ក្រុមនារីភូមិព្រែកពិន្ទង ឃុំភូមីព្រួតដៃកសាងបរិស្ថានបៃតង ស្អាត

05:03, 31/12/2024

ចំនួនប្រជាជនកើនឆាប់ ជីវភាពប្រជាជននៅបណ្តាតំបន់ជនបទបានកែលម្អមិនឈប់ឈរ តម្រូវការប្រជុំជីវភាពនិងប្រើប្រាស់មួយថ្ងៃក៏កាន់តែកើនឡើង។ ទោះជាដូច្នេះ ទន្ទឹមនឹងនោះបរិមាណកាកសំណល់បញ្ចេញមកបរិស្ថានច្រើន ឥទ្ធិពលដោយផ្ទាល់ដល់គុណភាពនៃជីវភាពរបស់ប្រជាជន។ យល់ឃើញសារៈសំខាន់នៃការការពារបរិស្ថាន បណ្តាអង្គការនយោបាយ សមាគម អង្គការមហាជនក្នុងខេត្តបានសកម្មជំរុញខ្លាំងការងារផ្សាព្វផ្សាយ លើកកម្ពស់ការយល់ដឹងនិងប្តូរផ្លាស់ទម្លាប់របស់ប្រជាជនមួយជំហានម្តង ព្រួតដៃកសាងភូមិស្រុកបៃតង ស្អាត។

ក្រុមនារីភូមិព្រែកពិន្ទងព្រួតដៃកសាងបរិស្ថានបៃតង ស្អាត
នារីភូមិព្រែកពិន្ទងព្រួតដៃកសាងបរិស្ថានបៃតង ស្អាត

ក្នុង​ចំណោម​ចំណុច​លេច​ធ្លោ​គឺ​ក្រុម​នារី​ការ​ពារ​បរិ​ស្ថាន​នៅ​ភូមិ​ព្រែក​ពិន្ទង​ ឃុំ​ភូមី​ ស្រុក​មី​ទូ​គឺ​បាន​បង្កើត​នៅ​ខែ   ​មិថុ​នា ឆ្នាំ​២០២៣​ មាន​សមាជិកា​៣០​រូប ភាគ​ច្រើន​គឺ​​ជន​ជាតិ​ខ្មែរ ក្រុម​បាន​ក្លាយ​ជា​កង​កម្លាំង​ស្នូល​ក្នុង​ចលនា​ការ​ពារ​បរិស្ថាន​នៅ​ភូមិ​ភាគ​យ៉ាង​ឆាប់​រហ័ស​។ ក្នុងបណ្តា​លើក​ប្រ​ជុំ​ជី​វភាព​តាម​កំណត់​ បង​ប្អូន​នារី​គ្រប់​រូប​​បាន​ទទួល​ព័ត៌មាន​ទាន់​ពេល​អំពី​សកម្ម​ភាព​របស់​សាខា​សមាគម​និង​បណ្តា​ចលនា​ប្រ​ឡង​ប្រណាំង​​អាស្រ័យ​សមាគម​នារី​ថ្នាក់​លើ​បំផុសចលនា។ ព្រម​ជា​មួយ​នោះ​ ចំណេះ​ដឹង​អំពី​បែង​កាក​សំណល់​ កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទីក​និង​ការ​ពារ​បរិស្ថាន​ក៏​បាន​ផ្សព្វ​ផ្សាយ​ទូលំ​ទូ​លាយ។

បងស្រី​ថាច់ធី​វីរ៉ា សមាជិកា​ក្រុម​នារី​ចែក​រំលែក៖ ឥឡូវ​នេះ​ បង​ប្អូន​នារី​យល់​ដឹង​ខ្លាំង​ណាស់ ឃើញ​​សម្រាម​គឺ​រើស​ដុត​ភ្លាម​។ ផ្លូវធ្វើ​ដំណើរ​ពី​មុន​ស្មៅ​ដុះ​ស៊ុម​ទ្រុម​ ភ្លៀង​ធ្លាក់​រអិល​ពិបាក​ធ្វើ​ដំណើរ ឥឡូវ​នេះស្អាត​បាត​​ស្រ​ឡះ​ស្រឡំអស់​ហើយ​។ ក្នុងបណ្តា​លើក​ប្រ​ជុំ​ យើង​ខ្ញុំ​យល់​ច្បាស់​ផល​អា​ក្រក់​របស់​កាក​សំណល់​ ដូច​ការ​រស់​នៅក្នុង​បរិស្ថាន​កខ្វក់​អាច​បណ្តា​លឱ្យ​​កើត​ជម្ងឺ​​។ អាស្រ័យ​ហេតុ​នេះ​ នរ​ណា​ក៏​យល់​ដឹង​​ គ្រួ​សារ​ណា​ក៏​ចុះ​ឈ្មោះ​ប្រ​មូល​សម្រាមនិង​ចាក់​ត្រូវ​កន្លែង​កំណត់។

បងប្អូន​នារីក្នុង​ក្រុម​ការ​ពារ​បរិស្ថាន​ភូមិ​ព្រែក​ពិន្ទង​មមា​ញឹក​​ពលកម្ម​ជា​រៀង​រាល់សប្តាហ៍។ អ្នក​កាន់​ចប កាន់​អំបោស ម្នាក់ៗមាន​ការ​ងារ​រៀង​ខ្លួន ឧបករណ៍​រៀង​ខ្លួន តែ​រួម​គំនិត​តែ​មួយ​និង​ស្មារ​តី​ទទួល​ខុស​ត្រូវ​។ លើ​បណ្តា​ដង​ផ្លូវ​ក្នុង​ភូមិ​ បង​ប្អូន​នារី​សកម្ម​ដាំផ្កា​ក្បែរ​ផ្លូវ​ ដក​ស្មៅ សម្អាត​អនាម័យ។ល។ ការ​ងារ​ទាំង​អស់​នោះ​ទោះ​ជា​សាមញ្ញតែ​ពោរ​ពេញ​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ ដោយ​សង្ឃឹម​ថា​រួម​​កម្លាំង​មួយ​ចំណែក​តូច​ធ្វើ​ឱ្យ​ភូមិ​ស្រុក​មួយ​ថ្ងៃ​កាន់​តែ​ស្រស់​ស្អាត​​។ កាក​សំណល់​ក្រោយ​ពេល​ប្រ​មូល​មក​បាន​បែង​តាម​ប្រ​ភេទ ប្រ​ភេទ​ណា​អាច​ច្នៃ​ឡើង​វិញ​គឺយកលក់​ប្រមូល​ចូល​ក្នុងមូលនិធិ ចំណែក​នៅ​សល់​យក​ដុត​ក្នុង​រណ្តៅ​ដែល​ភូមិភាគ​ផ្តល់​។ អាស្រ័យ​ហេតុ​នេះ បរិស្ថាន​នៅ​ទី​នេះ​បាន​កែ​លម្អ​យ៉ាង​ច្បាស់ ខ្យល់អាកាស​បរិសុទ្ធ​ស្អាត​ជាង​ពេល​មុន​ច្រើន។

បងស្រី​ចូវ​ធី​ថាញ់​ឡង-​ប្រធាន​សាខា​សមាគម​នារី​ភូមិ​ព្រែក​ពិន្ទង​ត្រេក​អរ​ចែក​រំលែក​៖ “ពេល​មិន​ទាន់​បង្កើត​ក្រុម​នេះ ផ្លូវ​គមនាគមន៍កខ្វក់​ណាស់។ ចាប់ពី​ថ្ងៃ​មាន​ក្រុម​ការ​ពារ​បរិស្ថាន​ មាមីង​គ្រប់​រូប​នរ​ណា​ក៏​រីករាយដែរ​។ ក្នុង​ភូមិ​បើ​ទៅ​ណា​ឃើញ​ដប​ ​ក្រ​ឡឬសម្រាមគឺ​បង​ប្អូន​រើស​ដោយ​ខ្លួន​ឯង។ អ្វី​ដែល​អាច​លក់​បាន​គឺ​លក់​ លក់​មិន​បាន​យក​ទៅ​ដុត​ចោល។ យូរ​ៗ​ទៅ​ក្លាយ​ជា​ទម្លាប់។”

ព្រួតដៃបោសសម្អាតសម្រាម រក្សាភាពបៃតងឱ្យភូមិស្រុក
ព្រួតដៃបោសសម្អាតសម្រាម រក្សាភាពបៃតងឱ្យភូមិស្រុក

មិន​ត្រឹម​តែ​​សកម្ម​ភាព​លើ​បណ្តា​ដង​ផ្លូវ​ប៉ុណ្ណោះ​ទេ បង​ប្អូន​នារី​នៅទាំងបង្ករតំបន់​បៃ​តង​នៅ​គេហដ្ឋាន​របស់​ខ្លួន​ទៀត​ផង។ នៅ​ជុំ​វិញ​ផ្ទះ សមាជិកាជា​ច្រើន​បាន​ដាំផ្កា​ម៉ោង​ដប់ ផ្កាកណ្ដេងវែង។ល។ ស្មារតី​ការ​ពារ​បរិស្ថាន​មិន​ត្រឹម​តែ​សាយ​ភាយ​នៅ​ក្នុង​គ្រួសារ​នី​មួយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្លាយ​ជា​ការ​យល់​ដឹង​​រួម​របស់​សហគមន៍​ទាំង​មូល។ នាឱកាស​ចុង​សប្តាហ៍ម្តង​ៗ បណ្តា​អង្គការ​មហាជន​​ឃុំ​និង​ភូមិចេញពលកម្ម ចលនា​មាមីង​រួម​គ្នា​បែង​ប្រ​ភេទសម្រាម ដាំ​​រុក្ខជាតិ​ដើម្បី​បង្កទិដ្ឋ​ភាព “បៃ​តង​-ស្អាត”។ ការ​ខិត​ខំ​ទាំង​នោះ​​ទទួល​បាន​ការ​យល់​ស្រប ជ្រោម​ជ្រែង​យ៉ាង​សកម្ម​ពី​ប្រ​ជា​ជន​ភូមិភាគ​។ ដឹង​ច្បាស់​តួ​នាទី​របស់​ខ្លួន នា​ពេល​កន្លង សមាគម​សហព័ន្ធ​នារី​ឃុំ​ភូមី​តែង​ខិត​ខំ​ជំរុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​និង​ពង្រីក​ទម្រង់​ល្អ វិធី​ធ្វើ​ច្នៃ​ប្រ​ឌិត​ជា​ច្រើន។

អ្នក​ស្រី​ទៀក​ទូ​ហ្វា-ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ឃុំ​ភូមី ស្រុក​មី​ទូ​ចែក​រំលែក៖ “​បច្ចុប្បន្ន សមា​គម​បាន​បង្កើត​បាន​ក្លឹប​ការ​ពារ​បរិស្ថាន​ចំនួន​៣​មាន​សមាជិកា​ជាង​៥០​រូប​នៅ​៣​ភូមិ​។ ប្រ​សិទ្ធ​ភាព​នៃ​សកម្មភាព​របស់​បណ្តា​ក្លឹប​បាន​រួម​ចំណែក​លើក​កម្ពស់​​ការ​យល់​ដឹង​របស់​បង​ប្អូន​នារី​អំពី​ការ​ពារ​បរិស្ថាន។ ក្នុង​ពេល​ខាង​មុខ​ សមាគម​នឹង​បន្ត​ការ​ពង្រីក​និង​បង្កើត​បន្ថែម​ក្លឹប​នៅ​​ភូមិផ្សេង​ៗ​លើ​ភូមិដ្ឋាន​ឃុំ”។

អាច​ឃើញ​ថា​ ការ​ប្តេជ្ញា​ចិត្ត​និង​ការ​ងារ​ច្នៃ​ប្រ​ឌិត​របស់​សមាគម​នារី​ឃុំ​ភូមី​បាន​នាំ​មក​នូវ​លទ្ធ​ផល​គួរ​កត់​សម្គាល់។ បណ្តា​ទម្រង់​ការ​ពារ​បរិស្ថាន​មិន​ត្រឹម​តែ​លើក​កម្ពស់​ការ​យល់​ដឹង​សម្រាប់​សមាជិកា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សាយភាយ​យ៉ាង​ខ្លាំង​ក្លា​​ក្នុង​សហគមន៍ រួមចំណែក​កសាង​បរិស្ថាន​រស់​នៅ​ផូរផង់ ធ​ស្អាត បៃ​តង។ ភូមី​ថ្ងៃ​នេះ​ អាស្រ័យ​ការឧស្សាហ៍និងទទួល​ខុស​ត្រូវ​របស់​បង​ប្អូន​នារី  ធ្វើឱ្យ​ទិដ្ឋភាព​បៃ​តង​ ស្រស់​ស្អាត​ និង​ពោរ​ពេញ​ដោយ​ភាពរស់រវើក៕ 

   វឌ្ឍា