាយជាគំរូដ៏ភ្លឺស្វាងសម្រាប់ជំនាន់ក្រោយ។

ដោយ​បាន​សមាគម​អតីត​យុទ្ធជន​ស្រុក​ឡុង​ភូ ​(សុក​ត្រាំង​) ឧទ្ទេសនាម​យើង​ខ្ញុំ​មក​ភូមិ​សុក​មើយ​ ឃុំ​ឡុង​ភូ​ដើម្បី​ជួប​អតីត​យុទ្ធជន​ស៊ើងឡុក​។ ​ក្នុង​ប៉ុន្មានថ្ងៃ​ដ៏​មមា​ញឹក​នៃ​ខែកក្កដា ​ជា​មួយ​នឹង​ការ​ងារ​ធ្វើ​ស្រែ​ចម្ការ​ ប៉ុន្តែ​ពូ​ឡុក ​នៅ​តែ​ឆ្លៀត​ពេល​ចែក​រំលែក​​ពី​ពេល​វេលាឧស្សាហ៍​ព្យា​យាម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឈាន​ឡើង​ចាក​ផុត​ក្រ ​ធ្វើឱ្យ​គ្រួសារ​មាន​ជីវភាព​ធូរធារ។ 

យុទ្ធជនពិការស៊ើងឡុក (ឈរកណ្តាល) ភូមិសុកមើយ ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង)។
យុទ្ធជនពិការស៊ើងឡុក (ឈរកណ្តាល) ភូមិសុកមើយ ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង)។

អា​យុ​២១​ឆ្នាំ​ តាម​ការ​កោះ​ហៅ​របស់​អង្គ​ភាព​កង​ទ័ព ​ពូឡុក​បាន​ចូល​រួម​ជាមួយ​កង​ទ័ព។ ក្នុងលើកប្រយុទ្ធគ្រានោះ ពូ​រងរ​បួស​ខាង​ឆ្វេង​នៃ​ដងខ្លួន​ ប៉ះ​ពាល់​ភ្នែក​និង​ត្រ​ចៀក​។​ មក​ដល់​សព្វ​ថ្ងៃ ​ស្នាម​របួស​នោះ​នៅ​តែ​ធ្វើឱ្យ​មាន​ការ​ឈឺ​នៅ​ក្នុង​ខ្លួន​។ ​ឆ្នាំ​១៩៨៧​ ពូ​ចេញ​កង​ទ័ពវិល​មក​ស្រុក​កំ​ណើត​និង​រៀប​ការ​ដោយ​ខ្លួន​មាន​របួស​ជា​យុទ្ធជន​ពិការ​កម្រិត​៤/៤។

នឹក​ឃើញ​ការលំ​បាកពេល​បង្កើត​អា​ជីព​ដំបូង​របស់​ខ្លួន ​ពូឡុក​ឱ្យ​ដឹង​៖ ​រៀប​ការ​រួច​ខ្ញុំ​ធ្វើ​ស្រែ​៥កុង​។ ក្រៅ​ពីនេះ​ ឆ្លៀត​ដី​តាម​មាត់​ព្រែក​ដើម្បី​ដាំ​បន្លែ​និង​ទិញ​ជ្រូក​មេប​ន្ថែម​ទៀត​សម្រាប់​បង្កាត់​ពូជ​ចិញ្ចឹម​។ ​ក្រោយ​ពេល​ជ្រូក​មេ​កើត​កូន​រួច​ ទុក​សម្រាប់​ចិញ្ចឹម​ទាំង​អស់​ គួប​ផ្សំ​ជា​មួយ​ការ​ដាំ​ដំណាំ​ សន្សំបាន​ប៉ុន្មាន​គឺវិនិយោគ​លើដី​ស្រែ​ ដើម្បី​បើក​ទូលាយ​ការ​ផលិត។ ​ខ្ញុំ​បាន​ទិញ​ដី​ប្រ​ហែល​១៥​កុង ​ក្រោយ​មក​សេដ្ឋ​កិច្ច​ធូរ​ធារ​ សង់បាន​ផ្ទះ​​យ៉ាង​រឹង​មាំ។

អនុ​វត្ត​ការ​ទូន្មាន​របស់​អ៊ំ ​“យុទ្ធជន​ពិការ​តែ​មិន​អស់​ក្តី​សង្ឃឹម”​ ពី​ឆន្ទៈ​ឈាន​ឡើង​មិន​ចេះ​នឿយ​ហត់​បាន​ជួយ​គ្រួសារ​របស់​ពូ​ស៊ើង​ឡុក​ ​ឈាន​ឡើង​ធូរ​ធារ​បន្តិច​ម្តងៗ​តាំង​ពី​ពេល​នោះ​មក​។​ មក​ដល់​បច្ចុប្បន្ន ​គ្រួសារ​របស់​ពូបាន​ក្លាយ​ជាគំ​រូ​ភ្លឺ​ស្វាង​សម្រាប់​អតីត​យុទ្ធជន​និយាយ​ដោយ​ឡែក​និង​ប្រ​ជាជន​ភូមិ​ភាគ​និយាយ​រួម​ រៀន​សូត្រ​និងយក​តម្រាប់​តាម​។​

បច្ចុប្បន្ន​គ្រួសារ​របស់​ពូឡុក​កំ​ពុង​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​ជ្រូក​មេ​ជា​ច្រើន​ក្បាល​និង​កូន​ជ្រូក​រាប់​សិប​ក្បាល​ ក្នុង​មួយ​លើក​លក់​ ពូ​ទទួល​បាន​ប្រាក់​រាប់​សិប​លាន​ដុង។ ​ក្រៅ​ពី​នេះ​ ពូ​នៅ​ទាំង​ចិញ្ចឹម​គោមេ​ជា​ច្រើន​ក្បាល​និង​ផលិត​ស្រូវ​ជា​មួយ​ផ្ទៃ​ដី​៤០​កុង ​ក្នុង​នោះ​ ជា​ដី​របស់​គ្រួសារ​២០​កុង ​ពូ​ជួល​ដី​របស់​មា​មីងនៅ​ជុំ​វិញ​២០​កុង​។​ ផ្ទះ​ក៏​បាន​សង់​រឹង​មាំ​និង​ទិញ​ម៉ា​ស៊ី​នភ្ជួរដី​ ម៉ាស៊ី​ន​ជ្រោយ​ដី​ធ្វើ​សេវា​កសិកម្ម​។​ សព្វ​ថ្ងៃ ​ពូឡុក​ បាន​ក្លាយ​ជា​អតីត​យុទ្ធជន​គំ​រូ​ផលិត​ ធ្វើអា​ជីវកម្ម​ពូកែ​ថ្នាក់​ខេត្ត​ ជា​មួយ​​នឹង​ប្រាក់​ចំ​ណូល​​រាប់រយ​លាន​ដុង​ក្នុង​មួយ​ឆ្នាំ។​

សង្គ្រាម​ឆ្លង​ផុត​ទៅ​ជាង​ទស្សវត្ស​មក​ហើយ ​មក​ដល់​សព្វ​ថ្ងៃ ​ប៉ុន្តែ​របួស ​ឈឺ ​ធ្វើ​ទារុណក​ម្ម​ដល់​រាង​កាយ​របស់​យុទ្ធជន​ជារៀង​រាល់​ថ្ងៃ​ រៀង​រាល់​ម៉ោង​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ពួក​គាត់​នៅ​តែ​ខិត​ខំ​ក្នុង​ជីវភាព​ដើម្បី​បង្ហាញ​ពីប្រ​ការ​មួយៈ​ ​“យុទ្ធជនពិ​ការ​តែមិន​អស់​ក្តី​សង្ឃឹម”។​

យុទ្ធជនឌិញលី(ពីស្តាំ) ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង)។
យុទ្ធជនឌិញលី (ខាងស្តាំ) ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង)។

ដូច​ពូ​ឌិញលី​ នៅ​ឃុំ​ឡុង​ភូ​ជា​មួយ​គ្នា​ ជា​យុទ្ធជន​របួស​កម្រិត​៤/៤។ ​ពូ​បាន​ចាក​ពី​កង​ទ័ព​វិល​មក​ស្រុក​កំ​ណើត​វិញ​ដោយ​មាន​របួស​ត្រង់​ជើង​ស្តាំ។ ​នោះ​ជាពេល​វេលា​ដ៏​លំ​បាក​បំ​ផុត​ចំ​ពោះ​ពូ​ត្រូវ​ទៅ​ព្យា​បាល​ជា​ប្រ​ចាំផង ​ត្រូវ​គិត​អាន​ជីវភាព​គ្រួ​សារ​ផង​។ ពូលី ឱ្យ​ដឹង​ ពេល​ទើប​រៀប​ការ​គឺពិបាក​ខ្លាំង​ណាស់​ ព្រោះ​គ្មាន​ដី​សម្រាប់​ផលិត ពឹងលើការ​ងារ​ធ្វើការ​ឈ្នួល​ចិញ្ចឹម​ជីវិត​ ​។ 

ទោះ​បី​ដូច្នោះ​ ជា​មួយ​នឹង​ឆន្ទៈ​របស់​កង​ទ័ព​ដ៏មោះ​មុត ​ប្តីប្រពន្ធ​មិន​ចុះ​ចាញ់ ​ប៉ុន្តែ​នៅ​តែ​បន្ត​ខិត​ខំ​ឈាន​ឡើង​។ ​គ្រួសារ​ពូ​បាន​សមាគម​អតីត​យុទ្ធជន​ឃុំ​ពិនិត្យ​ឱ្យ​បុល​១៥​លាន​ដុង​ ដើម្បី​ចិញ្ចឹម​ជ្រូក​និង​គោ។​ ទន្ទឹម​នឹង​នោះ​ ឆ្លៀត​ពេល​ធ្វើ​ការ​ឈ្នួល រត់​ម៉ូតូ​ឌុប​ ក្រៅ​ពី​នេះ ​ឆ្លៀតយក​ដី​ទំ​នេរនៅ​ជុំ​វិញ​ផ្ទះ​ដាំ​បន្លែ​លក់​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​។​ លុយ​ដែល​សន្សំ​បាន​ប៉ុន្មាន​គ្រួសារ​យ​ក​សង​ធនា​គារ​ផង ​បន្ត​វិនិយោគ​បើក​ទូលាយ​ទម្រង់​ផលិតផង​។ ​មើល​ផ្ទះ​ថ្មរឹង​មាំ​មាន​តម្លៃ​រាប់​រយ​លាន​ដុង​ ពូ​លីឱ្យ​ដឹង​ប៉ុន្មាន​ឆ្នាំ​មុន​រដ្ឋ​ឧបត្ថម្ភ​៤០​លាន​ដុង ​គ្រួសារ​ក៏​បាន​សន្សំ​ប្រាក់​ខ្លះ​ដើម្បី​សង់​រឹង​មាំ​ដូច​បច្ចុប្បន្ន។ ​ពូ​ក៏​បាន​ឧបត្ថម្ភ​បុល​បន្ថែម​ចំ​នួន​៣៥​លាន​ដុង​ សម្រាប់​អភិវឌ្ឍ​ផលិត​ដើម្បី​ធា​នា​បាន​នូវ​ស្ថិរ​ភាព​និង​លំ​នឹង​ជីវភាព​។​

“ពេលខ្ញុំ​រៀប​ការ​ គ្រួសារទាំង​សង​ខាង​តែង​ជួប​ការ​លំ​បាក ​ម៉្លោះ​ហើយ ​ក៏​គ្មានបាន​ចែក​​អ្វី។ ​ប្តីប្រ​ពន្ធ​ដឹង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​។​ ដល់​ឆ្នាំ​២០០០​ អតីត​យុទ្ធជន​ភូមិ​ភាគ​បាន​ជំនួយ​បុល​ទុន​ចិញ្ចឹម​សត្វ​ពេល​នោះ ​ខ្ញុំ​ទិញ​គោ​ចិញ្ចឹម​។ ​ថែ​ទាំ​គឺ​ទម្រង់​ក៏​អភិវឌ្ឍ​ល្អ ​ក្រោយ​មក​ខ្ញុំ​លក់​យក​ប្រាក់​ទិញ​មាន់​ ទាចិញ្ចឹមប​ន្ថែម​ទៀត​ ដូច្នេះ​ ចេះតែចិញ្ចឹមបន្ត​ ខ្ញុំ​ខិត​ខំ​ដើម្បី​ឈាន​ឡើង​” ​ពូ​លី​ឱ្យ​ដឹង​ដូច្នេះ​។  

ដោយ​ស្មារតី ​“យុទ្ធជន​ពិការ​តែ​មិន​អស់​ក្តី​សង្ឃឹម”​ ពូៗកង​ទ័ព​​​បាន​ក្លាយ​ជាគំ​រូដ៏​ភ្លឺ​ស្វាង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ ​រួម​កម្លាំង​កសាង​ភូមិ​ស្រុក​លើក​តម្កើង​រូប​ភាព​កង​ទ័ព​របស់​អ៊ំ​ហូ។​ សម​​​មិត្ត​ថាច់​ថាញ់​តឹម-​អនុ​ប្រធាន​សមាគមអតីត​យុទ្ធជន​ស្រុក​ឡុង​ភូ ឱ្យ​ដឹង​៖ ចំ​ពោះ​សមាជិក​អតីត​យុទ្ធជន​២​រូប​ ដែល​ជា​កង​ទ័ព​រង​របួស​ឌិញ​លី​និង​ស៊ើង​ឡុក​នាពេល​កន្លង ​បាន​សមាគម​ឧទ្ទេស​នាម​ធ​នា​គារ​គោល​នយោ​បាយសង្គម ​ដើម្បី​បុល​ទុន​វិនិយោគ​ផលិត​បង្ក​ការ​ធ្វើ។ ​ពី​ដើម​ទុន​ដែល​ប្រើក្នុង​គោលបំ​ណង​ត្រឹម​ត្រូវ​និង​មាន​ប្រ​សិទ្ធភាព​ក៏​ដូច​ជា​ស្មារតី​គំ​រូ ​ក្នុង​ឆន្ទៈ​ធ្វើ​ការ​រក​ស៊ី​បង្ក​បង្កើន​ផល​យ៉ាង​សកម្ម​ក្នុង​គ្រួសារ​មួយ​ជំហាន​ម្តងៗ​ជីវភាព​ប្រ​សើរ​ឡើង​។​ ពីគ្រួសារ​ក្រ​មក​ដល់​បច្ចុប្បន្ន ​គ្រួសារ​បងឌិញ​លី ​និងស៊ើង​ឡុក​បាន​ឈាន​ឡើង​មាន​ជីវភាព​លំ​នឹង​។​

អាច​និយាយ​បាន​ថា ​ជ័យ​ជម្នះ​របស់​បុគ្គល​ឆ្នើម​និង​សមិទ្ធផល​នៃ​គំ​រូ​ឆ្នើម​នា​ពេល​បច្ចុបន្ន​ ​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បីជម្នះ​ការ​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវភាព​ជាគំ​រូ​ភ្លឺ​ស្វាង​សម្រាប់​ជំនាន់​ក្រោយ​យក​តម្រាប់​តាម​៕

ថាច់​ហុង