ប្រភពទុនគោលនយោបាយគឺជាចំណុចភ្លឺក្នុងការបំបាត់ភាពក្រីក្រ

04:56, 24/12/2024

ប្រភពទុនរបស់ធនាគារគោលនយោបាយសង្គម បានឧបត្ថម្ភដល់ជនជាតិភាគតិច មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច​លំ​នឹងជីវភាព រួមចំណែកក្នុងការអនុវត្តជោគជ័យនៃទិសដៅបន្ថយក្រស្ថិរភាពរបស់ខេត្ត។

បងឡឹមលោត នៅភូមិតាអង្គបេ ឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង) កំពុង​ឱ្យ​ស្មៅ​គោ​ស៊ី។
បងឡឹមលោត នៅភូមិតាអង្គបេ ឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង) កំពុង​ឱ្យ​ស្មៅ​គោ​ស៊ី។

តាម​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​របស់​ខេត្ត​សុក​ត្រាំង​ ចំ​នួន​បំ​ណុល​ឥណ​ទាន​គោល​នយោ​បាយ​មក​ដល់​ពេល​នេះ​សម្រេច​ជាង​៥.៦០០​ពាន់​លាន​ដុង​ មាន​អតិថិ​ជន​ជំ​ពាក់​បំ​ណុល​ចំ​នួន​១៦០.០០០​នាក់។ ដូច្នេះ​ ប្រ​ភព​ទុន​ឥណទាន​គោល​នយោ​បាយ​បាន​ជួយ​ជិត​៤៨% នៃ​គ្រួ​សារ​ដែល​រស់​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​និង​បាន​វិនិ​យោគ​ក្នុង​១០០% នៃ​ឃុំ​ សង្កាត់​ ទីរួម​ ស្រុក​ ក្នុង​ខេត្ត​។ ប្រ​ភព​ទុន​ធនា​គារ​គោល​នយោ​បាយ​សង្គម​បាន​ជំ​នួយ​ឧបត្ថម្ភ​ផ្ទះ​នៅ​ ទុន​អភិ​វឌ្ឍ​ផលិត​ ផ្លាស់​ប្តូរ​មុខ​របរ​ បណ្តុះ​បណ្តាល​របរ ឧទ្ទេស​នាម​ការ​ធ្វើ​។ល។ ជូន​បណ្តា​គ្រួ​សារ​ក្រ ក្បែរ​ក្រ គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ឆ្លង​តាម​សមា​គម​អង្គ​ការ​មហា​ជន​នា​នា​។ តាំង​ពីនោះ​ ប្រ​ភព​ទុន​បាន​ពង្រីក​មាន​ប្រ​សិទ្ធ​ភាព​ ជួយ​គ្រួ​សារ​ក្រ ក្បែរ​ក្រ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​។ បង​ឡឹម​លោត​ នៅ​ភូមិ​តា​អង្គ​បេ ឃុំ​ធ្វឹង​ហ៊ឹង​ ស្រុក​មី​ទូ (សុក​ត្រាំង​) ឱ្យ​ដឹង​៖ ដោយ​សារ​ទុន​បុល​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ ខ្ញុំ​បាន​វិនិ​យោគ​សង់​ទ្រុង​ដើម្បី​ ចិញ្ចឹម​គោ​ពូជ​២​ក្បាល​និង​ពេល​គោ​កើត​បើ​ឈ្មោល​ចិញ្ចឹម​ធំ​លក់​ ឯ​គោ​មេ​ទុក​សម្រាប់​ចិញ្ចឹម​ គ្រួ​សារ​សន្សំ​លុយ​ទិញ​បាន​គោ​៣​ក្បាល​ទៀត​ មក​ដល់​ពេល​នេះ​ គោ​របស់​ខ្ញុំ​បាន​កើន​ដល់​៥​​ក្បាល​និង​ឆ្លៀត​ដី​ចម្ការ​៣​កុង​ដើម្បី​ដាំ​ស្មៅ​ឱ្យ​គោ​ស៊ី​។ ឆ្នាំ​នេះ​ ខ្ញុំ​សន្សំ​ប្រាក់​និង​បាន​រដ្ឋ​ឧបត្ថម្ភ​​បន្ថែម​ចំ​នួន​៤៤​លាន​ដុង​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ខ្ញុំ​សង់​បាន​ផ្ទះ​ថ្ម​សម្រាប់​នៅ​ បច្ចុប្បន្ន ជីវភាព​​កាន់​តែ​ធូរ​ធារ។ បង​ស្រី​ថាច់​មីង៉ឹង​ នៅ​ឃុំ​មីធ្វឹង​ ស្រុក​មី​ទូ ​ឱ្យ​ដឹង​៖ ពី​មុន​ ជីវភាព​គ្រួ​សារ​ខ្ញុំ​ពឹង​តែ​លក់​បន្លែ​នៅ​ភូមិ​ស្រុក​។ ចាប់​តាំង​ពី​បាន​ធនា​គារ​គោល​នយោ​បាយ​សង្គម​ឱ្យ​បុល​៣០​លាន​ដុង ខ្ញុំ​ជួល​ដី​៤​កុង​ដាំ​ឈូក​យក​ផ្កា​ មើម​និង​ក្រ​ឳ​ឈូក​។ ដោយ​អំ​ណោយ​ផល​ពី​ដើម​ឈូក​ គ្រួ​សារ​មាន​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ​​មធ្យម​ជាង​៥០០.០០០​ដុង​/ថ្ងៃ​។ ដោយ​ឃើញ​ប្រ​សិទ្ធ​ភាព​ ទើប​ខ្ញុំ​បន្ត​បុល​បន្ថែម​២៥​លាន​ដុង ពីធនា​គារ​គោល​នយោ​បាយ​សង្គម​ ជួល​ដី​២​កុង​បន្ថែម​ដាំ​ឈូក​​ដើម្បី​មាន​ជីវ​ភាព​ធូរ​ធារជាង​។  

សមមិត្ត​ទ្រិញ​ប៊ិត​ទ្វៀង​-នា​យក​រង​ទទួល​បន្ទុក​សាខា​ធនា​គារ​គោល​នយោ​បាយ​សង្គម​ខេត្ត​សុក​ត្រាំង​ព័ត៌​មាន ប្រ​ភព​ទុន​ឥណទាន​អា​ទិ​ភាព​អនុ​វត្ត​តាម​អនុ​ក្រឹត្យ​លេខ​២៨ របស់​រដ្ឋា​ភិបាល​មាន​អត្ថ​ន័យ​មនុស្ស​សាស្ត្រ​យ៉ាង​ជ្រាល​ជ្រៅ​ រួម​ចំ​ណែក​សំ​ខាន់​ក្នុង​ការ​អនុ​វត្ត​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍ គោល​នយោ​បាយ​ ទិសដៅ​ភារ​កិច្ច​របស់​បក្ស​ រដ្ឋ​ស្តីពី​ការ​បន្ថយ​ក្រ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​។ មក​ដល់​បច្ចុ​ប្បន្ន​ គ្រួ​សារ​ក្រ​ជាង​៨០.០០០​និង​បណ្តា​មុ​ខសញ្ញា​គោល​នយោ​បាយ​ផ្សេង​ទៀត​បាន​បុល​ទុន​ ដោយ​ផ្តោត​លើ​កម្ម​វិធី​ឥណទាន​បម្រើ​ដល់​ការ​ផលិត​ ធ្វើ​អា​ជីវកម្ម​ បង្កើត​របរ​ ការ​ងារ​ធ្វើ​ ឥណទាន​ស្តារ​ឡើង​វិញ​នូវ​ជីវភាព​ សកម្ម​ភាព​ កម្ម​វិធី​បុល​ទុន​សម្រាប់​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ សិស្ស​ និស្សិត​ ឧបត្ថម្ភ​អំ​ពី​ផ្ទះ​នៅ​។ល។

ឆ្លង​តាម​ប្រ​ភព​ទុន​ឥណទាន​គោល​នយោ​បាយ​សង្គម​ បាន​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​ចំ​មុខ​សញ្ញា​ បំ​ពេញ​តម្រូវ​ការ​ដើម​ទុន​ដ៏​ច្រើន​របស់​គ្រួ​សារ​ក្រ ក្បែរ​ក្រ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ឥទ្ធិពល​ផ្ទាល់​និង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ក្នុង​ការ​បំ​បាត់​ភាព​ក្រ តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​ដ្ឋាន​ខេត្ត​៕

ដាលីន-លីហាន់​