សមាជិកានៅភូមិព្រែកពិន្ទង ឃុំភូមី ស្រុកមីទូកំពុងដាំផ្កានិងបោសសម្អាតតាមដងផ្លូវក្នុងភូមិ។ |
សំណេះសំណាលជាមួយយើងខ្ញុំ សមមិត្តទៀកទូហ្វា-ប្រធានសមាគមនារីឃុំភូមីឱ្យដឹង៖ ការចលនាកសាងគ្រួសារ “គ្មាន៥យ៉ាងស្អាត៣ប្រការ” សំដៅលើកកម្ពស់ចំណេះដឹង ភារៈរបស់កម្មាភិបាលសមាជិកាក្នុងការចលនាអនុវត្តទម្រង់រួមចំណែកកសាងក្រុងអរិយធម៌។ “គ្មាន៥យ៉ាង ស្អាត៣ប្រការ” ដោយមាន៨លក្ខឋានគឺៈ មិនខ្វះហូប គ្មានកុមារខ្វះជាតិបំប៉ន មិនកើតកូនទី៣ មិនប្រើអំពើហិង្សាគ្រួសារ មិនបំពានច្បាប់និងអបាយមុខសង្គម ផ្ទះស្អាត ចង្រ្កានស្អាតនិងច្រកផ្លូវស្អាតបាត។ បណ្តាលក្ខឋាននេះជិតស្និទ្ធនឹងជីវភាព ម្ល៉ោះហើយទាក់ទាញសមាជិកាចូលរួមយ៉ាងច្រើនកុះករ។ គិតមកដល់ឆ្នាំ២០២៣សមាគមនារីឃុំភូមីបានចលនាសមាជិកាចុះឈ្មោះជាង៣០០រូប “គ្មាន៥យ៉ាង ស្អាត៣ប្រការ” ផ្សារភ្ជាប់ជាមួយកសាងជនបទថ្មី ក្រុងអរិយធម៌។ ជាសមាជិកាកសាងទម្រង់ “គ្មាន៥យ៉ាង ស្អាត៣ប្រការ” បងស្រីស៊ើងធីហឿងនៅភូមិព្រែកពិន្ទង ឃុំភូមីឧទ្ទេសនាមជាមួយយើងខ្ញុំពីចង្ក្រាននិងបរិស្ថានជុំវិញផ្ទះរបស់គ្រួសារ បងស្រីហឿងឱ្យដឹង៖ ត្រូវបោសជូតលាងចង្ក្រាននិងផ្ទះបានស្អាតបាតដើម្បីធានាសុខភាពរបស់សមាជិកក្នុងគ្រួសារ ព្រមទាំងរួមចំណែកអនុវត្តប្រសិទ្ធភាពទម្រង់ “គ្មាន៥យ៉ាង ស្អាត៣ប្រការ”។ ចំណែកបងស្រីហូធីក្វៀង នៅភូមិព្រែកពិន្ទង ឃុំភូមីឱ្យដឹង៖ ខ្ញុំបានបងប្អូននារីណែនាំចូលរួមសមាគមបានផ្សព្វផ្សាយពីខ្លឹមសារអត្ថន័យនៃការចលនា “គ្មាន៥យ៉ាង ស្អាត៣ប្រការ” ខ្ញុំតែងពេញចិត្តពេលចូលរួមអនុវត្ត។ សព្វថ្ងៃ ផ្ទះសម្បែងស្អាតបាត ច្រកផ្លូវស្អាតបាតនិងដាំផ្កាលម្អគ្រប់ប្រភេទទៀងផង។
តាមសមមិត្តទៀកទូហ្វា-ប្រធានសមាគមនារីឃុំភូមី ក្នុងដំណាក់កាលផ្សព្វផ្សាយអនុវត្តកិច្ចចលនា សមាគមនារីឃុំសកម្មចលនាផ្សព្វផ្សាយដើម្បីពង្រីកភារៈរបស់សមាជិកាលើកកម្ពស់តួនាទីរបស់នារីក្នុងគ្រួសារនិងសង្គម។ សមាគមនារីរក្សា២ក្រុមនារីកសាងគ្រួសារ “គ្មាន៥យ៉ាង ស្អាត៣ប្រការ” ដោយមានសមាជិកាចំនួន៤០រូប ១ក្រុមនារីដើរហាត់ប្រាណ ១ក្រុមនារី “មានផ្នត់រស់នៅល្អ” ដោយមានសមាជិកាចំនួន១៣រូប ២ទម្រង់ “ក្រុមផ្សព្វផ្សាយសហគមន៍” ដោយមានសមាជិកាចំនួន២០រូប ១ក្រុម “នារីការពារបរិស្ថាន” ដោយមានសមាជិកាចំនួន៣០រូប។ល។ ចលនាសមាជិកាកសាងទម្រង់ “ដាំផ្កាតាមដងផ្លូវជនបទ” នៅភូមិព្រែកពិន្ទងដោយមានប្រវែង២,៥គីឡូម៉ែត្រ តាមនោះ សមាជិកាខិតខំដាំផ្កា ធ្វើស្មៅដើម្បីទម្រង់នេះកាន់តែបៃតង-ស្អាត។
ដោយឃើញថាទម្រង់កសាងគ្រួសារ “គ្មាន៥យ៉ាង ស្អាត៣ប្រការ” ផ្សារភ្ជាប់នឹងអនុវត្តបណ្តាលក្ខឋានពីការកសាងជនបទថ្មីនិងក្រុងអរិយធម៌មានអត្ថន័យជាក់ស្តែងបញ្ជាក់ការគិតអានការពារសិទ្ធិដ៏សមស្របរបស់នារី។ ទន្ទឹមនឹងនោះ បានអះអាងបណ្តាការគប់វាល់របស់នារីក្នុងការកសាងជីវភាពវប្បធម៌នៅភូមិភាគ។ សង្ឃឹមថាទម្រង់ “គ្មាន៥យ៉ាង ស្អាត៣ប្រការ” មួយថ្ងៃកាន់តែមានភាពសាយភាយក្នុងទូទាំងសមាជិកានៅភូមិភាគ៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin