រសៀលទី១០ ធ្នូ នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង កាសែតទូយត្រែសហការជាមួយគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងនិងក្រសួងកសិកម្មនិងអភិវឌ្ឍជនបទចាត់តាំងអង្គសិក្ខាសាលាកសាងពាណិជ្ជសញ្ញាជាតិសម្រាប់អង្ករវៀត។ ចូលរួមមានបណ្តាសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង វឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ហ្វិញង៉ុកញ៉ា-សមាជិកបក្សខេត្តនាយកមន្ទីរកសិកម្មនិងអភិវឌ្ឍជនបទខេត្តសុកត្រាំង វីរពលករសម័យផ្លាស់ថ្មីលោកហូក្វាងគួរ អ្នកកាសែត ត្រឹងស្វឹងត្វង-អគ្គនិពន្ធនាយករងកាសែតទូយត្រែ។
ផ្នែកក្រសួង មជ្ឈិមមានបណ្តាសមមិត្ត លេថាញ់ហ្វា-អនុប្រធាននាយកដ្ឋានកែច្នៃនិងអភិវឌ្ឍទីផ្សារ(ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ) ង្វៀងវ៉ាំងបៃ-អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា(ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិជ្ជា) ង្វៀងថាញ់ណាម-អនុប្រធានអគ្គនាយកដ្ឋាន អគ្គនាយកដ្ឋានគ្រប់គ្រងទីផ្សារ(ក្រសួងឧស្សា-ពាណិជ្ជកម្ម)។ បណ្តាអ្នកជំនាញការក្នុងនិងក្រៅប្រទេស ថ្នាក់ដឹកនាំមន្ទីរកសិកម្មនិងអភិវឌ្ឍជនបទ មន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិជ្ជាបណ្តាខេត្ត ក្រុងតំបន់វាលរាបទន្លេគឺវឡុង។
ទិដ្ឋភាពក្នុងអង្គសិក្ខាសាលា។ |
ថ្លែងការណ៍ក្នុងអង្គសិក្ខាសាលា អ្នកកាសែតត្រឹងស្វឹងត្វងបានសង្កត់ធ្ងន់ ទីក្រុងហូជីមិញមានប្រជាជន១៣លាននាក់ តម្រូវការទីផ្សារអង្ករមានចំនួនច្រើននិងក្នុងទូទាំងវៀតណាមមាន១០០លាននាក់ ដូច្នេះតម្រូវការទីផ្សារអង្ករមានចំនួនច្រើនខ្លាំងណាស់និងតម្រូវការប្រើប្រាស់របស់ប្រជាជនមានការផ្លាស់ប្តូរគឺបង្វែរមកប្រើប្រាស់អង្ករគុណភាព។ គិតដោយឡែកខែវិច្ឆិកា ឆ្នាំ២០២៤វៀតណាមនីហរ័ណអង្ករបានចំនួន៨,៥លានតោន ចំណូលជាង៥,៣ពាន់លាន USD កើនប្រហែល១១%និងកើន២៥%បើប្រៀបនឹងក្នុងឆ្នាំ២០២៣។ ប្រការនោះបានឱ្យឃើញថាតម្រូវការទីផ្សារអង្ករមានចំនួនច្រើន ពិសេសគឺគុណភាពខ្ពស់។ ឱកាស ខណះពេលកសាងពាណិជ្ជសញាអង្ករជាតិបានមកដល់និងនេះជាឱកាសយ៉ាងធំ។
តំណាងទាំងឡាយចូលរួមក្នុងអង្គសិក្ខាសាលា។ |
នៅក្នុងអង្គសិក្ខាសាលា បណ្តាតំណាងទាំងឡាយ បានស្តាប់យោយល់ពិភាក្សាសំខាន់ដូច ផ្ទាំងគំនូរនៃអង្ករវៀតណាមក្នុង១០ឆ្នាំខាងមុខ ការពិនិត្យនៅតាមកន្លែងលក់ ធ្វើអាជីវកម្មអង្ករពីការប្រើប្រាស់កញ្ចប់វេចខ្ចប់ផលិតផលអង្ករ។ ការលំបាកក្នុងផ្នែកពិនិត្យបណ្តាពូជអង្ករ ការការពារបណ្តាពូជអង្ករមានពាណិជ្ជសញ្ញា ការយល់ដឹងរបស់អ្នកប្រើប្រាស់ពីការពារពាណិជ្ជសញ្ញាសម្រាប់ផលិតផលល្បីឈ្មោះ ការពិនិត្យអង្ករនិងការពារពាណិជ្ជសញ្ញា។ បញ្ហាស្រាវជ្រាវតម្រូវការអតិថិជនពេលប្រើប្រាស់អង្ករ ពិសេសគឺការពិនិត្យប្រភពអង្ករក្នុងប្រទេសនិងនីហរ័ណ របៀបការពារពាណិជ្ជសញ្ញា អនុវត្តក្នុងការចងសម្ពន្ធអង្ករ។ល។ ក៏ដូចជាពិភាក្សាក្នុងអង្គសិក្ខាសាលា។
បណ្តាវាគ្មិនចូលរួមពិភាក្សាពីបញ្ហាទាក់ទិនដល់ការផលិតស្រូវនិងនីហរ័ណអង្ករ។ |
តាមអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងវឿងក្វុកណាម ក្នុងឆ្នាំ២០២៤ ល្បឿនកំណើនសេដ្ឋកិច្ចរបស់ខេត្តសម្រេច៧% ចំណូលពីនីហរ័ណប្រហែល១,៨ពាន់លានUSD ក្នុងនោះបរិមាណផលអង្ករនីហរ័ណសម្រេច១.២៨៨.៧០៧តោន តម្លៃនីហរ័ណអង្ករប្រហែល៧៨៩លានUSD កើនប្រហែល១៩០%ប្រៀបនឹងឆ្នាំ២០២៣។ ឆ្លងតាមការអភិវឌ្ឍបណ្តាពូជស្រូវអតិផលនិងនីហរ័ណអង្ករបានរួមចំណែកមិនតិចសម្រាប់ដំណាក់កាលកសាងពាណិជ្ជសញ្ញាអង្ករវៀតណាមលើទីផ្សារអន្តរជាតិ។ ដើម្បីពង្រីកផ្នែកស្រូវអង្ករ ក្នុងពេលខាងមុខ ខេត្តសុកត្រាំងនឹងរួមជាមួយក្រសួង ផ្នែកនានាអនុវត្តបណ្តារបៀបគ្រប់គ្រង ចាត់តាំងផលិតល្អនិងវិធីសាស្រ្តជិតដិតទីផ្សារ វិទ្យាសាស្រ្តជាង ប្រការនេះនឹងទទួលបានសក្តានុភាពអភិវឌ្ឍ បើកទូលាយនីហរ័ណនិងផ្សាយពាណិជ្ជកម្ម “ពាណិជ្ជសញ្ញាអង្ករវៀត” លើឆាកអន្តរជាតិ។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងនិងគណៈចាត់តាំងអង្គសិក្ខាសាលាជូនផ្កាដល់តំណាងដែលចូលរួមពិភាក្សា។ |
ឆ្លងតាមអង្គសិក្ខាសាលាដើម្បីបង្កវេទិកាបើក អំពាវនាវការចូលរួមយ៉ាងសកម្មរបស់អ្នកជំនាញការ អាជីវកម្មនិងបណ្តាអ្នកគ្រប់គ្រងមានបទពិសោធន៍ ដើម្បីដាក់ចេញសំណើជាក់ស្តែង រួមចំណែកកសាងពាណិជ្ជសញ្ញាវៀតណាមពីមួយថ្ងៃកាន់តែរឹងមាំលើទីផ្សារអន្តរជាតិ៕
ធ្វីលីវ-សុផល
Thông tin bạn đọc
Đóng Lưu thông tin