រួមជាមួយយុវជនបង្កើតអាជីព

04:57, 19/12/2024

រយៈពេលកន្លង សម្ព័ន្ធយុវជនឃុំភូមី ស្រុកមីទូ (សុកត្រាំង) រួមជាមួយសមាជិកសម្ព័ន្ធយុវជននៅលើភូមិដ្ឋានឃុំបានជម្រើសការងារបង្កើតអាជីពដោយទម្រង់ផលិត ធ្វើអាជីវកម្មនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ឈានឡើងកាន់ភាពធូរធារនៅស្រុកកំណើត។

ទម្រង់ផលិតដំបូងនាំមកនូវប្រសិទ្ធភាពរបស់បងថាច់មិញទ្រី-លេខាសាខាសម្ព័ន្ធយុវជន (ខាងឆ្វេងដៃ) ភូមិដៃដូនអ៊ុយ ឃុំភូមី។
ទម្រង់ផលិតដំបូងនាំមកនូវប្រសិទ្ធភាពរបស់បងថាច់មិញទ្រី-លេខាសាខាសម្ព័ន្ធយុវជន (ខាងឆ្វេងដៃ) ភូមិដៃដូនអ៊ុយ ឃុំភូមី។

កំ​ណត់​ការ​រួម​ដំណើរ​ជា​មួយ​យុវ​ជន​ក្នុង​ការ​ងារ​បង្កើត​អា​ជីព​ជា​ភារ​កិច្ច​យ៉ាង​សំ​ខាន់​របស់​​អង្គ​ការ​សម្ព័ន្ធ​យុវជន​ រយៈ​ពេល​កន្លង​ សម្ព័ន្ធ​យុវជន​ឃុំ​ភូមី​បាន​ចាត់​តាំង​ច្រើន​សកម្ម​ភាព​​បង្ក​បរិស្ថាន​​សម្រាប់​ជម្រុញ​លើក​ទឹក​ចិត្ត​ ជំ​នួយ​សមាជិក​សម្ព័ន្ធ​យុវជន​បុល​ទុន​បើក​ថ្នាក់​ហ្វាត់​ហាត់​បច្ចេក​ទេស​​ពី​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​។ល។ បណ្តា​សកម្ម​ភាព​​បង្ក​បរិយា​កាស​ប្រ​ឡង​ប្រ​ណាំង​យ៉ាង​ពុះ​ពោរ​ក្នុង​សមា​ជិក​សម្ព័ន្ធ​យុវជន​គ្រប់​ថ្នាក់​។ គំ​រូ​ដូច​បង​ថាច់​​មិញ​ទ្រី-លេ​ខា​សាខា​សម្ព័ន្ធ​យុវជន​ភូមិ​ដៃ​ដូន​អ៊ុយ ឃុំ​ភូមី បាន​មជ្ឈ​មណ្ឌល​ចិញ្ចឹម​សត្វ​និង​ពេទ្យ​សត្វ​ស្រុក​ជំ​នួយ​ពូជ​ជន្លេន​ បាន​ឆ្លៀត​យក​លាមក​គោ​ដែល​គ្រួ​សារ​បង​ចិញ្ចឹម​ បង​ទ្រី​ចាប់​ផ្តើម​បង្កើត​អា​ជីព​ពី​ការ​ចិញ្ចឹម​ជន្លេន​។ បង​ទ្រី​ឱ្យ​ដឹង​៖ ដំ​បូង​ខ្ញុំ​ចិញ្ចឹម​បាន​ត្រឹម​តែ​១០​ម ក្រោយ​មក​ដោយ​ឃើញ​មាន​ប្រ​សិទ្ធ​ភាព​ ខ្ញុំ​បើ​ក​ទូ​លាយ​ការ​ចិញ្ចឹម​បន្ថែម​។ តាម​បង​ទ្រី ចិញ្ចឹម​ជន្លេន​ដោយ​លាមក​គោ​បាន​ធ្វើ​ជាចំ​ណី​ឱ្យ​ត្រី​ស៊ី​ ក្រៅ​ពី​នោះ​នៅ​ទាំង​ធ្វើ​ជា​ជី​ធម្ម​ជាតិ​ដើម្បី​ដាំ​បន្លែ​ ឈើ​ហូប​ផ្លែ​។ល។ ដោយ​មាន​ផ្ទៃ​ដី​៥០​ម ក្រោយ​ពី​ចិញ្ចឹម​បាន​ជាង​មួយ​ខែ បង​ទ្រី​ប្រ​មូល​ផល​បាន​ប្រ​ហែល​៤០០​គីឡូក្រាម​លក់​ដោយ​តម្លៃ​ពី៤០​-៥០​ពាន់​ដុង/គីឡូក្រាម ចំ​ណែក​ជី​ធម្ម​ជាតិ​ធ្វើ​ពី​ជន្លេន​សម្រាប់​លក់​ឱ្យ​អ្នក​ចម្ការ​ដោយ​តម្លៃ​២.០០០​ដុង/គីឡូក្រាម។ ដោយ​ឆ្លៀត​យក​ចំ​ណី​ដែល​មាន​ស្រាប់ បង​ទ្រី​ចិញ្ចឹម​ត្រី​ប្រា​បន្ថែម​ចំ​នួន​៦០០​ក្បាល​និង​ត្រី​អណ្តែង​ចំ​នួន​៣០០​ក្បាល​។

ចំ​ណែក​ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​របស់​បង​លី​មិញ​ញឹក​-​សមា​ជិក​សាខា​សម្ព័ន្ធ​យុវជន​ភូមិ​ដៃ​ដូន​អ៊ុយ​ក៏​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ បង​ញឹក​ឱ្យ​ដឹង​៖ ឆ្នាំ​២០១៥ ខ្ញុំ​មាន​គ្រួ​សារ​នៅ​ដោយ​ឡែក បង្កើត​អា​ជីព​ដោយ​ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​ ចិញ្ចឹម​គោ​ទឹក​ដោះ​ថ្វី​ដ្បិត​តែ​នឿយ​ហត់​ ប៉ុន្តែ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់​ជាង​បើ​ប្រៀប​នឹង​ធ្វើ​ស្រែ​។ អា​ស្រ័យ​ឧស្សាហ៍​ពល​កម្ម​ ផលិត​ខិត​ខំ​ស្រាវ​ជ្រាវ​ពី​របៀប​ចិញ្ចឹម​ ម៉្លោះ​ហើយ​ផ្តើម​ពី​២​ក្បាល​សព្វ​ថ្ងៃ​កើន​ឡើង​បាន​៥​ក្បាល​ ក្នុង​នោះ​២​ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ​ ក្នុង​មួយ​ថ្ងៃ​ទទួល​បាន​២០​គីឡូក្រាម លក់​ដោយ​តម្លៃ​១៣.៥០០​ដុង/គីឡូក្រាម ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់ ក្នុង​មួយ​ខែ​បង​ញឹក​នៅ​ចំ​ណេញ​១៤​លាន​ដុង អា​ស្រ័យ​ហេតុ​នោះ​ ទើប​ជីវភាព​គ្រួ​សារ​បង​បាន​លំ​នឹង​។ សមមិត្ត​ថាច់​ប៊ូវ​តឹង​-លេខា​សម្ព័ន្ធ​យុវជន​ឃុំ​ភូមី​ឱ្យ​ដឹង​៖ សព្វ​ថ្ងៃ​​សម្ព័ន្ធ​យុវជន​ឃុំ​ភូមី​គ្រប់​គ្រង​៥​ក្រុម​ប្រិត​សំ​ចៃ​ដោយ​មាន​គ្រួ​សារ​បុល​ចំ​នួន​២៩០​គ្រួ​ ជា​មួយ​ថវិកា​ចំ​នួន​៩​ពាន់​លាន​ដុង។ ដើម្បី​សកម្ម​ភាព​ពី​មួយ​ថ្ងៃ​កាន់​តែ​សម្រេច​ប្រ​សិទ្ធ​ភាព​ ពេល​ខាង​មុខ​ សម្ព័ន្ធ​យុវជន​ឃុំ​ភូមី​នឹង​ខិត​ខំ​ផ្សព្វ​ផ្សាយ​ជំ​នួយ​ បង្ក​លក្ខណៈ​ឱ្យ​សម្ព័ន្ធ​យុវជន​នៅ​ភូមិ​ភាគ​បាន​ទទួល​ពី​ប្រ​ភព​ទុន​បុល​អាទិ​ភាព​សហការ​បើក​ថ្នាក់​ហ្វឹក​ហាត់​ពី​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ ដើម្បី​សមា​ជិក​សម្ព័ន្ធ​យុវជន​កសាង​ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ដោយ​ចីរភាព​។

រួម​ដំណើរ​ជា​មួយ​យុវ​ជន​បង្កើត​អា​ជីព​របស់​យុវ​ជន​ឃុំ​ភូមី​បាន​និង​កំ​ពុង​នាំ​មក​នូវ​ប្រសិទ្ធ​ភាព​ជាក់​ស្តែង។ ឆ្លង​តាម​រយៈ​កម្ម​វិធី​បាន​ដោះ​ស្រាយ​និង​ឆ្លើយ​តប​តម្រូវ​ការ​មតិ​របស់​សមា​ជិក​សម្ព័ន្ធ​យុវជន​ពីការ​បង្កើត​អាជីព​ ទន្ទឹម​នោះ លើក​កម្ពស់​តួនា​ទី​របស់​អង្គ​ការ​សម្ព័ន្ធ​យុវជន​ ជួយ​ឱ្យ​សមា​ជិក​សម្ព័ន្ធ​យុវជន​ពង្រីក​កម្លាំង​យុវជន​បញ្ញា​និង​បញ្ចេញ​កម្លាំង​ធ្វើ​មាន​ឱ្យ​គ្រួ​សារ​និង​សង្គម​៕

ថា​ញ់វ៉ាង