មកភូមិព្រែកឈ្វេង ឃុំថាញ់ភូ ស្រុកមីស្វៀង(សុកត្រាំង) ដើរតាមដងផ្លូវស្រុកលេខ៥៧ ទាំងសងខាងផ្លូវមានវាលស្រែខៀវស្រងាត់។ នៅទីនេះពីរបីរយម៉ែត្រមានប្រឡាយមួយទទឹងប្រហែល១០ម៉ែត្រ មានទឹកសាបសម្រាប់ផ្គត់ផ្គង់ការផលិតកសិកម្ម។ ភ្លឺប្រឡាយទាំងសងខាងគឺដាំដំណាំគ្រប់ប្រភេទព្រមទាំងរូបភាពកសិករកំពុងមមាញឹកថែទាំបន្លែ។
បងស៊ើងអ៊ូយ នៅភូមិព្រែកឈ្វេងបានឱ្យដឹង ជាង១០ឆ្នាំមុន ការដាំដុះនៅទីនេះតែងជួបការលំបាក ពីព្រោះហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តមិនទាន់បានល្អ។ ប៉ុន្តែប៉ុន្មានឆ្នាំជិតៗនេះ ការលំបាកនោះគ្មានទៀតឡើយ។ ចង្អុលទៅប្រឡាយវាលស្រែ បងអ៊ូយបានឱ្យដឹង៖ ប្រឡាយនេះសព្វថ្ងៃបានស្តារធំទូលាយនិងនាំមកទឹកសាបជុំឆ្នាំសម្រាប់បម្រើការផលិតហើយមានផ្លូវថ្នល់បានកសាងដល់ចំការ មាមីងយើងខ្ញុំដឹកអីវ៉ាន់ទៅលក់បានងាយស្រួល។
បងស្រីថាច់ធីឡៃ នៅភូមិព្រែកឈ្វេង ឃុំថាញ់ភូ ស្រុកមីស្វៀងកំពុងប្រមូលផលម្ទេស។ |
កំពុងប្រមូលផលម្ទេសលើផ្ទៃដី២,៥កុងបងស្រីថាច់ធីឡៃ នៅភូមិព្រែកឈ្វេងបានឱ្យដឹង នៅទីនេះកសិករក្រៅពីធ្វើស្រែ មានគ្រួសារជាច្រើននៅទាំងឆ្លៀតដាំបន្លែ ដោយឡែកគ្រួសារបងស្រីដាំបន្លែចំនួន៣,៥កុងដូច ម្ទេស គូឆាយនិងខ្ទឹម។ សព្វថ្ងៃ ម្ទេសកំពុងប្រមូលផលឆ្លាស់៤ថ្ងៃបេះម្តងបានប្រហែល១០០គ.ក។ ដោយតម្លៃ២០ពាន់ដុង/គ.ក ក្រោយពីផាត់ទាត់រួចរាល់នៅចំណេញប្រហែល១៥ពាន់ដុង/គ.ក។ ពេលប្រមូលផលកុះអាចប្រមូលផលម្ទេសបានពី២០០-៣០០គ.កនឹងប្រមូលផលរហូតដល់តេតង្វៀងដាងឆ្នាំ២០២៥។
បងស្រីឡៃរីករាយឱ្យដឹង ពីមុនមានបន្លែយើងរែកទៅលក់ តែសព្វថ្ងៃមានម៉ូយមកទិញដល់កន្លែងងាយស្រួលណាស់ ហើយធារាសាស្រ្ត ផ្លូវគមនាគមន៍ក៏ដល់ចំការទៀត។ អាស្រ័យដាំចំការទើបជីវភាពគ្រួសារខ្ញុំមានប្រាក់ចំណូលជាប្រចាំ ជីវភាពក៏បានលំនឹង។
ភូមិព្រែកឈ្វេង ឃុំថាញ់ភូ ស្រុកមីស្វៀងជាភូមិភាគដាំចំការនិងដាំពីយូរមកហើយ គ្រួសារណាក៏មានផ្ទៃដីសម្រាប់ដាំចំការពីព្រោះរកបានចំណូលគ្រាន់បើ។ ទូទាំងភូមិមានផ្ទៃដីដាំចំការ៤០ហ.ត។ដោយបានការយកចិត្តទុកដាក់វិនិយោគហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងធារាសាស្រ្តបានជួយការផលិតរបស់មាមីងពីមួយថ្ងៃកាន់តែបានងាយស្រួល ធានាប្រសិទ្ធភាពសេដ្ឋកិច្ច តាមនោះ រួមចំណែកជួយគ្រួសារជាច្រើនមានប្រាក់ចំណូល ជីវភាពជាជំហានបានលំនឹង ឈានឡើង។
បងឌិញវ៉ាំងយីម ប្រធានសាខាសមាគមកសិករភូមិព្រែកឈ្វេង ឃុំថាញ់ភូបានឱ្យដឹង៖ ដោយបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើការផលិតនិងការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសចូលក្នុងការផលិត នាំយកពូជដំណាំថ្មីមកដាំដុះសម្រេចប្រសិទ្ធភាព។ បងយីមប៉ាន់ស្មាន ដោយអាកាសធាតុអំណោយផល ចំការអាចរកបានប្រាក់ចំណូលប្រហែល៤០លានដុង/កុង។
បងយីមបានឱ្យដឹងបន្ថែម ការស្រោចទឹកដំណាំមាមីងក្នុងភូមិតែងអនុវត្តតាមបច្ចេកវិជ្ជាទំនើប មិនសូវបង់កម្លាំងថែទាំ ចំណាយតិច ប្រិតសំចៃបានពេលវេលានិងទឹក។ ខ្ញុំនិងមាមីងក្នុងភូមិភាគច្រើនតែងវិនិយោគប្រព័ន្ធស្រោចទឹកប្រិតសំចៃ គ្រាន់តែដាក់ម៉ាស៊ីននៅមាត់ប្រឡាយបញ្ឆេះម៉ាស៊ីនគឺអាចស្រោចស្រពទឹកពេញចំការ។ យើងខ្ញុំនៅទាំងចូលរួមថ្នាក់ហ្វឹកហាត់ពីបច្ចេកទេសដាំដុះសម្រាប់អនុវត្តចូលក្នុងការផលិត នាំយកពូជសម្របនឹងការប្រែប្រួលអាកាសធាតុ។ ដូចម្ទេស ពូជថ្មីផ្លែច្រើន ពិសេសផ្លែប្រមូលផលបានយូរដូច្នេះបង្កើនប្រាក់ចំណូល។ ចង្អុលដៃទៅតំបន់អាសយជន បងយីមនិយាយ សព្វថ្ងៃជីវភាពរបស់មាមីងបានធូរធារហើយ មានគ្រួសារខ្លះសង់ផ្ទះយ៉ាងស្អាតស្កឹមស្កៃ។
ធារាសាស្រ្តបានវិនិយោគសម្រេចរួចរាល់ជួយមាមីងកសិករធានាទឹកស្រោចស្រពក្នុងការផលិតកសិកម្ម។ |
ការចលនាកសិករផលិត ធ្វើអាជីវកម្មពូកែនៅឃុំថាញ់ភូនិយាយរួមនិងភូមិព្រែកឈ្វេងនិយាយដោយឡែកបានសាយភាយយ៉ាងខ្លាំង ផ្ទះណាក៏ខិតខំដាំដុះ ចិញ្ចឹមសត្វដើម្បីរកប្រាក់ចំណូល ឈានឡើងកែលម្អជីវភាព។ លើមាត់ប្រឡាយមាមីងតែងដាំចំការជុំឆ្នាំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច មាមីងនៅទាំងអនុវត្តបណ្តាបច្ចេកវិជ្ជា ដូចស្រោចទឹកប្រិតសំចៃ ស្រោចទឹកដោយស្វ័យប្រវត្តិ។ល។ តាមនោះ ជួយបន្ថយចំណាយក្នុងការផលិត បន្ថយការថែទាំនិងរកបានប្រាក់ចំណូលក្នុងការផលិត។
សមមិត្តឡេហុងក្វាង-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ភូ ស្រុកមីស្វៀងបានឱ្យដឹង៖ រាល់ឆ្នាំថាញ់ភូដាំដំណាំជិត១.២០០ហ.ត ក្នុងនោះ ប្រមូលផ្តុំដាំលើមាត់ប្រឡាយ ចុះវាលស្រែក្នុងរដូវប្រាំង។ ការយកចិត្តទុកដាក់វិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទបានរួចរាល់ជួយពង្រីកពីសក្តានុភាពដាំចំការនៅភូមិភាគ។
សព្វថ្ងៃ កសិករដាំចំការនៅភូមិព្រែកឈ្វេងកំពុងមមាញឹកក្នុងការថែទាំបន្លែសម្រាប់លក់រដូវតេតង្វៀងដាងខាងមុខ ដោយការដាំបានអំណោយផល មាមីងសង្ឃឹមថានឹងទទួលបានផលគាប់ប្រសើរ ជីវភាពរបស់មាមីងពីមួយថ្ងៃកាន់តែធូរធារសម្បូរសប្បាយ៕
ថាច់ហុង-សុផល
Thông tin bạn đọc
Đóng Lưu thông tin