លោកយឿងវ៉ាំងរ៉ូយ-អនុប្រធានសមាគមកសិករស្រុកចូវថាញ់បានឱ្យដឹង៖ សព្វថ្ងៃទូទាំងស្រុកមានសមាជិក៨.៥១៥រូប ប្រជុំជីវភាពនៅសាខាសមាគមចំនួន៥៦។ ដើម្បីជួយសមាជិកអភិវឌ្ឍសេដ្ឋកិច្ចឈានឡើងចាកផុតក្រ សមាគមកសិករស្រុកបានសហការជាមួយបណ្តាអង្គការ មហាជនបើកថ្នាក់ហ្វឹកហាត់បង្វែរវិទ្យាសាស្រ្តបច្ចេកទេសចូលក្នុងការផលិត ចលនាសមាជិកបង្វែរផ្ទៃដីផលិតកសិកម្មមិនសូវបានផលមកដាំបណ្តាប្រភេទដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់។
ទន្ទឹមនោះចាប់ពីឆ្នាំដំបូង សមាគមបានសហការជាមួយមជ្ឈមណ្ឌលជម្រុញកសិកម្មចាត់តាំងហ្វឹកហាត់ពីបង្វែរវិទ្យាសាស្រ្តបច្ចេកទេសចូលក្នុងការផលិត អនុវត្តបច្ចេកវិជ្ជាថ្មីតាមតម្លៃសម្រេចបទដ្ឋានគុណភាពដល់សមាជិកកសិករ កសាងទម្រង់មានតម្លៃសេដ្ឋកិច្ចខ្ពស់ដើម្បីកសិករចូលរួមរៀនសូត្រ។ សហការជាមួយធនាគារគោលនយោបាយសង្គមស្រុក បង្កលក្ខណៈឱ្យសមាជិកចំនួន៥.៧៣៤រូបបុល ដោយចំនួនទឹកប្រាក់១២៣.៥៩៧០លានដុង។ ក្រៅពីនោះសមាគមនៅទាំងកសាងនិងអភិវឌ្ឍមូលនិធិជំនួយកសិករ។ ឆ្នាំ២០២៤ បានផ្តល់ផ្ទេរថវិកាចំនួនទឹកប្រាក់៦៨០លានដុង សម្រាប់សមាជិកបុលទុនចំនួន៤១រូបដើម្បីវិនិយោគផលិត កសាងបណ្តាទម្រង់បង្វែរពូជដំណាំសត្វចិញ្ចឹមនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច លើកកម្ពស់ប្រាក់ចំណូល។ ពីការជំនួយរបស់សមាគមកសិករ មានសមាជិកជាច្រើនបានវិនិយោគអភិវឌ្ឍបណ្តាទម្រង់ដាំដុះចិញ្ចឹមសត្វ រកបានប្រាក់ចំណូលរាប់រយលានដុង/ឆ្នាំ ជីវភាពរបស់កសិករពីមួយថ្ងៃកាន់តែកើនឡើង។ ឆ្នាំ២០២៤ មានកសិករចំនួន៥.២៣៦សម្រេចកិត្តិនាមកសិករផលិតធ្វើអាជីវកម្មពូកែគ្រប់ថ្នាក់ ក្នុងនោះមានកសិករចំនួន៣៤គ្រួសារ សម្រេចកិត្តិនាមកសិករផលិតធ្វើអាជីវកម្មពូកែថ្នាក់មជ្ឈិម ១១៨គ្រួសារសម្រេចកិត្តិនាមកសិករផលិតធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត ៤៣២គ្រួសារសម្រេចកិត្តិនាមកសិករផលិតធ្វើអាជីវកម្មពូកែថ្នាក់ស្រុក ៤.៦៥២គ្រួសារសម្រេចកិត្តិនាមកសិករផលិតធ្វើអាជីវកម្មពូកែថ្នាក់ឃុំ។
អាស្រ័យចូលរួមបណ្តាថ្នាក់ហ្វឹកហាត់ពីវិទ្យាសាស្រ្តបច្ចេកទេសចូលក្នុងការផលិត ទើបចំការត្រសក់របស់បងយុងលូតលាស់ល្អនាំមកនូវប្រាក់ចំណូលលំនឹងឱ្យគ្រួសារ។ |
មកសួរសុខទុក្ខគ្រួសារបងង្វៀងវ៉ាំងយុងនៅភូមិហ្វាឡុងអា ឃុំអាងនិញ ជាកសិករឆ្នើមរបស់ឃុំ ឆ្លងផុតការលំបាកឈានឡើងធ្វើសេដ្ឋកិច្ចពូកែបងយុងបានឱ្យដឹង៖ ដោយបានសមាគមកសិករឃុំណែនាំបង្វែរវិទ្យាសាស្រ្តបច្ចេកទេសចូលក្នុងការផលិតនិងខិតខំពលកម្មពីការបូមទឹក បោចស្មៅ បាញ់ថ្នាំ ព្រាចជី។ល។ ដូច្នេះរាល់ឆ្នាំរកបានប្រាក់ចំណូលពីការដាំបន្លែគ្រប់ប្រភេទជាង១០០លានដុង។ អាស្រ័យហេតុនោះ ទើបជីវភាពគ្រួសារខ្ញុំបានលំនឹងកូនៗបានរៀនសូត្រចប់ចុងចប់ដើម ខ្ញុំត្រេកអរណាស់។
អាស្រ័យសមាគមកសិករបង្កលក្ខណៈឱ្យបុលទុន ទើបគ្រួសារបងងោមិញកាញ់បានលំនឹងជីវភាពគ្រួសារ។ |
គ្រួសារបងងោមិញកាញ់ នៅភូមិថហ្វាដុងបេ ឃុំភូតឹម ពីមុនធ្វើការឈ្នួល ប្រាក់ចំណូលចាយវាយក្នុងគ្រួសារ “ខ្វះមុខខ្វះក្រោយ” ដូច្នេះបានជាជីវភាពគ្រួសារជួបការលំបាក។ ចាប់ពីបានសមាគមកសិករឃុំសហការជាមួយធនាគារគោលនយោបាយសង្គមស្រុកឱ្យបុល២០លានដុង បងបានវិនិយោគទិញគោ២ក្បាលមកចិញ្ចឹម អាស្រ័យចេះថែទាំបានល្អ រៀនសូត្របទពិសោធន៍ពីមាមីងជិតខាងទើបគោរបស់គ្រួសារបងឆាប់ធំ រាល់ឆ្នាំគ្រួសារបងរកបានប្រភពចំណូលពីទម្រង់នេះប្រហែល៣០លានដុង។ ក្រៅពីថែទាំគោ គ្រួសារខ្ញុំនៅទាំងទៅធ្វើការឈ្នួលបន្ថែមដើម្បីមានប្រាក់ចំណូលឱ្យគ្រួសារ អាស្រ័យបានបុលទុនអាទិភាពបង្កលក្ខណៈឱ្យគ្រួសារខ្ញុំអភិវឌ្ឍសេដ្ឋកិច្ច ទើបសព្វថ្ងៃជីវភាពគ្រួសារខ្ញុំបានលំនឹង-បងងោមិញកាញ់បានឱ្យដូច្នេះ។
លោកង្វៀងវ៉ាំងរ៉ូយបានឱ្យដឹងបន្ថែម ពង្រីកលទ្ធផលដែលសម្រេចបាន រយៈខាងមុខ សមាគមកសិករស្រុកចូវថាញ់ បន្តផ្លាស់ថ្មីខ្លឹមសារ វិធីសាស្រ្តសកម្មភាពដើម្បីរួមចំណែកក្នុងការកសាងជនបទថ្មី ជម្រុញការចលនាប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាបន្ថយក្រនិងធ្វើមានដោយស្របច្បាប់ បន្តគិតអានសិទ្ធិនិងផលប្រយោជន៍សមស្របឱ្យកសិករ នាំយកវិទ្យាសាស្រ្តបច្ចេកទេសថ្មីចូលក្នុងការផលិត កសាងភូមិស្រុកចូវថាញ់ពីមួយថ្ងៃកាន់តែល្អប្រសើរ៕
ចន្ថា-សុផល
Thông tin bạn đọc
Đóng Lưu thông tin