ពេលផ្លូវ អគ្គិសនីនិងប្រព័ន្ធអុជបំភ្លឺទៅដល់ណា គឺជីវភាពរបស់មាមីងនៅទីនោះកាន់តែរីកចម្រើន។ |
តឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង) ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើន ស្រូបអត្រាជិត៦០% នៃប្រជាជន។ កាលពីមុន ជីវភាពរបស់ជនរួមជាតិខ្មែរជួបការលំបាកច្រើន ផ្លូវតូចចង្អៀតគ្មានភ្លើងបំភ្លឺ ម្ល៉ោះហើយ ប្រជាជននៅក្នុងភូមិធ្វើដំណើរលើផ្លូវងងឹត ពិសេស ការធានាសន្តិសុខសណ្តាប់ធ្នាប់។ រដ្ឋវិនិយោគបានជាង២៦ពាន់លានដុង ដើម្បីបើកទូលាយផ្លូវតូចចង្អៀតជាផ្លូវស្រុក២៦ វិនិយោគសាងសង់ស្ពានចាស់ទៅជាស្ពានអក្សរ Y តភ្ជាប់មាត់ព្រែកហ៊ឹងថាញ់ នៅជាប់នឹងភូមិតឹងគ្វីអាជាមួយនឹងភូមិតឹងគ្វីបេ។ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងភូមិនិងបង្កលក្ខណៈដល់មាមីងក្នុងតំបន់ក្នុងការធ្វើដំណើរទៅមក ដឹកជញ្ជូន កសិផលបានយ៉ាងងាយស្រួល រួមទាំងផ្លូវគោកនិងផ្លូវទឹក។ ពេលថ្មីៗនេះ ក៏ពីប្រភពទុនចំណុះកម្មវិធីទិសដៅជាតិកសាងជនបទថ្មី គណៈចង្អុលការកម្ម វិធីឃុំតឹងហ៊ឹង បានវិនិយោគ៤០លានដុង ដាក់ប្រព័ន្ធភ្លើងបំភ្លឺ ដោយថាមពលពន្លឺព្រះអាទិត្យ (បង្គោល២០+អំពូល) បង្គោលនីមួយៗមានចម្ងាយ៥០ម៉ែត្រ។ ដំបូងតាមដងផ្លូវនេះរដ្ឋវិនិយោគបានត្រឹមតែ២០បង្គោលនិងអំពូល បច្ចុប្បន្ន មាមីងគប់វាល់បង្គោលបានចំនួន១៥បន្ថែមទៀតនិងភូមិភាគកំពុងបន្តចលនាសង្គមូបនីយកម្ម ដាក់អំពូលភ្លើងថាមពលពន្លឺព្រះអាទិត្យទូទាំងផ្លូវ ដែលមានប្រវែងជាង៤.០០០ម៉ែត្រ បង្គោលនីមួយៗនិងអំពូលមានតម្លៃជាង២លានដុង។ ផ្លូវស្អាត ដោយសារទាំងសងខាងផ្លូវបានដាំផ្កា សព្វថ្ងៃកាន់តែភ្លឺ ទិដ្ឋភាពជនបទកាន់តែមានសម្រស់។
បងស្រីលីធីបុប្ផានិងបងឡឹមសាង នៅភូមិកគោមានក្តីរំភើប៖ ពេលភូមិចលនាខ្ញុំក៏យល់ព្រមភ្លាម។ ឥឡូវ មិនមែនតែគ្រួសារខ្ញុំ មាមីងក្នុងភូមិសប្បាយចិត្តនិងមោទនភាពដែលឃើញផ្លូវខាងមុខផ្ទះយើងធំទូលាយ ភ្លឺ ហើយស្អាត។ ប្រព័ន្ធភ្លើងបានដាក់ឱ្យប្រើប្រាស់ បាននាំមកនូវប្រសិទ្ធភាពជាក់ស្តែងជាច្រើន ដល់រាប់រយគ្រួសារដែលរស់នៅតាមផ្លូវនេះ។ លោកត្រាវិញឡើយ-លេខាសាខាបក្សភូមិតឹងគ្វីបេ ឃុំតឹងហ៊ឹង ឱ្យដឹង៖ ក្រោយពីបានឃោសនា ចលនាគ្រួសារជាច្រើនបានផ្លាស់ប្តូរការយល់ដឹង ចូលរួមយ៉ាងសកម្ម អ្នកខ្លះចេញជាថវិកា អ្នកខ្លះជួយជាថ្ងៃពលកម្ម ដើម្បីរួមគ្នាអនុវត្ត។ តាំងពីផ្លូវបានអុជបំភ្លឺ មាមីងមានភាពសប្បាយរីករាយ ចំណងមិត្តភាពភូមិផងរបងជាមួយ កាន់តែជិតស្និទ្ធ រួមគ្នាសាមគ្គីកសាងភូមិស្រុកកាន់តែប្រែថ្មី។ ពេលព្រះអាទិត្យអស្តង្គត់ ភ្លើងតាមដងផ្លូវបាន បំភ្លឺ ជួយមាមីងធ្វើដំណើរ សិស្សទៅរៀនពេលមកផ្ទះយឺតស្ងប់ចិត្តព្រោះផ្លូវភ្លឺ អបាយមុខសង្គម គ្រោះថ្នាក់ចរាចរណ៍បានថយចុះ។
សមមិត្តដាំងថាញ់ញ៉ាង-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ឹង ឱ្យដឹង៖ ពីមុន ការធ្វើដំណើរតាមផ្លូវភូមិមានការលំបាកខ្លាំង។ ចាប់តាំងពីមានការបើកទូលាយផ្លូវនិងមានអគ្គិសនី “បំភ្លឺផ្លូវជនបទ” ប្រជាជនក្នុងភូមិបានធ្វើដំណើរកាន់តែងាយស្រួល ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ក៏បានធានា រាល់អំពើអបាយមុខសង្គមមានការថយចុះគួរឱ្យកត់សំគាល់។ ពិសេស ទម្រង់ “បំភ្លឺផ្លូវជនបទ” បណ្តាដង ផ្លូវជនបទនិងរបង បង្គោលទង់នៅតាមភូមិនានា បានជួយឃុំតឹងហ៊ឹងជាមូលដ្ឋានសម្រេចនូវលក្ខឋាន អគ្គិសនី ផ្លូវគមនាគមន៍ជនបទ សន្តិសុខសណ្តាប់ធ្នាប់។ល។ ទម្រង់នេះ បានយើងខ្ញុំបន្តផ្សព្វផ្សាយតាមដងផ្លូវផ្សេងទៀតនៅលើភូមិដ្ឋាន។ ទម្រង់ “បំភ្លឺផ្លូវជនបទ” មិនត្រឹមតែជួយមាមីងក្នុងការធ្វើដំណើរបានងាយស្រួលប៉ុណ្ណោះទេ ថែមទាំងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ ទន្ទឹមនឹងនោះ នៅទាំងបានផ្សព្វផ្សាយដល់មាមីងពីការយល់ដឹងសហគមន៍ ស្ម័គ្រចិត្តចូលរួមក្នុងការគប់វាល់ថវិកា ថ្ងៃពលកម្មបើកទូលាយទម្រង់។
ភ្លើងអគ្គិសនី “បំភ្លឺផ្លូវជនបទ” បានធ្វើឱ្យផ្លាស់ប្តូរទិដ្ឋភាពជនបទ។ ទម្រង់មិនត្រឹមតែធ្វើឱ្យភូមិស្រុកមានសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កសាងភូមិស្រុកប្រកបដោយអរិយធម៌ ទំនើប៕
ចន្ថា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin