បង្កលក្ខណៈឱ្យជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច

06:52, 13/12/2024

ស្រុកចូវថាញ់ (សុកត្រាំង) ផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ (ហៅកាត់ថាកម្មវិធី) ដំណាក់កាល១ ឆ្នាំ២០២១-២០២៥។ តាំងពីនោះ បង្កលក្ខណៈឱ្យមាមីងខ្មែរអភិវឌ្ឍសេដ្ឋកិច្ច កសាងភូមិស្រុកមួយថ្ងៃកាន់តែស្តុកស្តម្ភ។

ទម្រង់ចិញ្ចឹមគោ ជួយគ្រួសារបងស្រីឡឹមធីហៀង នៅឃុំភូតឹង ស្រុកចូវថាញ់ឈានឡើងក្នុងជីវភាព។
ទម្រង់ចិញ្ចឹមគោ ជួយគ្រួសារបងស្រីឡឹមធីហៀង នៅឃុំភូតឹង ស្រុកចូវថាញ់ឈានឡើងក្នុងជីវភាព។

តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថា​ញ់ ឆ្នាំ​២០២៤ កម្ម​វិធី​បាន​បែង​ប្រ​ភព​ទុន​ជាង​១០,៧​ពាន់​លាន​ដុង។ ពី​ប្រ​ភព​ទុន​នេះ​ ស្រុក​វិនិ​យោគ​កសាង​២​សំ​ណង់​គមនា​គមន៍​ជន​បទ​ ជួស​ជុល​១៣​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឧបត្ថម្ភ​ផ្ទះ​នៅ​ឱ្យ​៦៦​គ្រួ​សារ​ ៣០​គ្រួ​សារ​បាន​ផ្លាស់​ប្តូរ​មុខ​របរ​ ២៦​គ្រួ​សារ​បាន​ប្រើ​ទឹក​ស្អាត​ស្រប​អនា​ម័យ ឧបត្ថម្ភ​៣៣​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ​ចូល​រួម​ទម្រង់​ចិញ្ចឹម​គោ។ ទន្ទឹម​នោះ​ មា​មីង​ជន​រួម​ជាតិ​ខ្មែរ​មាន​ទី​លំ​នៅ​ស្ថេរ​ភាព​ មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​លំ​នឹង​ជីវ​ភាព​។ បង​ស្រី​គីម​ធី​យៀង​ នៅ​ភូមិ​តា​ឃ្វិច​បេ ឃុំ​ធ្វឹង​ហ្វា​ឱ្យ​ដឹង​៖ ដោយ​បាន​កម្ម​វិធី​វិនិ​យោគ ទើប​ខ្ញុំ​មាន​ផ្ទះ​ថ្មី​នៅ​។ រដ្ឋ​អំ​ណាច​នៅ​ទាំង​ឧបត្ថម្ភ​គោ​ពូជ​២​ក្បាល​និង​ឱ្យ​បុល​ទុន​ទៀត​ ទើប​មាន​ដើម​ទុន​រក​ស៊ី​។ ខ្ញុំ​ឆ្លៀត​ដី​មាត់​ព្រែក​ដាំ​ដំ​ណាំ​ ដាំ​ស្មៅ​ចិញ្ចឹម​គោ។ សព្វ​ថ្ងៃ​ ប្រ​មូល​ផល​ដំ​ណាំ​ក៏​មានចំ​ណូល​តិច​តួច​និង​គោ​ក៏​រីក​ចម្រើន​ល្អ​។ ប្តី​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ កូន​ៗ​ទៅ​ធ្វើ​ការ​ក្រុម​ហ៊ុន​ ទើប​ជីវភាព​ក៏​គ្រាន់​បើ​ជាង​មុន​។ ឯ​បង​ឡឹម​ធី​ហៀង នៅ​ឃុំ​ភូ​តឹង​និយាយ​៖ ដោយ​មាន​កម្ម​វិធី​ឧបត្ថម្ភ​ផ្ទះ​នៅ​ ខ្ញុំ​មាន​ផ្ទះ​នៅ​ត្រឹម​ត្រូវ​និង​បាន​បុល​ទុន​ ខ្ញុំ​វិនិ​យោគ​ចិញ្ចឹម​គោ ដាំ​ដំ​ណាំ​។ កូន​ស្រី​បាន​រៀន​ដេរ​មិន​បង់​កម្រៃ​បាន​សមា​គម​នា​រី​ឧទ្ទេស​នាម​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​មាន​ចំ​ណូល​លំ​នឹង​។ ឥឡូវ​ចំ​ណូល​ពី​ការ​ចិញ្ចឹម​សត្វ​ ដាំ​ដំ​ណាំ​ ជួយ​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ធូរ​ធារ​ជាង​មុន​។ លោក​ង្វៀង​វ៉ាំង​មី​-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថា​ញ់ ឱ្យ​ដឹង​៖ កម្ម​វិធី​បាន​ជំ​នួយ​យ៉ាង​សកម្ម​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ តាំង​ពី​នោះ​ អត្រា​គ្រួ​សារ​ក្រ​ថយ​ចុះ​ អត្រា​គ្រួ​សារ​ធូរ​ធារ​កើន​ឡើង​។ ស្រុក​នឹង​ប្រ​មូល​ផ្តុំ​ផ្តល់​ផ្ទេរ​ទុន​ ដើម្បី​ទាន់​ពេល​ឧបត្ថម្ភ​ឱ្យ​មា​មីង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ក៏​ដូច​ជា​ការ​វិនិ​យោគ​ សម្រេច​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​ជន​បទ​។

ពី​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​បក្ស​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ស្រុក​ចូវ​ថាញ់ ទិដ្ឋ​ភាព​តំ​បន់​ជន​ជាតិ​ភាគ​តិច​ សំ​ខាន់​ គឺ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​មួយ​ថ្ងៃ​កាន់​តែ​វិវឌ្ឍន៍ ចំ​ណូល​របស់​ប្រ​ជា​ជន​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​ ជីវ​ភាព​សម្ភារៈ​និង​ស្មា​រតី​របស់​មា​មីង​ខ្មែរ​មិន​បង្អង់​បាន​កែ​ប្រែ​។ តាំង​ពី​នោះ​ មា​មីង​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​គប់​វាល់​ច្រើន​ឱ្យ​ការ​អភិ​វឌ្ឍ សេដ្ឋ​កិច្ច​-សង្គម​ ធានា​សន្តិ​សុខ​ការ​ពារ​ជាតិ​របស់​ភូមិ​ភាគ​៕

ដាលីន-ចន្ថា